កីឡា
អ៊ុយក្រែន ចូលរួមជាមួយប្រទេស២ទៀត ដេញថ្លៃធ្វើម្ចាស់ផ្ទះ World Cup
សារព័ត៌មាន The Times បានរាយការណ៍កាលពីថ្ងៃចន្ទថា អ៊ុយក្រែននឹងចូលរួមជាមួយ អេស្ប៉ាញ និងព័រទុយហ្គាល់ក្នុងការដេញថ្លៃដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០៣០ (FIFA World Cup 2030)។

សារព័ត៌មានខាងលើបាននិយាយថាអ៊ុយក្រែន នឹងធ្វើជាម្ចាស់ផ្ទះនៃពូលមួយ ក្នុងចំណោមពូលនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ដ៏ធំនេះ ក្រោមផែនការដែលត្រូវបានគេយល់ថាយល់ព្រមដោយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy និងរដ្ឋាភិបាលនៃប្រទេសអេស្ប៉ាញ និងព័រទុយហ្គាល់។
របាយការណ៍បានបន្ថែមថា ការសហការគ្នានេះនឹងត្រូវប្រកាសដោយប្រធានសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ និង ព័រទុយហ្គាល់ អំឡុងពេលសន្និសីទសារព័ត៌មាននៅទីស្នាក់ការកណ្តាលរបស់ UEFA នៅថ្ងៃពុធនេះ។

ការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០២២ នឹងចាប់ផ្តើមនៅថ្ងៃទី២០ ខែវិច្ឆិកា នៅប្រទេសកាតា ខណៈដែលការប្រកួតនៅឆ្នាំ២០២៦ នឹងត្រូវលេងនៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក៕
ប្រភព៖ The Times | Reuters
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ