កីឡា
នេះក្រុមបាល់ទះខ្លាំងទាំង១២ប្រជែងពានសម្តេចតេជោ ហ៊ុន សែន
ការប្រកួតបាល់ទះកម្រិតអាជីពពានរង្វាន់សម្តេចតេជោ ហ៊ុន សែន នឹងចាប់ផ្តើមពីថ្ងៃទី១៥ ដល់ទី២៨ ខែតុលា ខាងមុខនេះដែលសហព័ន្ធកីឡាបាល់ទះកម្ពុជាពង្រឹងកីឡាករជម្រើសជាតិត្រៀមខ្លួនសម្រាប់ស៊ីហ្គេម ២០២៣។

ពេលនេះមានសមាគម និងក្លឹបបាល់ទះអាជីព១២មានឈ្មោះជាផ្លូវការក្នុងការចូលរួមប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ដែលនឹងប្រកួតនៅទីលានបាល់ទះព្រីនស៍។ ក្លឹប និងសមាគមទាំង១២មានដូចជា៖
- ១. សមាគមបាល់ទះវិសាខា
- ២. សមាគមបាល់ទះក្រសួងមហាផ្ទៃ
- ៣. ក្លឹបបាល់ទះកងពលធំអន្តរាគមន៍លេខ៣
- ៤. ក្លឹបបាល់ទះស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
- ៥. ក្លឹបបាល់ទះស្នងការដ្ឋាននគរបាលខេត្តសៀមរាប
- ៦. ក្លឹបបាល់ទះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ
- ៧. ក្លឹបបាល់ទះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
- ៨. ក្លឹបបាល់ទះកូននាគឧត្តរខេត្តឧត្តរមានជ័យ
- ៩. ក្លឹបបាល់ទះស្នងការដ្ឋាននគរបាលខេត្តតាកែវ
- ១០. ក្លឹបបាល់ទះរដ្ឋបាលរាជធានីភ្នំពេញ
- ១១. ក្លឹបបាល់ទះខេត្តកំពង់ស្ពឺ
- ១២. ក្លឹបបាល់ទះស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ
សូមបញ្ជាក់ថា តាមការគ្រោងទុក សហព័ន្ធកីឡាបាល់ទះកម្ពុជាបានអញ្ជើញក្រុមបាល់ទះជម្រើសជាតិសិង្ហបុរីមកប្រកួតជាមួយក្រុមបាល់ទះជម្រើសជាតិកម្ពុជាដើម្បីបើកព្រឹត្តិការណ៍ប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន នេះ។
ទន្ទឹមជាមួយគ្នានេះ សហព័ន្ធកីឡាបាល់ទះកម្ពុជាក៏គ្រោងយកក្រុមបាល់ទះជម្រើសជាតិកម្ពុជាចេញទៅប្រកួតមិត្តភាពអន្តរជាតិនៅប្រទេសផ្សេងៗដែរដើម្បីត្រៀមខ្លួនសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?