កីឡា
បើកដំណើរការអាជីវកម្មក្លឹបហាត់ប្រាណ និងលេងកីឡាឡើងវិញ ក្រោយបញ្ចប់ថ្ងៃ២៨វិច្ឆិកា
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឲ្យក្រសួងអប់រំយុវជន និងកីឡា បើកដំណើរការឡើងវិញ នៅអាជីវកម្មក្លឹបហាត់ប្រាណ និងលេងកីឡា ដើម្បីសុខភាព ការប្រកួតលីគ និងការប្រមូលផ្ដុំរបស់ក្រុមជម្រើសជាតិជាជំហានៗ។ នេះបើយោងតាមចំណារយល់ព្រមរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើសំណើរបស់ក្រសួងអប់រំ យុវជននិងកីឡាកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០។
ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានស្នើសុំគោលការណ៍អនុញ្ញាតពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីបើកដំណើរការឡើងវិញនូវអាជីវកម្មក្លឹបហាត់ប្រាណ និងលេងកីឡា ដើម្បីសុខភាព ការប្រកួតលីគ និងការប្រមូលផ្ដុំរបស់ក្រុមជម្រើសជាតិជាជំហានៗ ដើម្បីលើកកម្ពស់សុខភាព និងការហាត់ហ្វឹកហ្វឺនពង្រឹងបច្ចេកទេស និងគុណផលរបស់កីឡាករ កីឡាការិនីសម្រាប់ត្រៀមលក្ខណៈឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម និងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងអប់រំយុវជន និងកីឡាបានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា នៅក្នុងការបើកដំណើរការឡើងវិញនេះ ក្រសួងនឹងបន្តណែនាំ និងគោរពតាមវិធានសុវត្ថិភាពសុខភាពរបស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់ ដោយ៖
១. ត្រូវធ្វើអនាម័យជាប្រចាំ សម្អាតដៃនឹងសាប៊ូ ទឹកអាល់កុល ដែលសម្លាប់មេរោគ ពាក់ម៉ាសនិងវាស់កម្តៅ។
២. រក្សាគម្លាតសុវត្ថិភាពបុគ្គល ១.៥ម៉ែត្រ
៣. ទីកន្លែងហ្វឹកហាត់ ហាត់ប្រាណ និងកន្លែងលេងកីឡាត្រូវបាញ់ថ្នាំសម្លាប់មេរោគ និងធ្វើអនាម័យជាប្រចាំ។
៤. ទីកន្លែងហ្វឹកហាត់ ហាត់ប្រាណ និងកន្លែងលេងកីឡា ត្រូវណែនាំឲ្យអ្នកចូលហាត់ប្រាណ និងលេងកីឡាចុះឈ្មោះ ផ្តល់លេខទូរសព្ទ និងអាសយដ្ឋានច្បាស់លាស់សម្រាប់ទំនាក់ទំនង និង៥. ត្រូវធានាថា កន្លែងហ្វឹកហាត់ ហាត់ប្រាណ និងលេងកីឡា មិនមែនជាកន្លែងឆ្លងកូវីដ-១៩៕
អត្ថបទ៖ វិសិទ្ធ
សូមចុចអាន៖
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ