Connect with us

កីឡា

ណាហ្គាវើលដ៍​ ពេញ​​​ជើង​​​ប៉ះ​​ព្រះ​​ខ័ន​​រាជ​​ស្វាយ​រៀង​​​ល្ងាច​​នេះ

បានផុស

នៅ

ក្រុមណាហ្គាវើលដ៍ ត្រូវ​ធ្វើ​ដំណើរ​ទៅ​ជួប​ម្ចាស់​ផ្ទះ​ ព្រះ​ខ័ន​រាជ​ស្វាយរៀង ​វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​នេះ សម្រាប់​ការ​ប្រកួត​សប្តាហ៍​ទី​១៩ នៃ​ជម្រើស​ជើង​ឯក​ខេមបូឌាព្រីមៀរលីគ ២០២២ ជុំ​ទី​៣ ដែល​ផ្សាយ​ផ្ទាល់​ដោយ«កម្ពុជា​ថ្មី»។

សម្រាប់​ក្រុម​ណាហ្គាវើលដ៍​កំពុង​មាន​ស្មារតី​ប្រយុទ្ធ និង​​សមាជិក​ពេញ​ជើង​ល្អ​ណាស់ ដោយសារកីឡាករ​សំខាន់​ៗ​របស់​ពួក​គេ​ជា​សះ​ស្បើយ​ពី​របួស និង​រួច​ផុត​ពិន័យ​អស់​ហើយ។ ជាង​នេះ​ទៀត​នោះ ក្រុម​នេះ​ទើប​តែ​បើក​សម្ពោធ​កីឡដ្ឋាន​ផ្ទាល់​ខ្លួន​ថ្មី​នៅ​ខេត្ត​កំពង់​ស្ពឺ និង​យក​ឈ្នះ​គិរីវង់​សុខ​សែន​ជ័យដោយ​លទ្ធផល ២-០ លើ​ទី​លាន​ថ្មី ដូច្នេះ​ពួក​គេ​ពោរពេញ​ដោយ​កម្លាំង​ចិត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីសប្តាហ៍មុន កីឡការ​៦នាក់​របស់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​​លេងទាំងឈឺ និង​​៣​នាក់​​ទៀត​ឈឺ​ក្នុងថ្ងៃប្រកួត។ ចំណែក​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​បច្ចុប្បន្ន​គឺ Marcus មិនបាន​ហ្វឹក​ហាត់ឡើយ​កាល​ពី​សប្តាហ៍មុនដោយសា​របួស ដូច្នេះ​ពិត​ជា​ធ្វើ​ឲ្យ​លោក​ឈឺ​ក្បាល​ដោយ​សារ​កីឡាករ​ច្រើនកំពុងឈឺ។ ទោះ​បី​ជា​យ៉ាង​ណា កីឡកររបស់​លោក​នឹងត្រឡប់មកជាទាន់ពេលវេលាច្រើនតាមអាចធ្វើទៅបាន ហើយ ហើយ​ក្រុម​របស់​លោក​​នឹងខំប្រឹងប្រែងឲ្យខ្លាំងបំផុត។

បើ​និយាយ​ពី​ប្រវត្តិ​ជួប​គ្នា​៤​លើក​ចុង​ក្រោយ​ ​ណាហ្គាវើលដ៍​មិន​ធ្លាប់​ឈ្នះ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ឡើយ។ រដូវ​កាល​២០២១ ជើង​ទី​១ ណាហ្គាវើលដ៍ ចាញ់ ព្រះ​ខ័ន​រាជ​ស្វាយរៀង ០-១ និង​ជើង​ទី​២​ស្មើ​គ្នា ១-១។ ក្នុង​រដូវ​កាល​២០២២​នេះ ណាហ្គាវើលដ៍​ចាញ់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ទាំង​ពីរ​ជើង​គឺ ជើង​ទី១​ ព្រះ​ខ័ន​រាជ​ស្វាយរៀងឈ្នះ​ ១-២ និង​ជើង​ទី​២ឈ្នះ​ ៣-១។

សម្រាប់​ការ​ប្រកួត​​ល្ងាច​នេះ​ជា​ការ​ជួប​គ្នា​លើក​ទី​៥​ក្នុង​រយៈ​ពេល​​២​ឆ្នាំ​ចុង​ក្រោយ​ ហើយ​រាល់​ការ​ប្រកួត​តែង​តែ​មាន​គ្រាប់​បាល់​ធ្លាយ​សំណាញ់​ទី​គ្នា​រហូត។

ឆ្លង​កាត់​ការ​ប្រកួត​១៨​សប្តាហ៍​កន្លង​ទៅ ព្រះ​ខ័ន​រាជ​ស្វាយរៀង ឈ្នះ​១៣ ស្មើ​៣ និង​ចាញ់​២​មាន​​៤២​ពិន្ទុ​ កំពុង​ឈរ​លើ​កំពូល​តារាង ខណៈ​ណាហ្គាវើលដ៍ ឈ្នះ៦ ស្មើ​៥ និង​ចាញ់​៧ មាន​២៣​ពិន្ទុ កំពុង​ឈរ​លេខ៥​ក្នុង​តារាង៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម