កីឡា
ព្រះខ័នរាជស្វាយរៀងប៉ះទ័ព ថ្ងៃស្អែកដោយមានទំនុកចិត្ត
ព្រះខ័នរាជស្វាយរៀង មានទំនុកចិត្តក្នុងការជួប ក្រសួងការពារជាតិ ក្នុងសប្តាហ៍ទី១៨ ខែជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ វេលាម៉ោង៦:៣០នាទីល្ងាច ថ្ងៃសៅរ៍ ទី១ ខែតុលា ស្អែកនេះនៅស្តាតចាស់។
ជួបគ្នា៤លើកកន្លងមកក្នុងលីគរដូវកាល២០២២ និងរដូវកាល២០២១ ក្រសួងការពារជាតិមិនធ្លាប់ឈ្នះព្រះខ័នរាជស្វាយរៀងឡើយ។ ក្នុងរដូវកាលនេះ ជើងទី១ ព្រះខ័នរាជស្វាយរៀងឈ្នះ១-៣ នៅទឹកដីរបស់ទ័ព និងជើងទី២ស្មើ ១-១ នៅទឹកដីខេត្តស្វាយរៀង។ រដូវកាល២០២១ ក្រសួងការពារជាតិចាញ់ព្រះខ័នរាជស្វាយរៀងទាំងពីរលើកគឺជើងទី១ ចាញ់ ៣-២ និងជើងទី២ ចាញ់១-៣។
សម្រាប់ការប្រកួតថ្ងៃស្អែក លោក Conor Nestor គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង បាននិយាយថា ៖«សម្រាប់ការប្រកួតនេះ យើងត្រៀមខ្លួនបានល្អ ប៉ុន្តែវាមានការរំខានច្រើនដោយសារយើងឈប់សម្រាកមួយខែ នៅពេលលីគរបស់ប្រទេសផ្សេងឈប់ត្រឹមតែ២សប្តាហ៍ប៉ុណ្ណោះ។ វាធ្វើឲ្យមានការលំបាកក្នុងការរក្សាកម្រិតលេងខ្ពស់ ប៉ុន្តែរាល់ការប្រកួត មិនថាជួបក្រុមណានោះទេ គឺយើងត្រូវតែកែលំអ»។
ពេលសួរថា តើការប្រកួតថ្ងៃស្អែកនឹងល្អប្រសើរជាងប៉ុន្មានប្រកួតចុងក្រោយទេ? លោក Conor Nestor បានឆ្លើយថា ៖«ខ្ញុំគិតថា ជារឿងធម្មតាក្នុងរដូវកាលមួយវែង ប្រាកដជាបាត់បង់ពិន្ទុខ្លះមិនខាន។ តាំងពីការចាប់ផ្តើមរដូវកាលមក យើងមិនរំពឹងឈ្នះគ្រប់ការប្រកួតនោះទេ។ ខ្ញុំគិតថា ការលេងរបស់យើងក្នុងលីគល្អគ្រប់ការប្រកួត ទោះជាការប្រកួតនោះ យើងចាញ់ ឬស្មើក៏ដោយ។ ការលេងខ្សោយបំផុតរបស់យើងតែម្តងគត់គឺជាមួយភ្នំពេញក្រោន។ ដូច្នេះយើងឆ្ពោះទៅការប្រកួតដោយមានទំនុកចិត្ត ប៉ុន្តែយើងក៏ដឹងថា យើងត្រូវប៉ះដៃគូដ៏លំបាកមួយដែរ»។
៤ប្រកួងចុងក្រោយក្នុងលីគរបស់ក្រុមទាំងពីរក៏ធ្វើមិនសូវបានល្អដូចគ្នា។ ព្រះខ័នរាជស្វាយរៀង ដែលកំពុងស្ថិតនៅកំពូលតារាង បានចាញ់វិសាខា ០-១, ឈ្នះគិរីវង់សុខសែនជ័យ ១០-០, ចាញ់ភ្នំពេញក្រោន ០-៣ និងស្មើ បឹងកេត ២-២។ ចំណែក ក្រសួងការពារជាតិ ដែលស្ថិតលេខ៧ ក៏ធ្វើមិនបានល្អដែរគឺចាញ់គិរីវង់សុខសែនជ័យ ០-១, ចាញ់ ភ្នំពេញក្រោន ១-០, ចាញ់ បឹងកេត ៣-២ និងស្មើណាហ្គាវើលដ៍ ១-១៕
អត្ថបទ៖ វីរបុត្រ
-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច