កីឡា
តារាងចំណាត់ថ្នាក់ FIFA Ranking របស់ជម្រើសជាតិកម្ពុជា ខែតុលា ធ្លាក់ ៣ លេខ
សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) នៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២២ នេះ បានចេញចំណាត់ថ្នាក់ពិភពលោក (FIFA World Ranking) សម្រាប់ប្រទេសជាសមាជិក ២១១ ប្រទេស ប្រចាំខែតុលា។

យោងតាមតារាងក្នុងខែតុលានេះ កម្ពុជា ឈរនៅចំណាត់ថ្នាក់លេខ ១៧៧ លើពិភពលោក ដោយមាន ៩៤៨.៦២ ពិន្ទុ ថយចុះ ៣ លេខ បើធៀបទៅនឹងខែសីហាកន្លងទៅ ដោយសារតែជម្រើសជាតិឈុតធំ ប្រកួតចាញ់ជម្រើសជាតិបង់ក្លាដែស។
កាលពីខែសីហា កម្ពុជា ឈរនៅលេខ ១៧៤ កម្ពុជា ត្រូវបានដកពិន្ទុដល់ទៅ ៥.៦៨ ពិន្ទុ ក្រោយពីការប្រកួតចាញ់បង់ក្លាដែស។

ឈរនៅលេខ ១៧៧ នេះ បានសេចក្ដីនៅក្នុងទ្វីបអាស៊ីដែលមាន ៤៦ ប្រទេស កម្ពុជា ស្ថិតនៅលេខ៣៦ និងឈរនៅលេខ ៨ ក្នុងតំបន់អាស៊ីអាគ្នេយ៍ លើឡាវ, ព្រុយណេ និងទីម័រខាងកើត។
សូមបញ្ជាក់ថា ចំណាត់ថ្នាក់ពិភពលោក (FIFA World Ranking) នេះ គេគិតតែការប្រកួតរបស់ក្រុមជម្រើសជាតិឈុតធំប៉ុណ្ណោះ។ ចំពោះឈុតយុវជន ពុំត្រូវបានរាប់បញ្ចូលឡើយ៕
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ