Connect with us

កីឡា

កីឡាករ​ខ្មែរ​-​អាមេរិក​​វាយ​​កូន​​បាល់​​២​​នាក់​​នឹង​​មក​​ជួយ​​​កម្ពុជា​​នៅ​ Davis​ Cup​ ខែ​​នេះ

បានផុស

នៅ

ក្រុម​កីឡា​វាយកូន​បាល់​ជម្រើស​ជាតិ​កម្ពុជា​នឹង​ទៅ​ប្រកួត 2022 Davis Cup នៅ​ប្រទេស​បារ៉ែន​ ចាប់​ពី​ថ្ងៃ​ទី​១៧ ដល់ ទី​២២ ខែ​តុលា ​ដើម្បី​ស្វែង​រក​​ចំណាត់​ថ្នាក់​កម្រិត​៣​ប្រចាំ​តំបន់​អាស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​៥​រូប​គឺ ឡុង សំនៀង, ឃ្លាំង ពន្លក, ប៊ុន កេន្នី, Tep Timothy  និង Matthew David Krusling នឹង​​ប្រកួត​​​ក្នុង​តំបន់​ នៃ Davis Cup Asia/Oceania Group IV។  កីឡាករ Tep Timothy  និង Matthew David Krusling កំពុង​ហ្វឹក​ហាត់​នៅ​សហរដ្ឋ​អាមេរិក​ដែល​នឹង​ធ្វើ​ដំណើរ​មក​ចូល​រួម​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា។

ការ​ប្រកួត​ប្រចាំ​តំបន់ Asia/Oceania នឹង​មាន​ប្រទេស​ចំនួន​២០​ចូល​រួម​ប្រកួត។ ការ​ប្រកួត​ត្រូវ​បាន​បែង​ចែក​ជា​ពីរ​ផ្នែក​​ដើម្បី​​ស្វែង​ក្រុម​ជម្រើស​ជាតិ​ខ្លាំង​ពីរ​ឡើង​ទៅ​កាន់​គ្រុប Group III។ ចំណុច​នេះ​មាន​ន័យ​ថា ប្រទេស២​ប៉ុណ្ណោះ​ដែល​នឹង​ត្រូវ​ឡើង​ទៅ​កាន់​គ្រុប Group III។

កម្ពុជា​ស្ថិត​នៅ​​ពូល B ដែល​១០​ប្រទេស គឺម្ចាស់​ផ្ទះ បារ៉ែន, ប៊ូតាន, ហ្គាំ, គុយវ៉ែត, ឡាវ, ម៉ុងហ្គោលី, សិង្ហបុរី, តាហ្ស៊ីហ្គីស្ថាន និង តួកម៉េនីស្ថាន។ ពូល​ A មាន​១០​ប្រទេស​ដែរ​កំពុង​ប្រកួត​នៅ​ប្រទេស​ស្រីលង្កា។ បន្ទាប់​ពី​ប្រកួត​ចប់​សន្សំ​ពិន្ទុ​ក្នុង​ពូល ក្រុម​លេខ​១ ពូល B និងលេខ​១ ពូល A ត្រូវ​​​ប្រកួត​វគ្គ​ខ្វែង​ដើម្បី​​យក​មួយ​ក្រុម​ឡើង​ទៅ​​គ្រុប​ទី៣ (Group III) ប្រចាំតំបន់ Asia/Oceania ​ឆ្នាំ​២០២៣។

នេះ​ជា​លើក​ទី១០​ហើយ​ដែល​ក្រុម​វាយ​កូន​បាល់ជម្រើស​ជាតិ​កម្ពុជា​ចូល​រួម​ប្រកួត​ Davis Cup បន្ទាប់​ពី​ចាប់​ផ្តើម​ដំបូង​តាំង​ពី​ឆ្នាំ​២០១២។ កាល​ពី​ឆ្នាំ​២០១២ កម្ពុជា​ធ្វើ​បាន​ល្អ​មែន​ទែន​ដោយ​​បាន​ឡើង​ទៅ​កាន់​ Group III បន្ទាប់​ពី​៥​ប្រកួត​ឈ្នះ​ទាំង​អស់ និង​រក្សាខ្លួន​ក្នុង​គ្រុប Group III រហូត​ដល់​ឆ្នាំ​២០១៦ មុន​ពេល​ធ្លាក់មក​គ្រុប Group IV រហូត​ដល់​​ឥឡូវ។

ព្រឹត្តិការណ៍​ Davis Cup នេះ​បានក្លាយ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​ក្រុម​កីឡា​​វាយ​កូន​បាល់​ជម្រើស​ជាតិ​កម្ពុជា​ក្នុង​ការ​ត្រៀម​ខ្លួន​​សម្រាប់​កីឡា​ស៊ីហ្គេម ឆ្នាំ​២០២៣​ដែល​កម្ពុជា​ទទួល​រៀប​ចំធ្វើ​ម្ចាស់​ផ្ទះ​ជា​លើក​ដំបូង។ កាល​ពី​​ដើម​ខែ​តុលា​កន្លងទៅ​នេះ ប៊ុន កេន្នី បាន​ចូល​រួម​ប្រកួត​​ក្នុង​ព្រឹត្តិការណ៍​មួយ​នៅ​ប្រទេស​វៀតណាម​ដើម្បី​ស្វែង​រក​ពិន្ទុ​ ATP និង​ជា​លើក​ដំបូង​ដែល​ស្វែង​រក​បាន​១១​ពិន្ទុ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ នាទីutes មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ៤៣ នាទីutes មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ៤៣ នាទីutes មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ៤៩ នាទីutes មុន

តើ​ការ​បំពាក់​ប្រព័ន្ធ​ប្រកាស​អាសន្ន​គ្រោះ​រញ្ជួយដី​ មាន​តម្លៃ​ប៉ុន្មាន​សម្រាប់​ប្រទេស​នីមួយៗ?

ព័ត៌មានអន្ដរជាតិ៥៤ នាទីutes មុន

ការរញ្ជួយដីបណ្តាលឱ្យខូចខាតដល់សេដ្ឋកិច្ចថៃ​ធ្ងន់ធ្ងរ ជាពិសេស​វិស័យ​អចលនទ្រព្យ​​

សន្តិសុខសង្គម១៩ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

រថភ្លើង
ចរាចរណ៍១១ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម