កីឡា
បាល់ទាត់ថៃដាក់គោលដៅមេដាយមាសទាំង២ពីស៊ីហ្គេម២០២៣ ចុះកម្ពុជា?
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាតាមរយៈសន្ទស្សន៍របស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានបង្ហាញពីការកំណត់គោលដៅរបស់ក្រុម U23 កម្ពុជាឡើងដល់វគ្គផ្តាច់ព្រ័ត្រ។

រហូតមកដល់ពេលនេះ ក្រុមបាល់ទាត់ U23 កម្ពុជាធ្លាប់បានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (៤ក្រុមចុងក្រោយ) ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមតែម្តងគត់កាលពីឆ្នាំ២០១៩ ប៉ុន្តែមិនទាន់ធ្លាប់បានឡើងវគ្គផ្តាច់ព្រ័ត្រ។ សម្រាប់ឆ្នាំ២០២៣ខាងមុខគឺជាលើកដំបូងដែលបាល់ទះកម្ពុជាដាក់គោលដៅឡើងដល់វគ្គផ្តាច់ព្រ័ត្រ។
ស៊ីហ្គេមពីរលើកចុងក្រោយ ក្រុម U22 កម្ពុជាបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូងនៅឆ្នាំ២០១៩ បន្ទាប់ពី៤ប្រកួតក្នុងពូល ឈ្នះ២ ស្មើ១ និងចាញ់១ គឺ ឈ្នះទីម័រខាងកើត ៥-០, ឈ្នះម៉ាឡេស៊ី ៣-១, ស្មើហ្វីលីពីន ១-១ និងចាញ់ មីយ៉ាន់ម៉ា ២-១។ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រចាញ់វៀតណាម ០-៤ និងប្រកួតដណ្តើមយកមេដាយសំរឹទ្ធចាញ់មីយ៉ាន់ម៉ា ដោយទាត់ប៉េណាល់ទី ៤-៥ ក្រោយស្មើគ្នា ២-២។

ស៊ីហ្គេម ឆ្នាំ២០២១ (លើកមក២០២២) នៅប្រទេសវៀតណាម កន្លងទៅប៉ុន្មានខែនេះ ក្រុម U23 កម្ពុជាមិនបានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទេ ក្រោយ៤ប្រកួតក្នុងពូល ឈ្នះ១ ស្មើ១ និងចាញ់២ គឺ ឈ្នះឡាវ ៤-១, ស្មើម៉ាឡេស៊ី ២-២, ចាញ់ថៃ ០-៥ និងចាញ់សិង្ហបុរី ០-១។
និយាយពីសហព័ន្ធកីឡាបាល់ទាត់ថៃបានដាក់គោលដៅយកមេដាយមាសទាំង២គ្រឿងគឺ វិញ្ញាសាគឺបុរស U23 និងវិញ្ញាសានារី ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។ បាល់ទាត់ថៃធ្លាប់ឈ្នះមេដាយមាសស៊ីហ្គេម ច្រើនជាងគេបំផុតរហូតដល់១៦ដង តាំងពីព្រឹត្តិការណ៍អាស៊ានមួយរៀបចំការប្រកួតលើកដំបូងពីឆ្នាំ១៩៥៩មក។

សូមបញ្ជាក់ថា កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣បានដាក់៣៩ប្រភេទកីឡាដែលមានជាង៦០០វិញ្ញាសា៕
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច