កីឡា
គ្រូជំនួយព្រះខ័នរាជស្វាយរៀង ទុកការខកចិត្តកាលពីខែមុន និងត្រៀមខ្លួនប្រជែងលីគជាថ្មី
លោក Oriol Mohedano Segura គ្រូជំនួយនៃក្លិបព្រះខ័នរាជស្វាយរៀង បានសង្កត់ធ្ងន់ថា ក្រុមបានទុកការខកចិត្តកាលពីខែមុនចោល ហើយត្រៀមខ្លួនជាថ្មីដើម្បីប្រជែងពានរង្វាន់លីគកំពូលកម្ពុជា ដែលនឹងត្រលប់មកវិញនៅថ្ងៃស្អែក ក្រោយសម្រាក ១ខែពេញ។

លីគកំពូលកម្ពុជា កាលពីខែមុនត្រូវបានសម្រាកពេញមួយខែ ដើម្បីទុកពេលឱ្យក្រុមជម្រើសជាតិទាំងឈុត U-20, U-23 និងឈុតធំ ធ្វើការប្រកួតមិត្តភាព។ យ៉ាងណាមិញ នៅមុនសម្រាកលីគ ព្រះខ័នរាជស្វាយរៀង ក៏បានជួបរឿងខកចិត្តខ្លះៗបន្ទាប់ ដោយរកពិន្ទុបានតិចតួចនៅក្នុងលីគ និងជាពិសេសបានជ្រុះចេញពីពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ត្រឹមវគ្គ ៨ក្រុមចុងក្រោយ។
ជុំវិញការជួបរឿងខកចិត្តកាលពីខែមុនគ្រូជំនួយសញ្ជាតិអេស៉្បាញដដែលរូបនេះបានលើកឡើងថា៖ «ពិតណាស់បន្ទាប់ពីសម្រាកមួយខែពេញ ការខកចិត្តនោះយើងទុកវាចោលចុះ ដោយយើងត្រលប់មកប្រើប្រាស់ខែកញ្ញា ជាខែមួយដែលពោរពេញទៅដោយការហ្វឹកហាត់ជាច្រើន និងការត្រៀមខ្លួនដ៏ល្អ និងការហ្វឹកហាត់ជាមួយកីឡាករដែលបានបំពេញភារកិច្ចជាមួយក្រុមជម្រើសជាតិ។ វាមិនមែនជារឿងថ្មីនៅក្នុងលីគ និងនៅក្នុងក្រុមរបស់យើងឡើយ ហើយយើងបានត្រៀមខ្លួនរួចជាស្រេចសម្រាប់លក្ខខណ្ឌផ្សេងៗដែលត្រូវជួប។»

លោក Oriol Mohedano Segura ចាត់ទុកថា លីគកំពូលកម្ពុជា ក្របខណ្ឌក្នុងកម្រិតខ្ពស់មួយនៅរដូវកាលនេះ ដោយគ្រប់ក្រុមទាំងអស់បានបង្ហាញឱ្យឃើញថា គេព្យាយាមក្នុងឥរិយាបទដ៏ល្អមួយ។
យ៉ាងណាមិញលោកនៅតែមានសុទិដ្ឋិនិយមចំពោះក្រុមថា៖ «ជាមួយនឹងការខិតខំ និងភាពរីករាយ តែងតែនៅក្នុងឈាមរបស់យើង ជាមួយនឹងការហ្វឹកហាត់រាល់ថ្ងៃរហូតដល់សប្ដាហ៍នៃការប្រកួត ដើម្បីបង្ហាញទៅកាន់អ្នកគ្រប់គ្នា និងអ្នកគាំទ្រគ្រប់គ្នាថា យើងរួចរាល់សម្រាប់ការប្រកួត និងដើម្បីឈ្នះវា ដូច្នេះខ្ញុំគិតថាគ្រប់គ្នារំភើបសម្រាប់រឿងនេះ គឺយើងនឹងត្រលប់មកវិញ នោះវាគឺជាដំណឹងដ៏ល្អបំផុតមួយ។»
បញ្ជាក់ថា ថ្ងៃសៅរ៍ ទី០១ ខែតុលា ចុងសប្ដាហ៍នេះ ព្រះខ័នរាជស្វាយរៀង នឹងទៅសួរសុខទុក្ខម្ចាស់ផ្ទះ កងយោធពលខេមរភូមិន្ទ សម្រាប់ជំនួបសប្ដាហ៍ទី១៨ នៅវេលាម៉ោង ៦:៣០នាទីយប់៕

អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?