កីឡា
យុវជនឡាវ ២ ឈុត បង្ហាញភាពខ្លាំងក្នុងតំបន់អាស៊ាន និងទ្វីបអាស៊ី ឆ្នាំនេះ គួរឲ្យភ្ញាក់ផ្អើល
ក្រុមជម្រើសជាតិឡាវ U-17 និង U-19 នៅក្នុងឆ្នាំ ២០២២ នេះ បង្ហាញភាពភ្ញាក់ផ្អើលដល់បាល់ទាត់តំបន់អាស៊ាន ក៏ដូចជាអាស៊ី យ៉ាងមិនគួរឲ្យជឿ បន្ទាប់ពីធ្វើបានល្អតាមពានរង្វាន់រៀងខ្លួនក្នុងកម្រិតតំបន់ និងទ្វីប។
គួរឲ្យចាប់អារម្មណ៍ដូចនេះ បន្ទាប់ពីក្រុម U-17 ឡាវ ទើបតែជោគជ័យក្នុងការជម្រុះឡើងទៅលេងជុំផ្ដាច់ព្រ័ត្រ ពានរង្វាន់ជើងឯកយុវជនអាស៊ីអាយុក្រោម ១៧ ឆ្នាំ (2023 AFC U-17 Asian Cup) នៅឆ្នាំក្រោយ កាលពីយប់មិញ។
U-17 ឡាវ ដោយស្ថិតនៅពូល I ជាមួយអ៊ីរ៉ង់, កៀហ្សីស៊ីស្ថាន និងហុងកុង នៃវគ្គជម្រុះ។ ប្រកួតដំបូង បានចាញ់អ៊ីរ៉ង់ ៣-០ ដែលពេលនោះគេសឹងតែគិតថា ឡាវ នៅសល់ឱកាសតិចតួច ប៉ុន្តែចាប់ពីប្រកួតទី ២ មក ឡាវ បានយកឈ្នះជាប់ៗគ្នា ពោលគឺឈ្នះ ហុងកុង ដោយមិននឹកស្មានដល់ ៥-០ និងប្រកួតចុងក្រោយឈានទៅយកឈ្នះម្ចាស់ផ្ទះ កៀហ្សីស៊ីស្ថាន ១-២ ទៀត ដែលនាំឲ្យឈរលេខ២ ក្នុងពូល។ លុះក្រោយមកគេក៏បានក្លាយជាក្រុមលេខ ២ ល្អ ដែលឈរនៅលេខរៀងទី ៥ ហើយបានកៅអីឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រ នៅឆ្នាំក្រោយ (២០២៣)។
លើសពីនេះ នៅមានក្រុមមួយទៀតបង្កការភ្ញាក់ផ្អើលផងដែរក្នុងតំបន់នោះ គឺក្រុម U-19 ឡាវ ដែលបានឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្រ ពានជើងឯកយុវជនអាស៊ាន អាយុក្រោម ១៩ ឆ្នាំ (AFF U-19 Championship) ជាពានយុវជនផ្លូវការ ធ្វើនៅប្រទេសឥណ្ឌូណេស៊ី។
ឈុតនេះ ឡាវ បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ជាមួយនឹងការឈ្នះ ៤ ប្រកួតជាប់ៗគ្នាក្នុងពូល។ ហើយបានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឡាវ ត្រូវជួប ថៃ ក្នុងខណៈដែល ថៃ ធ្វើបានយ៉ាងល្អនៅក្នុងវគ្គជម្រុះក្នុងពូល។ អ្វីៗប្រែប្រួលទាំងស្រុង នៅពេលដែលមតិ ៨០/២០ បានគិតថា ថៃ នឹងឈ្នះ ហើយឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ប៉ុន្តែ ឡាវ ឯណោះទៅវិញទេ ជាអ្នកដណ្ដើមកៅអីបាន ក្រោយយកឈ្នះ ថៃ មិនគួរឲ្យជឿ ២-០ ដូច្នេះ ឡាវ បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ត្រូវជួបក្រុម U-19 ម៉ាឡេស៊ី ប៉ុន្តែគួរឲ្យសោកស្ដាយ ឡាវ បានត្រឹមរងជើងឯក ក្រោយចាញ់ ម៉ាឡេស៊ី ២-០។
យ៉ាងណាក៏ដោយ វាក៏ជាការបំបែកប្រវត្តិសាស្ត្រសម្រាប់បាល់ទាត់ឡាវ ដែលបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ ក្នុងពានរង្វាន់នេះ។
ដូច្នេះសរុបមក U-17 ឡាវ ឆ្នាំនេះ បានកៅអីឡើងទៅជុំផ្ដាច់ព្រ័ត្រ ពានជើងឯកយុវជនអាស៊ីអាយុក្រោម ១៧ ឆ្នាំ (2023 AFC U-17 Asian Cup) ជាលើកទី ៣។ ពាននេះ មានអាទិភាពសម្រាប់ការឡើងទៅប្រកួតបាល់ទាត់ពិភពលោក អាយុក្រោម ១៧ ឆ្នាំ (2023 FIFA U-17 World Cup) នៅប្រទេសប៉េរូ ផងដែរ។ ខណៈ U-19 ឡាវ បំបែកកំណត់ត្រាឡើងវគ្គផ្ដាច់ព្រ័ត្រពានផ្លូវការប្រចាំតំបន់អាស៊ាន៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២០ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង