កីឡា
ខេត្តព្រះសីហនុ ត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំកីឡា ៥ ប្រភេទ ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០២៣
លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ បានគូសបញ្ជាក់ពីការត្រៀមរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ខាងមុខនេះ។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុកាលពីម្សិលមិញ អភិបាលរងខេត្តព្រះសីហនុបានលើកឡើងថា ខេត្តព្រះសីហនុទទួលវិញ្ញាសារប្រកួតកីឡាស៊ីហ្គេមចំនួន ៥ សម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ខាងមុខនេះ។ វិញ្ញាសារចំនួនពីរបានចុះបញ្ជី នៅសល់តែវិញ្ញាសារចំនួន ៣ ផ្សេងទៀតដូចជា បាល់ទះលើឆ្នេរខ្សាច់ បាល់ទាត់លើតុ និងកីឡាមួយប្រភេទទៀត។ វិញ្ញាសារទូកក្តោង និងម៉ូតូទឹក គ្រោងធ្វើការប្រកួតនៅឆ្នេរអូរឈើទាល។
ខេត្ត ៤ ផ្សេងទៀត ក៏ទទួលវិញ្ញាសារក្នុងការប្រកួតស៊ីហ្គេមផ្សេងៗផងដែរ។ ដោយឡែករាជធានីភ្នំពេញទទួលការប្រកួតកីឡាស៊ីហ្គេមសម្រាប់ការប្រកួតការបើក និងបិទកីឡាស៊ីហ្គេមឆ្នាំ២០២៣។


លោកអភិបាលរងខេត្តបញ្ជាក់ថា ក្នុងការប្រកួតកីឡា SEA GAMES លើកទី៣២ និង ASEAN PARA GAMES លើកទី១២ ឆ្នាំ២០២៣ ខេត្តព្រះសីហនុមានគោលដៅចំនួនពីរ គឺគោលដៅនៃការការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងការប្រកួត និងការស្នាក់នៅរបស់គណៈប្រតិភូកីឡាដែលចូលរួមការប្រកួត ដោយទាមទារទាំងអស់គ្នារួមគ្នារៀបចំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ឲ្យបានល្អ។
លោកថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាជាម្ចាស់ផ្ទះក៏បានគិតគូរពីលទ្ធភាពដណ្តើមយកមេដាយមាសឲ្យបានច្រើន។ ជាមួយគ្នានេះតាមរយៈព្រឹត្តិការណ៍កីឡានេះ ក៏នឹងចូលរួមផ្សព្វផ្សាយពីសក្តានុពលរខេត្តព្រះសីហនុ ក៏ដូចជាទាក់ទាញទេសចរណ៍មកកម្សាន្តប្រទេសកម្ពុជាកាន់តែច្រើន៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ