Connect with us

កីឡា

គ្រូចិន សង្កត់ធ្ងន់ថា U-17 កម្ពុជា គឺជាក្រុមមិនអាចមើលស្រាលបាន

បានផុស

នៅ

លោក Yang Chen គ្រូបង្វឹក​នៃ​ក្រុម​ជម្រើស​ជាតិចិន​អាយុ​ក្រោម​ ១៧ ​ឆ្នាំ បាន​បញ្ជាក់ថា​ជំនួប​ជាមួយ U-17 កម្ពុជា គឺ​ត្រូវការ​ឈ្នះ​ដាច់ខាត ក្នុងការ​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ពាន​យុវជន​អាស៊ី​អាយុ​ក្រោម ១៧​ ឆ្នាំ (AFC U-17 Asian Cup) ដែល​ចាប់ផ្ដើម​នៅ​ម៉ោង ១២:០០ ថ្ងៃ​ត្រង់នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ថ្លែង​ក្នុង​កិច្ចសម្ភាសន៍ លោក Yang Chen បាន​និយាយថា​៖ «​អូស្ត្រាលី​ជា​ក្រុម​ដែលមាន​ប្រៀប​ជាងគេ និង​ជា​ម្ចាស់ផ្ទះ​ក្នុង​វគ្គ​ចែក​ពូ​ល​ផងដែរ​។ វា​គឺជា​គូប្រជែង​ខ្លាំង​បំផុត​នៅក្នុង​ក្រុម​នេះ​។ យើង​មាន​ទំនុកចិត្ត​ក្នុងការ​តទល់​នឹង​អូស្ត្រាលី​។ ក្រុម​កម្ពុជា ជា​ក្រុម​ដែល​មិនអាច​មើលស្រាល​បានឡើយ​។ យើង​មាន​ទំនុកចិត្ត​ក្នុងការ​ឡើងទៅ​វគ្គ​បន្ត និង​លេង​យ៉ាង​មាន​ស្ថិរភាព​។​»

«​យើង​បានរៀបចំ​ក្រុម​យ៉ាង​ប្រុងប្រយ័ត្ន និង​ការដាក់​ពង្រាយ​គោលដៅ​សម្រាប់​ការប្រកួត​នីមួយៗ ដោយ​សង្ឃឹមថានឹង​បង្ហាញ​ការប្រកួត​ដ៏​អស្ចារ្យ​ដល់​អ្នកគាំទ្រ​។​» លោក Yang Chen បាន​និយាយ​បន្ថែម​។​

​ទាក់ទង​នឹង​គោលដៅ​នៃ​ការប្រកួត​លើក​នេះ លោក Yang Chen បាន​និយាយថា​ក្រុម​នឹង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ទទួលបាន​ចំណាត់ថ្នាក់​លេខ​ ១ ក្នុង​ពូ​ល ដើម្បី​ឈានទៅ​ប្រកួតប្រជែង​ដ៏​សំខាន់​។​

​សូមបញ្ជាក់ថា​ពីថ្ងៃ​ទី ​០៥ ដល់​ថ្ងៃទី​ ០៩ នៅ​ខែតុលា ឆ្នាំ​ ២០២២ U-17 កម្ពុជា នឹងចូលរួម​ប្រកួត​វគ្គ​ជម្រុះ​ពាន​យុវជន​អាស៊ី​អាយុ​ក្រោម ១៧ ​ឆ្នាំ (AFC U-17 Asian Cup) នៅ​ប្រទេស​អូស្ត្រាលី​។ កម្ពុជា ស្ថិតនៅ​ពូ​ល G ជាមួយ​ម្ចាស់ផ្ទះ​ទឹកដី​កណ្ដាល អូស្ត្រាលី​, ចិន និង​កោះ​ម៉ា​រី​ណា​ខាងជើង​៕

​អត្ថបទ​៖ មន្នី​រ័ត្ន​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ នាទីutes មុន

បុរសម្នាក់ ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់យក្សឡោមចាប់ខ្លួន ក្រោយមកដាក់ពាក្យបណ្តឹងឱ្យជួយរកថ្នាំញៀន

ព័ត៌មានជាតិ៧ នាទីutes មុន

ព្រឹកនេះ អនុព័ន្ធការងារប្រចាំប្រទេសថៃ កំពុងបន្តតាមដានដោយផ្ទាល់នៅទីតាំងរលំអគារ ក្នុងទីក្រុងបាងកក ត្រៀមអន្តរាគមន៍ឲ្យទាន់ពេលវេលាជូនពលករខ្មែរនៅថៃ

ជីវិតកម្សាន្ដ១៨ នាទីutes មុន

រឿង «Snow White» កាន់តែកៀកគ្រោះមហន្តរាយ ខណៈដែលភាពយន្តឈានដល់កម្រិតទាបបំផុត

សុខភាព២៩ នាទីutes មុន

ឈ្វេងយល់ពីវិធីសាស្ត្រព្យាបាលជំងឺមហារីកគ្រាប់ឈាម តាមរយៈបច្ចេកទេសទំនើបចុងក្រោយនៃមជ្ឈមណ្ឌល Parkway Cancer Centre

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

តម្លៃប្រេងអន្តរជាតិធ្លាក់ចុះតិចតួចប្រចាំថ្ងៃ តែកើនប្រចាំសប្ដាហ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម