Connect with us

កីឡា

កាតា មានប្រវត្តិបាល់ទាត់បែបណាខ្លះ? មុនក្លាយជាម្ចាស់ផ្ទះ World Cup 2022

បានផុស

នៅ

នៅ​សល់​ប្រមាណ​ជា​ជិត ១ ខែ​ទៀត ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក ឆ្នាំ ២០២២ (FIFA World Cup 2022) ដែល​ធ្វើឡើង​នៅ​ប្រទេស​កាតា នឹង​ចាប់ផ្ដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុន​នឹង​ការ​ប្រកួត​មកដល់ សុំ​បង្ហាញ​ពី​ប្រវត្តិសាស្ត្រ​បាល់ទាត់​របស់​ម្ចាស់ផ្ទះ មាន​ប្រវត្តិ​បែប​ណា ក៏​ដូច​ជា​ឆ្លងកាត់​ដំណាក់កាល​អ្វីខ្លះ។

ចាប់​តាំងពី​ការ​ប្រកួត​លើកដំបូង​របស់​ខ្លួន​ក្នុង​ឆ្នាំ ១៩៧០ រហូតដល់​ការ​ចូលរួម​ក្នុង​ការប្រកួត​ពានរង្វាន់ CONCACAF Gold Cup ឆ្នាំ ២០២១ នេះ ជា​របៀប​ដែល​បាល់ទាត់​នៅ​ប្រទេស​កាតា និង​ក្រុម​ជម្រើស​ជាតិ​បាន​ឈាន​ដល់។ ក្រុមបាល់ទាត់​បុរស​របស់​ខ្លួន នឹង​បង្ហាញខ្លួន​ជា​លើកដំបូង​ក្នុង World Cup ក្នុងនាម​ជា​ម្ចាស់ផ្ទះ នៃ​ការប្រកួត ដោយ​ទទួល​ក្រុម​អេក្វាឌ័រ នៅ​កីឡដ្ឋាន Al Bayt ដើម្បី​ប្រារព្ធ​ពិធី​បើក​ការប្រកួត​បាល់ទាត់​ពិភពលោក ឆ្នាំ ២០២២។

ក្រុម​រហស្សនាម ‘Maroon’ បាន​ស្ថិត​នៅ​លើ​គន្លង​ផ្លូវ​ដែល​មាន​សម្ទុះ​បាល់ទាត់​កើន​ឡើង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។ ខណៈ​នេះ គឺជា​តារាង​ពេលវេលា​ដែល​បាល់ទាត់​ប្រទេស​កាតា​ធ្វើដំណើរ ៖

ឆ្នាំ ១៩៦០ – សមាគម​បាល់ទាត់​កាតា (QFA) ត្រូវ​បាន​បង្កើត​ឡើង។ ៣ ឆ្នាំ​ក្រោយមក គេ​ក្លាយ​ជា​សមាជិក​ផ្លូវការ​របស់ FIFA។

ឆ្នាំ ១៩៧០ – ក្រុម​ជម្រើស​ជាតិ លេង​ការប្រកួត​ជា​ផ្លូវការ​លើកដំបូង​របស់​ខ្លួន​ជា​មួយ​នឹង​បារ៉ែន ក្នុង​ការ​ប្រកួត Gulf Cup និង​បាន​ចាញ់ ២-១។

ឆ្នាំ ១៩៧២ – QFA បើក​ដំណើរការ​លីគ​បាល់ទាត់​កាតា។

ឆ្នាំ ១៩៧៤ – កាតា ឈ្នះ​ការប្រកួត​អន្តរជាតិ​លើកដំបូង​របស់​ពួកគេ ដោយបាន​យកឈ្នះ​លើ​ក្រុម​អូម៉ង់ ៤-០ នៅ​ក្នុង​ការប្រកួត​ទី ២ ប្រចាំ​ពូល នៃ Gulf Cup។ កាតា បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ ៣ ក្នុង​ការ​ប្រកួត​ដែល​មាន ៦ ក្រុម។

ឆ្នាំ ១៩៧៥ – ក្រុម Maroon ចូលរួម​ក្នុង​វគ្គ​ជម្រុះ Asian Cup ប៉ុន្តែ​បរាជ័យ​ក្នុង​ការ​ប្រកួត​ជម្រុះ។

ឆ្នាំ ១៩៧៧ – កាតា បាន​ផ្ដួល​បារ៉ែន ក្នុង​ការ​ប្រកួត​ជម្រុះ World Cup របស់​ខ្លួន​ជា​លើកដំបូង ប៉ុន្តែ​បាន​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ ៣ និង​បរាជ័យ​ក្នុង​ការ​ឆ្លង​ទៅ​វគ្គ​បន្ត។

ឆ្នាំ ១៩៨០ – បាន​ស្ថិត​ក្រោម​ដឹកនាំ​ដោយ​អតីត​ខ្សែបម្រើ​ស្លាប​របស់ Barcelona និង​ប្រេស៊ីល Evaristo ប្រទេស​កាតា បង្ហាញខ្លួន​ជា​លើកដំបូង​នៅ​ជើងឯក​ទ្វីប​អាស៊ី (Asia Cup)។

ឆ្នាំ ១៩៨៤ – ក្រុម​នេះ​បាន​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ Gulf Cup ជា​លើកដំបូង ប៉ុន្តែ​ចាញ់​អ៊ីរ៉ាក់ ៤-៣ ដោយ​ការ​ស៊ុត​បាល់​ប៉េណាល់ទី។

ឆ្នាំ ១៩៩២ – កាតា មាន​សិទ្ធិ​ចូលរួម​កីឡា​អូឡាំពិក​រដូវក្តៅ ជា​កន្លែង​ដែល​ពួកគេ​យកឈ្នះ​អេហ្ស៊ីប និង​ស្មើ កូឡុំប៊ី។ នៅ​ឆ្នាំ​ដដែល​នេះ ក្រុម​ក៏បាន​ឈ្នះ​ពានរង្វាន់ Gulf Cup ជា​លើក​ទី ១ ដែល​មិន​ធ្លាប់​មាន​របស់​ខ្លួន ដោយ​បាន​ឈ្នះ ៤ ដង ចំណោម ៥ ប្រកួត ក្នុង​ពានរង្វាន់​នេះ។

ឆ្នាំ ១៩៩៧ – កាតា បាន​ឈាន​ទៅ​ដល់​វគ្គ​ជម្រុះ​ចុងក្រោយ​សម្រាប់​ការប្រកួត​បាល់ទាត់​ពិភពលោក ឆ្នាំ ១៩៩៨ ប៉ុន្តែ​ខកខាន​ក្នុង​វគ្គ​ជម្រុះ បន្ទាប់ពី​ចាញ់​អារ៉ាប៊ីសាអូឌីត ក្នុង​ការ​ប្រកួត​ចុងក្រោយ ខណៈ​ពេល​នោះ បើ​ឈ្នះ នឹង​ធានា​បាន​កន្លែង​មួយ ទៅ​ប្រកួត​នៅ​ប្រទេស​បារាំង ឆ្នាំ ១៩៩៨។​

ឆ្នាំ ២០០៤ – ឈ្នះ​ពាន Gulf Cup ជា​លើក​ទី ២ លើក​នេះ​ធ្វើជា​ម្ចាស់ផ្ទះ។​

ឆ្នាំ ២០០៦ – The Maroon ឈ្នះ​មេដាយ​មាស Asian Games ជា​លើក​ទី ១ របស់​ពួកគេ ដោយ​យក​ឈ្នះ​អ៊ីរ៉ាក់ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។

ឆ្នាំ ២០១៤ – ជា​ឆ្នាំ​ដែល​បាល់ទាត់​កាតា ធ្វើ​បាន​ល្អ​បំផុត ខណៈ​ដែល​ក្រុម​ចាញ់​តែមួយ​ប្រកួត​ពេញ​មួយ​ឆ្នាំ និង​ឈ្នះ​ពាន​សហព័ន្ធ​បាល់ទាត់​អាស៊ី​ខាងលិច និង​ជើងឯក Gulf Cup។

ឆ្នាំ ២០១៩ – កាតា ឈ្នះ​ពានរង្វាន់ Asian Cup ជា​លើកដំបូង។ ក្នុង​ដំណើរ​ឆ្ពោះ​ទៅកាន់​តំណែង​ជើងឯក កាតា បាន​យក​ឈ្នះ​កូរ៉េខាងត្បូង ក្នុង​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ និង​ជើងឯក ៤ សម័យកាល​ជប៉ុន​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។ ពួកគេ​របូត​គ្រាប់​បាល់​តែ ១ គ្រាប់​គត់ ក្នុង​ការ​ប្រកួត​ទាំងមូល។ នៅ​ឆ្នាំ​ដដែល​នោះ កាតា ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ទៅ​លេង​នៅ Copa America ដែល​បន្ទាប់ពី​បាន​ស្មើ ២-២ ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាមួយ​ប៉ារ៉ាហ្គាយ តែ​បាន​ចាញ់ ២ ប្រកួត​បន្ទាប់ និង​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​បាត​តារាង​។

ឆ្នាំ ២០២១ – ក្រុម​ត្រូវ​បាន​អញ្ជើញ​ឲ្យ​លេង CONCACAF Gold Cup ជា​កន្លែង​ដែល​គេ​ឈាន​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ មុន​ពេល​ចាញ់​ម្ចាស់ផ្ទះ​សហរដ្ឋអាមេរិក ១-០។

សូម​បញ្ជាក់​ថា ការ​ប្រកួត World Cup 2022 នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី ២០ ខែ​វិច្ឆិកា ជាមួយ​នឹង​វគ្គ​ផ្ដាច់ព្រ័ត្រ នៅ​ថ្ងៃ​ទី ១៨ ខែ​ធ្នូ៕

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម