កីឡា
គ្រូចិន ថា ការឈ្នះ U-17 កម្ពុជា ដោយសារក្រុមបានត្រៀមខ្លួនយ៉ាងពេញលេញនៅអូស្ត្រាលី
កាលពីថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២២ ម្សិលមិញ ក្រុមជម្រើសជាតិ U-17 កម្ពុជា បានប្រកួតចាញ់ ក្រុមជម្រើសជាតិ U-17 ចិន ក្នុងវគ្គជម្រុះជើងឯកយុវជនអាស៊ីអាយុក្រោម ១៧ ឆ្នាំ (AFC U-17 Asian Cup 2023) ក្នុងលទ្ធផល ៩-០។
![](https://www.kampucheathmey.com/wp-content/uploads/2022/10/20221005173051_91699-1024x682.png)
៩ គ្រាប់របស់ចិន រកបានដោយកីឡាករ ៧ នាក់ផ្សេងគ្នា ពោលគឺនៅវគ្គទី ១ រកបាន ៤ គ្រាប់ ដោយកីឡាករ Zhang Junjie ១៦’, Huang Kaijun ២៤’, Wang Yudong ២៦’ និង Kuai Jiwen ៤៥+១’ ម្នាក់ ១ គ្រាប់។ ខណៈនៅវគ្គទី ២ រកបានដោយកីឡាករ Wang Haobin ៨៦’, Liming ៨៧’ និង Ouyang Jiaxin ៩០+២’ ម្នាក់ ១ គ្រាប់ទៀត បូកជាមួយគ្រាប់បាល់ ២ គ្រាប់របស់ Wang Yudong នៅនាទី ៥៩’ និង ៦១’ ដែលជាការរកបាន Hat-trick នៅក្នុងការប្រកួត។
![](https://www.kampucheathmey.com/wp-content/uploads/2022/10/308670517_3395806443990173_8860857923122215462_n-1024x683.jpeg)
លោក Yang Chen គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិ U-17 របស់ប្រទេសចិន បានចូលរួមសន្និសីទសារព័ត៌មានក្រោយការប្រកួត ហើយក្នុងសន្និសីទសារព័ត៌មាន Yang Chen បាននិយាយថា ៖ «មិនថាគូប្រកួតជានរណាទេ ការប្រកួតដំបូងមិនងាយស្រួលក្នុងការលេងឡើយ។ ទោះជាយ៉ាងណា យើងបានត្រៀមខ្លួនយ៉ាងពេញលេញ ដោយយើងបានហ្វឹកហាត់នៅប្រទេសអូស្ត្រាលីមួយរយៈ ហើយសម្របតាមអាកាសធាតុនៅទីនេះ។ កីឡាករបានធ្វើការយ៉ាងខ្លាំងនៅលើទីលាននៅថ្ងៃនេះ ហើយការទទួលជ័យជម្នះបានបង្កើនទំនុកចិត្តរបស់យើង»។
![](https://www.kampucheathmey.com/wp-content/uploads/2022/10/308656789_3395806167323534_1677516928731193590_n-1024x683.jpeg)
សូមរំលឹកថា មុនការប្រកួតនេះមកដល់ ចិន បានឡើងមកបោះជំរំហ្វឹកហាត់នៅប្រទេសអូស្ត្រាលី ដល់ទៅមួយខែមុន ដើម្បីបន្សាំសម្រាប់ព្រឹត្តិការណ៍ដ៏សំខាន់នេះ។
ជាមួយនឹងជ័យជម្នះនេះ ចិន កំពុងឈរលេខ ២ ក្នុងពូល បន្ទាប់ពីម្ចាស់ផ្ទះអូស្ត្រាលី បានយកឈ្នះ កោះមារីណាខាងជើង ដល់ទៅ ២៣-០ និងកាន់កាប់កំពូលតារាង។ ដោយឡែក U-17 កម្ពុជា ស្ថិតនៅលេខ ៣ ក្នុងពូល ហើយប្រកួតបន្ទាប់ត្រូវជួបម្ចាស់ផ្ទះអូស្ត្រាលី៕
ប្រភព ៖ thecfa.cn
អត្ថបទ ៖ មន្នីរ័ត្ន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច