Connect with us

កីឡា

សហព័ន្ធកីឡារាំកម្ពុជា នឹងរៀបចំការប្រកួតជ្រើសរើសជើងខ្លាំងរាំ breakdance ចូលក្រុមជម្រើសជាតិ

បានផុស

នៅ

សហព័ន្ធកីឡារាំកម្ពុជា បានប្រកាសថា ខ្លួននឹងរៀបចំការប្រកួតមួយដើម្បីជ្រើសរើសអត្តពលិកកម្ពុជា ចូលរួមប្រកួតក្បាច់រាំ “Breakdance” ដែលគ្រោងនឹងក្លាយទៅជាវិញ្ញាសា ផ្លូវការ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣។ ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី១២ ខែតុលា វេលាម៉ោង ២រសៀល នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា (NTSC) រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះជាលើកទី១ ហើយសម្រាប់កម្ពុជាដែលចូលរួមប្រកួតក្បាច់រាំ “breakdance” នៅស៊ីហ្គេម ហើយសហព័ន្ធកំពុងស្វែងរកអ្នករាំដែលមានទេពកោសល្យពីសាធារណជន ដើម្បីបង្កើនឱកាសឈ្នះមេដាយ។ Mortal Kombat ដែលជាក្រុមរាំលំដាប់ពិភពលោក មកពីប្រទេសជប៉ុន នឹងចូលរួមក្នុងដំណើរការជ្រើសរើសអ្នករាំកម្ពុជាលំដាប់កំពូល ដើម្បីតំណាងឱ្យប្រទេសកម្ពុជា។

សាលារបាំជប៉ុន D.O.D. ដែលនឹងបញ្ជូនគ្រូបង្វឹកមកសហព័ន្ធកីឡារាំកម្ពុជា សង្ឃឹមថានឹងវាយតម្លៃសក្តានុពលរបស់អ្នករាំម្នាក់ៗ ជាជាងបទពិសោធន៍ផ្នែករាំ Breakdance របស់ពួកគេ ដើម្បីដាក់គោលដៅឈ្នះមេដាយ ដែលនៅសល់តិចជាង១ឆ្នាំ មុនស៊ីហ្គេម ឆ្នាំ២០២៣ ដែល នឹងប្រព្រឹត្តទៅនៅខែឧសភាខាងមុខ។ 

ដូច្នេះ ការប្រកួតបែបបើកជំហរនេះសម្រាប់អ្នកដែលមិនមានបទពិសោធក្នុងការរាំ breakdance។ នេះជាការប្រកួតដ៏កម្រមួយក្នុងការជ្រើសរើសអ្នករាំតំណាងពីសាធារណជនទូទៅនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែវប្បធម៌ breakdance នៅអឺរ៉ុប និងជប៉ុន បានអភិវឌ្ឍពីការរាំតាមដងផ្លូវរហូតដល់ក្លាយទៅជាការប្រកួតប្រជែង ហើយគោលបំណងគឺស្វែងរកអ្នករាំដែលមានសក្តានុពលនៅក្នុងប្រទេសកម្ពុជា ដោយមិនគិតពីប្រវត្តិរបស់ពួកគេ។

Open audition គឺជាការប្រកួតជ្រើសរើសបែបបើកចំហសម្រាប់ទាំង បុរស និងស្ត្រី ដោយមិនគិតពីថាតើពួកគេមានបទពិសោធន៍រាំ ឬអត់នោះទេ។ លក្ខខណ្ឌតែមួយគត់សម្រាប់ការចូលរួមគឺថាអ្នកត្រូវតែមានអាយុយ៉ាងតិច ១៦ឆ្នាំ នៅពេលនៃការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣។

ព័ត៌មានបន្ថែម សូមទំនាក់ទំនងសហព័ន្ធកីឡារាំកម្ពុជា តាមរយៈលេខទូរសព្ទ ០៨១ ៥៣៣ ៧១៧៕

អានអត្ថបទទាក់ទង៖ សហព័ន្ធកីឡារាំកម្ពុជា សហការជាមួយសាលារបាំកំពូលរបស់ជប៉ុន ផ្តល់គ្រូបង្វឹកកម្រិតខ្ពស់ ផ្នែក Breakdance

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៧ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម