កីឡា
មេ OCA ថា កម្ពុជាអាចរៀបចំកីឡាអាស៊ីបានពេលខាងមុខ
នៅពេលមានវត្តមានក្នុងមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) លើកទី៤១ កាលពីថ្ងៃទី៤ ខែតុលា កន្លងទៅ លោក Raja Randhir Singh ប្រធានស្តីទីក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) បាននិយាយថា រាជរដ្ឋាភិបាលបានគាំទ្រខ្លាំងណាស់ចំពោះកីឡានៅក្នុងប្រទេសកម្ពុជា។ ប្រជាជនកំពុងមានឆន្ទៈជួយ និងរួមចំណែកក្នុងការរៀបចំព្រឹត្តិការណ៍កីឡា។
ជាមួយគ្នានេះ កម្ពុជាបាននិងកំពុងកសាងហេដ្ឋារចនាសម្ព័ន្ធកីឡាជាបន្តបន្ទាប់។ ជាក់ស្តែង ពហុកីឡដ្ឋានជាតិមរតកតេជោដ៏ធំ ទំនើប និងស្តង់ដាអន្តរជាតិ ហើយបរិវេណពហុកីឡដ្ឋានក៏មានទីលានកីឡាផ្សេងៗជាច្រើន។ ទាំងនេះហើយជាកត្តាដ៏សំខាន់។
លោកបានសង្កត់ធ្ងន់ថា កម្ពុជាទទួលរៀបចំស៊ីហ្គេម និងប៉ារ៉ាហ្គេម គឺជាការជម្រុញដ៏ធំ និងជាជំហានដ៏ត្រឹមត្រូវ»។
«ឆ្នាំ២០២៩ កម្ពុជានឹងរៀបចំកីឡាយុវជនអាស៊ី។ ខ្ញុំជឿថា ថ្ងៃអនាគត កម្ពុជាក៏អាចទទួលរៀបចំកីឡាអាស៊ីបាន។ ហេតុអ្វីមិនអាច? ខ្ញុំជឿលើសមត្ថភាពរបស់កម្ពុជា។ កម្ពុជាមានព្រឹត្តិការណ៍កីឡា២គឺកីឡាស៊ីហ្គេម បន្ទាប់មកកីឡាយុវជនអាស៊ី។ អីចឹងកម្ពុជាក៏អាចទទួលរៀបចំកីឡាអាស៊ីបានដែរ»។ លោកមានសុទិដ្ឋិ។
កម្ពុជាបានទទួលធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតព្រឹត្តិការណ៍កីឡាសំខាន់ធំ៣នាពេលខាងមុខគឺ ស៊ីហ្គេម, អាស៊ានប៉ារ៉ាហ្គេម និងកីឡាយុវជនអាស៊ី។ នៅឆ្នាំ២០២៣ កីឡាស៊ីហ្គេមនឹងធ្វើនាខែឧសភា និងកីឡាអាស៊ានប៉ារ៉ាហ្គេម នឹងធ្វើនៅខែមិថុនា ខណៈកីឡាយុវជនទ្វីបអាស៊ី នឹងធ្វើនៅឆ្នាំ២០២៣៕
អត្ថបទ៖ វីរបុត្រ
-
វប្បធម៌ ជំនឿ១ សប្តាហ៍ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
សុខភាព៨ ម៉ោង ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ចរាចរណ៍២ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ