Connect with us

កីឡា

លេងបាន ៤ ប្រកួត Man City និង Real Madrid ដឹកដៃគ្នាឡើងវគ្គ ១៦ ក្រុមចុងក្រោយ UCL មុនគេ​

បានផុស

នៅ

ក្លិប​មេឃ​ខៀវ Manchester City និង​ក្លិប​ស្រមោល​ស Real Madrid គឺជា​ក្រុម ២ ដំបូង​គេ ដែល​បាន​កក់​កៅអី​វគ្គ ១៦ ក្រុម​ចុងក្រោយ​ពានរង្វាន់ UEFA Champions League បន្ទាប់ពី​លេង​បាន​ត្រឹម ៤ ប្រកួត ក្នុង​វគ្គ​សន្សំ​ពិន្ទុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កក់​កៅអី​វគ្គ ១៦ ក្រុម​ចុងក្រោយ​លឿន​ដូចនេះ បន្ទាប់ពី Man City បាន​ប្រកួត​ស្មើគ្នា ០-០ ជាមួយ Copenhagen និង​ចំ​ពេល​ដែល Sevilla មិនអាច​យកឈ្នះ Borussia Dortmund សម្រាប់​ការប្រកួត​ក្នុង​ពូល G។ ដូច្នេះ​នាំ​ឲ្យ Man City ឈរ​កំពូល​តារាង​មាន ១០ ពិន្ទុ ខណៈ​ក្រុម​ដែល​ឈរ​នៅ​លេខ ៣ Sevilla មានតែ ២ ពិន្ទុ គ្រា​ដែល​ការប្រកួត​នៅ​សល់​តែ ១ ប្រកួត។

ដោយឡែក​ក្លិប​យក្ស​របស់​អេស្ប៉ាញ Real Madrid វិញ ក៏បាន​ឡើង​ទៅ​វគ្គ​បន្ត​ដូចគ្នា ក្រោយ​ប្រកួត​ស្មើគ្នា ១-១ ជាមួយ Shakhtar Donetsk។ Real Madrid ក៏​មាន ១០ ពិន្ទុ​ផង​ដែរ ហើយ​បាន​នាំមុខ​ដាច់​ក្រុម​លេខ ៣ Shakhar Donetsk ៥ ពិន្ទុ នាំ​ឲ្យ Real Madrid ឈ្នះ​លើ​រូបមន្ត Head-to-head។

ដោយឡែក​លទ្ធផល​គូ​ផ្សេងទៀត​មាន​ដូចជា ៖

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ៥ នាទីutes មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ២៤ នាទីutes មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

សេដ្ឋកិច្ច៣ ម៉ោង មុន

ស្ថិរភាពតម្លៃប្រាក់​រៀល ​រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ

Song Dae-gwan
ជីវិតកម្សាន្ដ៣ ម៉ោង មុន

តារាចម្រៀងជើងចាស់កូរ៉េ Song Dae-gwan ទទួល​មរណភាព ចំ​ថ្ងៃ​រំលឹក​ខួប​ម្ដាយ

Sokha Hotels

ព័ត៌មានពេញនិយម