កីឡា
គ្រូ EDC បញ្ជាក់ថាកូនក្រុមពេញជើងល្អ ដើម្បីតតាំងជាមួយបឹងកេត ក្នុងពានសម្តេចតេជោ
ក្លិបអគ្គិសនីកម្ពុជា នឹងត្រូវជួប ក្លិបបឹងកេត នៅរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ នេះ ក្នុងជំនួបជើងទី១ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ឆ្នាំ២០២២។

មុនការប្រកួតមកដល់ លោក ទុំ សារ៉ាយ ដែលជាគ្រូបង្វឹករបស់ក្លិបអគ្គិសនីកកម្ពុជា បានលើកឡើងពីការត្រៀមខ្លួនរួចរាល់ និងកូនក្រុមពេញជើងល្អសម្រាប់ប្រកួត។
«ការប្រកួតជាមួយបឹងកេត ថ្ងៃនេះ ក្លិបអគ្គិសនីកម្ពុជា បានរៀបចំយ៉ាងល្អ ដើម្បីត្រៀមជាមួយក្រុមខ្លាំងមួយនេះ ទាំងស្មារតីក្រុម ទាំងឆន្ទះ ទាំងការសម្រាក និងការហាត់ គឺគ្រប់គ្រាន់ទាំងអស់។»
«បន្ទាប់ពីអគ្គិសនីកម្ពុជា ប្រកួតជាមួយ ព្រៃវែង នៅលីគទី២ និងបន្ទាប់ពីការហ្វឹកហាត់ថ្ងៃបន្ទាប់នេះមក គឺកីឡាកររបស់អគ្គិសនីកម្ពុជាទាំងអស់អត់មានកីឡាករណាអវត្តមានជាមួយនឹងប្រកួតទល់នឹងបឹងកេតទេ ពោលគ្រប់ជើងទាំងអស់។» សម្ដីរបស់លោក ទុំ សារ៉ាយ ក្នុងកិច្ចសម្ភាសន៍ជាមួយ ‘កម្ពុជាថ្មី’។

បញ្ជាក់ថា អគ្គិសនីកម្ពុជា នឹងត្រូវជួប បឹងកេត ជើងទី១ នៅថ្ងៃទី០៥ ខែតុលានេះ វេលាម៉ោង ៣:៣០នាទីរសៀល នៅ កីឡដ្ឋានខេមបូឌាអ៊ែរវ៉េ ខណៈការប្រកួតមានផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ BTV News ផងដែរ។ ដោយឡែកមួយគូទៀត គឺក្រុមខ្លាំងផងដែរ ភ្នំពេញក្រោន នឹងទទួល វិសាខា ក្នុងវគ្គដូចគ្នានៅវេលាម៉ោង ៦:៣០នាទីយប់ នាកីឡដ្ឋានស្មាត អរអេសអិន៕


អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?