កីឡា
កីឡដ្ឋានបាល់ទាត់កម្ពុជារីកចម្រើនយ៉ាងលឿនប៉ុន្មានឆ្នាំចុងក្រោយ
ហេដ្ឋារចនាសម្ព័ន្ធបាល់ទាត់កម្ពុជាកំពុងបោះជំហានទៅមុខយ៉ាងលឿនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទាំងរដ្ឋ និងឯកជន។ មូលដ្ឋានគ្រឹះទាំងអស់នេះហើយជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញ និងអភិវឌ្ឍវិស័យបាល់ទាត់កម្ពុជាឲ្យរីកចម្រើន ជឿនលឿនឈានទៅរកកម្រិតស្តង់ដាអាស៊ី និងពិភពលោក។
ពហុកីឡដ្ឋានជាតិមរតកតេជោ

រាជរដ្ឋាភិបាលកម្ពុជាបានកសាងពហុកីឡដ្ឋានជាតិមរតកតេជោរួចរាល់ជាស្ថាពរដើម្បីត្រៀមរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។ នេះមិនត្រឹមតែជាសមិទ្ធផលកីឡាដ៏សម្បើមនៅក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែជាការរួមចំណែកដ៏សំខាន់លើវិស័យកីឡាក្នុងតំបន់ និងអន្តរជាតិ។
ពហុកីឡដ្ឋានជាតិ

ពហុកីឡដ្ឋានជាតិ (អូឡាំពិក) នៅតែដើរតួនាទីយ៉ាងសំខាន់សម្រាប់បម្រើដល់វិស័យកីឡាបាល់ទាត់នៅក្នុងប្រទេសកម្ពុជា។ ថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡាកំពុងផ្លាស់ប្តូរពីស្មៅជ័រទៅជាស្មៅធម្មជាតិដើម្បីឲ្យត្រូវតាមកម្រិតស្តង់ដាសម្រាប់រៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣។
សាលាបាល់ទាត់ជាតិបាទី

មជ្ឈមណ្ឌលបណ្តុះបណ្តាលបាល់ទាត់ជាតិបាទីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍថ្នាលយុវជនកម្ពុជា បន្ទាប់ពីត្រូវបានបង្កើតឡើងជាផ្លូវការ។ ជាក់ស្តែងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំបានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលើកដំបូងនៅស៊ីហ្គេម កាលពីឆ្នាំ២០១៩។ ជាមួយគ្នានេះ កីឡាករអាជីពជាច្រើនបានជាប់ជម្រើសជាតិ និងលេងឲ្យក្លឹបអាជីពដែលពួកគេប្រសូតចេញពីសាលាបាល់ទាត់ជាតិបាទី។
សាលាតម្រង់ទិស២៤ខេត្ត-ក្រុង

សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានកសាងរួចរាល់ហើយនូវទីសាលាតម្រង់ទិស២៤ខេត្ត-ក្រុងដែលងាយស្រួលសម្រាប់គ្រប់ខេត្តទាំងអស់មានទីលានក្នុងការបណ្តុះបណ្តាល ហ្វឹកហាត់ និងអភិវឌ្ឍវិស័យបាល់ទាត់នៅកម្ពុជា។
កីឡដ្ឋានរបស់ក្លឹបលីគកំពូល
ក្លឹបទាំង៨នៃលីគលីគកំពូលកម្ពុជាសុទ្ធតែមានកីឡដ្ឋានផ្ទាល់ខ្លួនដែលបានក្លាយជាកន្លែងបណ្តុះបណ្តាល អភិវឌ្ឍ និងប្រកួតអាជីព។ ក្រៅពីនេះ ក្លឹបមួយចំនួនក៏មានទីលានហ្វឹកហាត់ក្រៅពីកីឡដ្ឋានសំខាន់ទៀតផង។

១-កីឡដ្ឋាន ភ្នំពេញក្រោន របស់ក្លឹបភ្នំពេញក្រោន
២-កីឡដ្ឋាន ខេត្តស្វាយរៀង របស់ក្លឹបព្រះខ័នរាជស្វាយរៀង
៣-កីឡដ្ឋាន ព្រីនស៍ របស់ក្លឹប វិសាខា
៤-ស្តាតចាស់ របស់ក្លឹបក្រសួងការពារជាតិ
៥-កីឡដ្ឋាន កំពង់ស្ពឺ របស់ក្លឹបណាហ្គាវើលដ៍
៦-កីឡដ្ឋាន ហនុមាន របស់ក្លឹបអង្គរថាយហ្គឺរ
៧-កីឡដ្ឋាន ខេមបូឌាអ៊ែវ៉េ របស់ក្លឹបបឹងកេត
៨-កីឡដ្ឋាន គិរីវង់សុខសែនជ័យ របស់ក្លឹបគិរីវង់សុខសែនជ័យ


កីឡដ្ឋានរបស់ក្លឹបលីគកម្ពុជាទី២
ក្លឹបទាំង១២នៃលីគកម្ពុជាទី២ក៏មានកីឡដ្ឋាន ឬទីលានផ្ទាល់ខ្លួនដែលអាចរៀបចំការប្រកួតក្នុងផ្ទះ និងក្រៅផ្ទះបានដូចជា កីឡដ្ឋាន អគ្គិសនីកម្ពុជា របស់ក្លឹបអគ្គិសនីកម្ពុជា។ កីឡដ្ឋាន អេអីយូ ស្ព័តផាក របស់ក្លឹបអាស៊ីអឺរ៉ុប។ កីឡដ្ឋាន អេអាយអេ ខេអឹមអេច របស់ក្លឹប អាយអេសអាយ ដង្កោសែនជ័យ និងក្លឹបផ្សេងទៀតសុទ្ធតែមានទីលានប្រកួតធ្វើជាម្ចាស់ផ្ទះ។

ទីលានបាល់ទាត់របស់គ្រឹះស្ថានផ្សេងៗ
ក្រៅពីជាតិ ក្លឹបអាជីព និងខេត្តមានកីឡដ្ឋាន ឬទីលានផ្ទាល់ខ្លួន ស្ថាប័នឯកជនមួយចំនួនដូចជាសាកលវិទ្យាល័យ និងវិទ្យាល័យមួយចំនួនក៏មានទីលានប្រកួតផ្ទាល់ខ្លួន។ ទីលានខ្លះមានកម្រិតស្តង់ដា និងអាចរៀបចំការប្រកួតផ្លូវការបាន ហើយពួកគេមួយចំនួនក៏មានក្រុមបាល់ទាត់របស់ខ្លួនទៀតផង។
សរុបមកវិញ ពហុកីឡដ្ឋានជាតិ កីឡដ្ឋាន និងទីលានក្លឹប គ្រឹះស្ថានឯកជនសុទ្ធតែបម្រើដល់ការបណ្តុះបណ្តាល អភិវឌ្ឍ និងជំរុញវិស័យបាល់ទាត់កម្ពុជាឲ្យរីកចម្រើន។ ទោះបីជាយ៉ាងណា រហូតដល់ពេលនេះ ថ្វីបើ ពហុកីឡដ្ឋានជាតិ កីឡដ្ឋាន និងទីលានបានកំពុងរីកចម្រើនច្រើនគួរឲ្យកត់សំគាល់ ប៉ុន្តែគុណភាពបាល់ទាត់ទាំងក្រុមជម្រើសជាតិ និងក្លឹបនៅមិនទាន់ល្អប្រសើរប៉ុន្មានឡើយ បើប្រៀបធៀបនឹងកាលពីជិត១០ឆ្នាំមុន៕
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋចោទជនជាតិចិនមួយក្រុមនៅក្រុមហ៊ុនចម្ការចេកខេត្តក្រចេះ បាញ់សត្វគោក្របីអ្នកស្រុកលេីកដាក់ឡានយ៉ាងអានាធិបតេយ្យ