Connect with us

កីឡា

គ្រូកម្ពុជា ចង់ឱ្យ U-17 អូស្ត្រាលី ភ្ញាក់ផ្អើលពីការលេងរបស់ក្រុមគោព្រៃជំទង់ ម្ដងទៀតក្នុងពាន AFC U-17

បានផុស

នៅ

លោក Inoue Kazunori គ្រូបង្វឹក​នៃ​ក្រុម​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម ​១៧ ​ឆ្នាំ ចង់ឱ្យ U-17 អូស្ត្រាលី ភ្ញាក់ផ្អើល​ពី​ការលេង​របស់​កូនក្រុម​លោក​ជាថ្មី​ម្ដងទៀត ក្នុង​ពាន​ចូលរួម​ប្រកួត​វគ្គ​ជម្រុះ​ពាន​យុវជន​អាស៊ី​អាយុ​ក្រោម ១៧​ឆ្នាំ (AFC U-17 Asian Cup) នៅ​ខែតុលា​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​និយាយ​ដូច្នេះ ​គឺ​បន្ទាប់ពីក្រុម​របស់លោក​ធ្លាប់បាន​យកឈ្នះ អូស្ត្រាលី ម្ដង​រួចមកហើយ កាលពី​ខែសីហា កន្លង​ទៅដោយ​លទ្ធផល ៤-២ ក្នុង​ពានរង្វាន់​យុវជន​អាស៊ាន​អាយុ​ក្រោម ១៦​ ឆ្នាំ (AFF U-16 Championship) នៅ​ប្រទេស​ឥណ្ឌូណេស៊ី​។​

​លោក Inoue Kazunori បាន​មានប្រសាសន៍ថា​៖ «​សម្រាប់ AFC U-17 នេះ គឺ​យើង​ចង់​កែតម្រូវ​ទៅលើ​តំបន់​ប្រយុទ្ធ ចឹ​ង​ហើយ​យើង​បាន​ផ្លាស់ប្ដូរ​កីឡាករ​មួយចំនួន ក៏ប៉ុន្តែ​កីឡាករ​ដែល​យើង​យកមក​គឺ​នៅតែមាន​បញ្ហា​ខ្វះខាត​ពាក់ព័ន្ធ​ជាមួយនឹង​ការប្រយុទ្ធ និង​ការការពារ​នៅឡើយ អ្វីដែល​យើង​បន្ថែម​គឺ​យើង​ចង់ឱ្យ​ខាង​អូស្ត្រាលី គេ​ភ្ញាក់ផ្អើល​ការលេង​របស់​យើង ព្រោះអូស្ត្រាលី​គេ​ធ្លាប់​ប៉ះ​យើង​ម្ដង​ហើយ គឺ​ក៏​ដឹង​ពី​ការលេង​របស់​យើង​ជាមួយនឹង​ក្រុម​មុន​ដែរ​។​»

​លោក​ក៏បាន​និយាយ​ពី​ក្រុម U-17 ចិន​ផង​ថា​៖ «​ខាង​ក្រុម​ចិន​គេ​ក៏បាន​សួរ​ព័ត៌មាន​ពី​ខាង​ខ្មែរ​យើង​ដែរ គឺ​កំពុង​សិក្សា​ពី​ក្រុម​របស់​យើង​ដែរ ដោយសារតែ​យើង​ធ្វើបាន​ល្អ​នៅ​ប្រកួត AFF U-16 អូស្ត្រាលី​។​»

​ដោយឡែក​សមាជិក U-17 កម្ពុជា កីឡាករ សុន ថា​វី​ស៊ីវ បានលើកឡើង​ផងដែរ​ថា​៖ «​ខ្ញុំ​មាន​អារម្មណ៍​ថា​សប្បាយចិត្ត​នៅពេលដែល​ចូលរួម​ហ្វឹកហាត់​ជាមួយនឹង U-17 ត្រៀម​លេង AFC នៅ​ប្រទេស​អូស្ត្រាលី​។ ខ្ញុំ​គិតថា​ក្រុម​នៅ​ពូ​ល​របស់​យើង​គឺជា​ក្រុម​ដែល​ខ្លាំង ព្រោះ​យើង​ប៉ះ​ចិន និង​អូស្ត្រាលី ព្រោះថា​សមត្ថភាព​ពួកគេ គេ​បាន​ចូល​លេង​ពាន World Cup U-17 រួចហើយ​។ គោលដៅ​ធំ​របស់​គ្រូ​នៅលើ​ក​នេះ គឺ​គាត់​ចង់​ឆ្លង​ផុត​ពូ​ល​នេះ​។​»

​សូមបញ្ជាក់ថា​ពីថ្ងៃ​ទី​ ០៥ ដល់​ថ្ងៃទី​ ០៩ នៅ​ខែតុលា ឆ្នាំ​ ២០២២ U-17 កម្ពុជា នឹងចូលរួម​ប្រកួត​វគ្គ​ជម្រុះ​ពាន​យុវជន​អាស៊ី​អាយុ​ក្រោម ១៧ ​ឆ្នាំ (AFC U-17 Asian Cup) នៅ​ប្រទេស​អូស្ត្រាលី​។ កម្ពុជា ស្ថិតនៅ​ពូ​ល G ជាមួយ​ម្ចាស់ផ្ទះ​ទឹកដី​កណ្ដាល អូស្ត្រាលី​, ចិន និង​កោះ​ម៉ា​រី​ណា​ខាងជើង​។​

​ឈុត​នេះ​ភាគច្រើន​ជា​យុវជន​ដែល​បាន​ប្រកួត​ពាន​យុវជន​អាស៊ីអាគ្នេយ៍ កាលពី​ខែសីហា​កន្លងទៅ ដែល​ពេលនោះ​ធ្វើ​បានល្អ​ផងដែរ តាមរយៈ​ការយក​ឈ្នះ U-16 អូស្ត្រាលី ៤-២ ដែល​បន្ត​រួម​ពូ​ល​ជាមួយគ្នា​ដល់​ពានរង្វាន់​ថ្មី​មួយទៀត​នេះ​៕

​អត្ថបទ​៖ មន្នី​រ័ត្ន​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

សេដ្ឋកិច្ច២ ម៉ោង មុន

ស្ថិរភាពតម្លៃប្រាក់​រៀល ​រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ

Song Dae-gwan
ជីវិតកម្សាន្ដ៣ ម៉ោង មុន

តារាចម្រៀងជើងចាស់កូរ៉េ Song Dae-gwan ទទួល​មរណភាព ចំ​ថ្ងៃ​រំលឹក​ខួប​ម្ដាយ

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរាជធានី ណែនាំឱ្យបើកយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់មូសជាលើកទី២ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ

Sokha Hotels

ព័ត៌មានពេញនិយម