កីឡា
សម្តេចតេជោ ហ៊ុន សែន ពិភាក្សាជាមួយប្រធានស្តីទី OCA «ហេតុអ្វីបាល់ទាត់អាស៊ីខ្សោយ»
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានពិភាក្សាគ្នាជាមួយលោក Raja Randhir Singh ប្រធានស្តីទីក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) អំពីវិស័យបាល់ទាត់អាស៊ីខ្សោយជាងបាល់ទាត់នៅអឺរ៉ុប ឬអាមេរិកឡាទីន។
ក្នុងឱកាសជាអធិបតីនៃពិធីបើក«មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី លើកទី៤១ នៅសណ្ឋាគារសុខានាព្រឹកថ្ងៃទី៤ ខែតុលានេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ៖«ក្នុងឱកាសដែលខ្ញុំបានជួបជាមួយឯកឧត្តមប្រធានក្រុមប្រឹក្សា ខ្ញុំបានលើកឡើងទៅលើចំណុចពីរ។ ទី១អាស៊ីរបស់យើងគួរតែពិនិត្យថា តើហេតុអ្វីទៅបានជាកីឡាទ្វីបរបស់យើងនៅទន់ខ្សោយ? ជាពិសេស បើពិនិត្យទៅលើបាល់ទាត់ ឃើញថា ក្នុងតំបន់របស់យើង គ្រាន់តែចិន និងឥណ្ឌាមានប្រជាជនជិត៣ពាន់លាននាក់ បូកនឹងអាស៊ានប្រមាណជិត៣០០លាននាក់ និងបូកជាមួយបណ្តាប្រទេសនានា គឺមានប្រជាជនច្រើនណាស់ ប៉ុន្តែបើនិយាយពីបាល់ទាត់ សូម្បីតែវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (World Cup) យើងក៏ពិបាកចូលដល់។ ហើយក៏មានតែប្រទេសមួយចំនួនតូចប៉ុណ្ណោះដែលចូលក្នុងវគ្គជម្រុះ World Cup ជារៀងរាល់លើក»។
«ឆ្នាំនេះយើងពិតជាមានមោទនភាពដោយសារតំបន់របស់យើងត្រូវមានព្រឹត្តិការណ៍ World Cup (នៅប្រទេសកាតា)។ យើងនឹងទទួលបានផ្លែផ្កាពីការប្រកួតនៅទីនោះ។ ក៏ប៉ុន្តែអ្វីដែលគួរសិក្សាថា ហេតុអ្វី មានមូលហេតុអ្វីខ្លះ ដែលប្រជាជនដ៏ច្រើន តែបែរជាកីឡារបស់យើងទន់ខ្សោយជាងទ្វីបដទៃ? បើប្រៀបធៀបទ្វីបអឺរ៉ុប ទ្វីបអាមេរិកឡាទីន គឺទ្វីបរបស់យើងមានភាពទន់ខ្សោយជាង។ ជាចំណុចដែលយើងគួរសិក្សា តែខ្ញុំមិនដឹងថា ប្រធានបទនៅទីនេះលើកយកបញ្ហានេះមកពិភាក្សាដែរឬទេ»។ សម្តេចតេជោមានប្រសាសន៍។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា ៖«ខ្ញុំធ្លាប់បាននិយាយជាមួយសមាជិកកីឡាករ កីឡាការិនីរបស់កម្ពុជាមុនពេលចេញទៅប្រកួត។ ខ្ញុំបាននិយាយថា ប្រជាជនច្រើនមិនប្រាកដថា កីឡាខ្លាំង ហើយប្រជាជនតិចមិនប្រាកដថាកីឡាខ្សោយនោះដែរ។ នេះជារឿងពិតដែលបានកើតឡើង»។
សូមបញ្ជាក់ថា មហាសន្និបាតក្រុមប្រឹក្សាអាស៊ីលើកទី៤១ ប្រារព្ធនៅរាជធានីភ្នំពេញពីថ្ងៃទី១ដល់ទី៥ ខែតុលា មានប្រតិភូផ្នែកកីឡាប្រមាណ ៣៣៦រូប មកពី ៥៥ប្រទេសជុំវិញពិភពលោក។ ក្នុងនោះមានប្រតិភូមកពីបណ្តាប្រទេសក្រុមប្រឹក្សាអូឡាំពិកអាស៊ី ចំនួន ៤៥ប្រទេស ព្រមទាំងប្រទេសចលនាអូឡាំពិកអន្តរជាតិ ចូលរួមសង្កេតការណ៍ប្រមាណ ១០ប្រទេសទៀត។ ក្រៅពីនោះ ក៏មានប្រតិភូថ្នាក់ដឹកនាំគណៈកម្មាធិការអូឡាំពិកអន្តរជាតិមួយចំនួនទៀតផងដែរ៕
អត្ថបទ៖ វីរបុត្រ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់