កីឡា
ក្រុមវាយកូនបាល់កម្ពុជារំពឹងឈ្នះទាំងអស់ក្នុងពូល B ពាន Davis Cup ខែនេះ
ក្រុមកីឡាវាយកូនបាល់ជម្រើសជាតិកម្ពុជានឹងទៅប្រកួត 2022 Davis Cup នៅប្រទេសបារ៉ែន ចាប់ពីថ្ងៃទី១៧ ដល់ ទី២២ ខែតុលា ដើម្បីស្វែងរកចំណាត់ថ្នាក់កម្រិត៣ប្រចាំតំបន់អាស៊ី។
ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១០ ខែតុលានេះ លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានលើកឡើងថា សម្រាប់ការប្រកួតជើងឯកពិភពលោក Davis Cup ប្រចាំតំបន់ Asia/Oceania មានប្រទេសចំនួន២០ចូលរួមប្រកួត។ ការប្រកួតត្រូវបានបែងចែកជាពីរពូលគឺ A មាន១០ប្រទេស និង B មាន១០ប្រទេស។

កម្ពុជាស្ថិតនៅពូល B ដែល១០ប្រទេស គឺម្ចាស់ផ្ទះ បារ៉ែន, ប៊ូតាន, ហ្គាំ, គុយវ៉ែត, ឡាវ, ម៉ុងហ្គោលី, សិង្ហបុរី, តាហ្ស៊ីហ្គីស្ថាន និង តួកម៉េនីស្ថាន។ ចំណែក ពូល A មាន១០ប្រទេសដែរកំពុងប្រកួតនៅប្រទេសស្រីលង្កា។ សម្រាប់ពូល B ដែលមាន១០ប្រទេសត្រូវបែងចែកជាពីរផ្នែកដែលមួយផ្នែកមាន៥ប្រទេស។ ការប្រកួតវិលជុំសន្សំពិន្ទុ ក្រុមលេខ១ទាំងពីរផ្នែកត្រូវប្រកួតគ្នាដើម្បីមួយក្រុមទៅប្រកួតជាមួយក្រុមលេខ១ពូល A ទើបរកឃើញក្រុមជម្រើសជាតិមួយឡើងទៅកម្រិតទី៣ (Group III) ប្រចាំតំបន់ Asia/Oceania ឆ្នាំ២០២៣។
កម្ពុជាបានត្រៀមកីឡាករ៥រូបគឺ ឡុង សំនៀង, ឃ្លាំង ពន្លក, ប៊ុន កេន្នី, Tep Timothy និង Matthew David Krusling ទៅប្រកួតឆ្នាំនេះ។ កីឡាករ Tep Timothy និង Matthew David Krusling កំពុងហ្វឹកហាត់នៅសហរដ្ឋអាមេរិក។ អ្នកទាំងពីរនឹងនឹងធ្វើដំណើរពីអាមេរិកមកប្រទេសបារ៉ែនតែម្តង។
លោកអគ្គលេខាធិការបានប្រាប់ថា កីឡាករទាំងពីរនៅអាមេរិកធ្លាប់ប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិជាមួយក្រុមជម្រើសជាតិកម្ពុជាខ្លះហើយ។ ជាក់ស្តែងពួកគាត់បានចូលរួមប្រកួតស៊ីហ្គេម នៅប្រទេសវៀតណាមកាលពីពេលថ្មីៗនេះ។ ដូច្នេះក្រុមជម្រើសជាតិកម្ពុជាមានបទពិសោធ និងឆ្លងកាត់ការប្រកួតអន្តរជាតិរួមគ្នារួចហើយ។

«យើងស្ថិតនៅលើស្មារតីនៃការលាយបញ្ចូលគ្នារវាងកីឡាករចាស់ និងថ្មីឲ្យចេញាជាខ្លួនតែមួយ។ ជាពិសេសយើងបានត្រៀមពួកគាត់សម្រាប់ស៊ីហ្គេម ២០២៣ ដែលជាក្រុមជម្រើសជាតិមួយដែលខ្លាំង។ យើងចេញទៅប្រកួត Davis Cup នេះ ស្មារតីយើងនៅចូលរួម Davis Cup មែន ប៉ុន្តែទិសដៅរបស់យើងគឺជាការត្រៀមកីឡាករ កីឡាការិនីរបស់យើងសម្រាប់់ស៊ីហ្គេម ២០២៣»។ លោក ទេព រិទ្ធីវិទ្ធ បានរៀបរាប់។
ពេលសួរថា តើសង្ឃឹមច្រើនទេសម្រាប់ការចូលរួមប្រកួតពានអន្តរជាតិ Davis Cup ឆ្នាំនេះ? លោកអគ្គលេខាធិការបានឆ្លើយថា ៖« នៅក្នុងគ្រុបនេះ យើងអាចនិយាយបានថា យើងស៊ីបានទាំងអស់»។
នេះជាលើកទី១០ហើយដែលក្រុមវាយកូនបាល់ជម្រើសជាតិកម្ពុជាចូលរួមប្រកួតជើងឯកពិភពលោក Davis Cup បន្ទាប់ពីចាប់ផ្តើមដំបូងតាំងពីឆ្នាំ២០១២។ កាលពីឆ្នាំ២០១២ កម្ពុជាធ្វើបានល្អមែនទែនដោយបានឡើងទៅកាន់ Group III បន្ទាប់ពី៥ប្រកួតឈ្នះទាំងអស់ និងរក្សាខ្លួនក្នុងគ្រុប Group III រហូតដល់ឆ្នាំ២០១៦ មុនពេលធ្លាក់មកគ្រុប Group IV រហូតដល់ឥឡូវ៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ