Connect with us

កីឡា

គ្រូអូស្ត្រាលី សរសើរពី U-17 កម្ពុជា ដែលមានការប្រមូលផ្ដុំយូរជាងក្រុមរបស់ខ្លួន

បានផុស

នៅ

លោក Brad Maloney គ្រូបង្វឹក​នៃ​ក្រុម​ជម្រើសជាតិ​អូស្ត្រាលី​អាយុ​ក្រោម​ ១៧ ​ឆ្នាំ បាន​បញ្ជាក់ថា​ លោក​បានដឹង​ពី​កម្ពុជា មានការ​ប្រមូលផ្ដុំ​យូរ​ជា​ក្រុម​របស់ខ្លួន មុន​ការប្រកួត​ក្នុង​វគ្គ​ជម្រុះ​ពាន​យុវជន​អាស៊ី​អាយុ​ក្រោម ១៧​ ឆ្នាំ (AFC U-17 Asian Cup) ដែល​ចាប់ផ្ដើម​ស្អែក​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ថ្លែង​ក្នុង​កិច្ចសម្ភាសន៍ លោក Maloney បាន​និយាយថា​៖ «​យើង​ត្រូវតែ​គោរព​គូប្រកួត​របស់​យើង​ទាំងអស់ វា​នឹង​ក្លាយជា​ពូ​ល​ដ៏​លំបាក​។ យើង​មិនដឹង​ច្រើន​ពី​គូប្រកួត​នោះទេ ដោយសារ​ការផ្អាក​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ប៉ុន្តែ​យើង​រំពឹងថា​នឹងមាន​ការប្រកួតប្រជែង​ពី​ក្រុម​ទាំង​ ៣​។​»

«​បណ្តា​ប្រទេស​នៅ​ទូទាំង​អាស៊ីអាគ្នេយ៍ និង​អាស៊ី​បូព៌ា កំពុង​វិនិយោគ​យ៉ាងច្រើន​នៅក្នុង​ការប្រកួត ជាពិសេស​នៅ​កម្រិត​យុវជន និង​ការអភិវឌ្ឍន៍​។ ខ្ញុំ​ដឹងថា​ក្រុម​កម្ពុជា មាន​ក្រុម​កីឡាករ​ស្នូល​ដែល​រួមគ្នា​ជា​យូរណាស់​មកហើយ ឥឡូវនេះ​កំពុង​រៀបចំ​ការប្រកួត​នេះ ហើយ​ចិន​បានមក​ប្រទេស​អូស្ត្រាលី​ជិត​មួយខែ​ហើយ ដូច្នេះ​ពួកគេ​យកចិត្តទុកដាក់​យ៉ាងខ្លាំង ហើយ​យើង​ដឹងថា​យើង​មាន កិច្ចការ​ដ៏​លំបាក​នៅខាងមុខ នា​កីឡដ្ឋាន Shepparton​។​» លោក Maloney បាន​និយាយ​បន្ថែម​។​

AFC U-17 Asian Cup 2023™ Qualifiers នេះ​គឺជា​លើក​ទី​ ១ ហើយ​ដែល​អូស្ត្រាលី​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​វគ្គ​ជម្រុះ ចាប់តាំងពី​ឆ្នាំ​ ២០០៩ ហើយ​បង្ហាញ​ពី​ឱកាស​ពិសេស​សម្រាប់​យុវជន ដើម្បី​លេង​ចំពោះមុខ​ក្រុមគ្រួសារ និង​មិត្តភក្តិ របស់​ពួកគេ​។​

Maloney បាន​បន្តទៀតថា​៖ «​ខ្ញុំ​គ្រាន់តែ​ចង់ឱ្យ​ពួកគេ​រីករាយ​នឹង​បទពិសោធន៍ និង​ប្រើប្រាស់​វា​ជា​ឱកាស​ដើម្បី​បង្ហាញ​ជំនាញ​របស់​ពួកគេ​នៅលើ​ឆាក​អន្តរជាតិ​។ ខ្ញុំ​ពិតជា​សង្ឃឹមថា ​ពួកគេ​អាចយ​កវា​ក្នុងការ​បោះជំហាន​របស់​ពួកគេ ដែល​ខ្ញុំ​ប្រាកដថា​ពួកគេ​នឹងធ្វើ​ដូចដែល​យើង​សម្លឹង​រក​ការប្រកួត​ជម្រុះ​សម្រាប់ AFC U-17 Asian Cup 2023»​។​

​សូមបញ្ជាក់ថា​ពីថ្ងៃ​ទី​ ០៥ ដល់​ថ្ងៃទី​ ០៩ នៅ​ខែតុលា ឆ្នាំ​ ២០២២ U-17 កម្ពុជា នឹងចូលរួម​ប្រកួត​វគ្គ​ជម្រុះ​ពាន​យុវជន​អាស៊ី​អាយុ​ក្រោម ១៧​ ឆ្នាំ (AFC U-17 Asian Cup) នៅ​ប្រទេស​អូស្ត្រាលី​។ កម្ពុជា ស្ថិតនៅ​ពូ​ល G ជាមួយ​ម្ចាស់ផ្ទះ​ទឹកដី​កណ្ដាល អូស្ត្រាលី​, ចិន និង​កោះ​ម៉ា​រី​ណា​ខាងជើង​៕

​អត្ថបទ​៖ មន្នី​រ័ត្ន​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ វិនាទី មុន

​គិតគូរហ្មត់ចត់ប្រព័ន្ធ​រំដោះ​ទឹក នៅ​​ព្រលាន​តេជោ ​​​បង្ការ​ការ​ជន់​លិច​ពីការ​ប្រែប្រួលអាកាសធាតុ

សន្តិសុខសង្គម៦ នាទីutes មុន

បុរសម្នាក់ ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់យក្សឡោមចាប់ខ្លួន ក្រោយមកដាក់ពាក្យបណ្តឹងឱ្យជួយរកថ្នាំញៀន

ព័ត៌មានជាតិ៩ នាទីutes មុន

ព្រឹកនេះ អនុព័ន្ធការងារប្រចាំប្រទេសថៃ កំពុងបន្តតាមដានដោយផ្ទាល់នៅទីតាំងរលំអគារ ក្នុងទីក្រុងបាងកក ត្រៀមអន្តរាគមន៍ឲ្យទាន់ពេលវេលាជូនពលករខ្មែរនៅថៃ

ជីវិតកម្សាន្ដ២០ នាទីutes មុន

រឿង «Snow White» កាន់តែកៀកគ្រោះមហន្តរាយ ខណៈដែលភាពយន្តឈានដល់កម្រិតទាបបំផុត

សុខភាព៣១ នាទីutes មុន

ឈ្វេងយល់ពីវិធីសាស្ត្រព្យាបាលជំងឺមហារីកគ្រាប់ឈាម តាមរយៈបច្ចេកទេសទំនើបចុងក្រោយនៃមជ្ឈមណ្ឌល Parkway Cancer Centre

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម