Connect with us

កីឡា

លោក កែវ រ៉េមី៖ «តេក្វាន់ដូ ITF នឹងឈានជើងចូលក្នុងស៊ីហ្គេម នាថ្ងៃណាមួយមិនខាន»

បានផុស

នៅ

បន្ទាប់ពី​បរាជ័យ​ក្នុងការ​បញ្ជៀ​ត​ប្រភេទ​កីឡា​តេ​ក្វាន់​ដូ ITF ចូលទៅក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី ​៣២ ឆ្នាំ​ ២០២៣ នា​ឆ្នាំ​ក្រោយនេះ​រួចមក ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាលោក កែវ រ៉េមី នៅតែបន្តប្ដេជ្ញាចិត្តថា នឹងព្យាយាមដាក់បញ្ចូលប្រភេទកីឡារបស់កូរ៉េខាងជើងមួយនេះ ទៅក្នុងស៊ីហ្គេមឱ្យបាន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការបរាជ័យ​ក្នុងការ​ដាក់​បញ្ចូល ITF ចូលក្នុង​ស៊ី​ហ្គេម​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នា​ឆ្នាំ​ក្រោយនេះ​ ដោយសារ​មានការ​រារាំង​ពី​ប្រទេសមួយ ដែល​ដើរ​ខ្ទប់​បណ្ដា​ប្រទេស​អាស៊ាន​មិន​ឲ្យ​ចូលរួម​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក កែវ រ៉េមី តែ​លោក​មិនបាន​បញ្ជាក់​ប្រទេសមួយ​នោះ គឺជា​ប្រទេស​ណា​នោះទេ​។​

​លោក​បាន​ថ្លែង​បែបនេះ​ នៅក្នុង​ពិធី​បិទ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ កាលពី​ថ្ងៃទី​ ៣០ ខែកញ្ញា​ម្សិលមិញ នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ដូច្នេះ​ថា​៖ «​អា​ខ្លាំងពេក​ក៏មាន​បញ្ហា​ដែរ​។ ខ្លាំងពេក ធ្វើ​ឲ្យ​មាន​ប្រទេសមួយ​នោះ គាត់​ដើរ​ខ្ទប់ គាត់​ខ្ទប់​បណ្ដា​ប្រទេស​អាស៊ាន មិន​ឲ្យ​បញ្ជូន​តេ​ក្វាន់​ដូ ITF មក​ប្រកួត​ជាមួយ​យើង​។ ក្មួយៗ ត្រូវ​ដឹងថា ITF តាំងពី​គេ​មិន​ស្គាល់ អត់​មាន​អ្នក​ស្គាល់​ថា តេ​ក្វាន់​ដូ ITF យ៉ាងម៉េច រហូតដល់​គេ​ស្គាល់ ស្គាល់​ដល់​អន្ដរជាតិ ពូ​រុញ​ខ្លះ រហូតដល់​ប្រធាន​សហព័ន្ធ​តេ​ក្វាន់​ដូ ITF អាស៊ីអាគ្នេយ៍ និង​ជា​អនុប្រធាន​សហព័ន្ធ​អន្ដរជាតិ​ទៀត ហើយ​រហូតដល់​ថ្នាក់ដឹកនាំ​កំពូល​ប្រទេស​របស់​យើង ទទួលស្គាល់ ITF ថា ជា​ប្រភេទ​កីឡា​តេ​ក្វាន់​ដូ​ខ្លាំង។ ក៏ប៉ុន្ដែ​ដោយសារ​ខ្លាំងពេក គេ​ខ្ទប់​យើង ដោយ​យក​បញ្ហានយោបាយ នៃ​ឫសគល់​តេ​ក្វាន់​ដូ​ហ្នឹង ប្រទេសមួយ​នោះ​» ។​

​ពាក់ព័ន្ធ​នឹង​ការព្យាយាម​ដាក់បញ្ចូល​កីឡា​តេ​ក្វាន់​ដូ ITF ក្នុង​ស៊ី​ហ្គេម ឆ្នាំ​ ២០២៣ វិញ លោក កែវ រ៉េមី បាន​ពន្យល់ថា «​កីឡា​នេះ មាន​សារៈសំខាន់​ណាស់ អាច​បង្រួបបង្រួម​ជាតិ​សាសន៍​មួយ ដែល​កំពុង​បាក់បែក​រួបរួមគ្នា​បាន យើង​ព្យាយាម​ឲ្យ​កីឡា​តេ​ក្វាន់​ដូ ITF ចូល​ស៊ី​ហ្គេម យើង​សង្ឃឹមថា ជាតិ​សាសន៍ ២ នោះ រួបរួម​តាមរយៈ​កីឡា ក៏ប៉ុន្ដែ​ផ្ទុយទៅវិញ គាត់​ប្រឆាំង​គ្នា​ឥត​ឈប់​។ បងប្អូន​ខ្លួនឯង​ទេ តែ​ប្រឆាំង​គ្នា​ឥត​ឈប់​តែម្ដង ហើយ​តាមរយៈ​នៃ​ការប្រឆាំង​គ្នា​នេះ ខ្ញុំ​មើលឃើញថា ជាតិ​សាសន៍​នេះ មិនអាច​រួបរួមគ្នា​បានទេ យើង​ព្យាយាម​ជួយ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ក៏​លោក​បាន​ទៅធ្វើ​បទ​បង្ហាញ ធ្វើ​សន្ទរកថា​នៅ​ពិភពលោក ក៏​ចង់ឃើញ​ប្រទេស​ទាំងពីរ​នោះ​រួបរួមគ្នា​ដែរ​» ។​

​លោក​បន្ដថា​៖ «​តាមរយៈ​កីឡា​នេះ គឺជា​រឿង​សំខាន់​ណាស់ តែ​នេះ​ជា​រឿង​របស់គាត់ យើង​សោកស្ដាយ​ដែរ តែ​យ៉ាងណាក៏ដោយ​និយាយ​រឿង​ក្មួយៗ អត់​មាន​អ្វី​ចាញ់​សោះ ITF មែនឬ​មែន​? កន្លងមក​យើង​មក​ធ្លាប់​ចូល​ស៊ី​ហ្គេម​ណា ហើយ​ឥលូវ​អត់​ចូល​ទៀត មានអី​ស្លាប់​? អត់​ទេ ។ ចឹ​ង​យើង​ត្រៀម​ទៅ​ប្រកួត World Champions នៅក្រៅ​ប្រទេស​ទៀត ឈ្នះ លើក​ទង់ជាតិ​ខ្មែរ​ដូចគ្នា​ទេ ។ យ៉ាងម៉េច​ក៏ដោយ អត់​មាន​បាក់​ទឹកចិត្ត​ទេ យើង​អត់​ដែល​ចាញ់ គ្មានអ្វី​ត្រូវ​បាត់បង់​ទេ តាំងពី​ងើប​បាត់​ដៃទទេ រហូតដល់​ហក់​ចូលទៅ​ស៊ី​ហ្គេម គេ​ទប់​នៅ​ស៊ី​ហ្គេម ខ្វែងដៃខ្វែងជើង។ មានតែ​កម្ពុជា​ទេ ដែល​បង្កើត​ប្រវត្តិសាស្ត្រ​បញ្ចូល ITF ចូល​ស៊ី​ហ្គេម សូម្បីតែ​នៅ​អឺរ៉ុប ពិភពលោក គេ​ទទួលស្គាល់​ស្នាដៃ ITF របស់​កម្ពុជា អបអរសាទរ ITF កម្ពុជា​ដែរ​»៕

​អត្ថបទ​៖ មន្នី​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

​គិតគូរហ្មត់ចត់ប្រព័ន្ធ​រំដោះ​ទឹក នៅ​​ព្រលាន​តេជោ ​​​បង្ការ​ការ​ជន់​លិច​ពីការ​ប្រែប្រួលអាកាសធាតុ

សន្តិសុខសង្គម៨ នាទីutes មុន

បុរសម្នាក់ ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់យក្សឡោមចាប់ខ្លួន ក្រោយមកដាក់ពាក្យបណ្តឹងឱ្យជួយរកថ្នាំញៀន

ព័ត៌មានជាតិ១១ នាទីutes មុន

ព្រឹកនេះ អនុព័ន្ធការងារប្រចាំប្រទេសថៃ កំពុងបន្តតាមដានដោយផ្ទាល់នៅទីតាំងរលំអគារ ក្នុងទីក្រុងបាងកក ត្រៀមអន្តរាគមន៍ឲ្យទាន់ពេលវេលាជូនពលករខ្មែរនៅថៃ

ជីវិតកម្សាន្ដ២២ នាទីutes មុន

រឿង «Snow White» កាន់តែកៀកគ្រោះមហន្តរាយ ខណៈដែលភាពយន្តឈានដល់កម្រិតទាបបំផុត

សុខភាព៣៣ នាទីutes មុន

ឈ្វេងយល់ពីវិធីសាស្ត្រព្យាបាលជំងឺមហារីកគ្រាប់ឈាម តាមរយៈបច្ចេកទេសទំនើបចុងក្រោយនៃមជ្ឈមណ្ឌល Parkway Cancer Centre

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម