Connect with us

កីឡា

បឹង​​កេត​ ឡើង​​វគ្គ​​ផ្តាច់​​ព្រ័ត្រ​​ពាន​​រង្វាន់​​សម្តេច​​តេជោ​​លើក​​ទី​​១៦

បានផុស

នៅ

ក្រុម​បឹងកេត​បាន​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ​ពាន​រង្វាន់​សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន ថ្នាក់​ជាតិ​លើក​ទី​១៦ ឆ្នាំ​២០២២ បន្ទាប់​ពី​បាន​យក​ឈ្នះ​ក្រុម​អគ្គិសនី​កម្ពុជា​នៅ​ជើង​ទី​២​ដោយ​លទ្ធផល ០-២ នា​រសៀល​ថ្ងៃ​ទី​១២ ខែ​តុលា​នេះ។

សម្រាប់​ការ​ប្រកួត​ជើង​ទី​២​នៅ​ដី​របស់​អគ្គិសនី​កម្ពុជា​បាន​តែ​​២៤​នាទី​ក្នុង​វគ្គ​ទី​១ បឹងកេត​បាន​បើក​ការ​នាំ​មុខ ១-០ ដែល​រក​បាន​គ្រាប់​បាល់​ដោយ​កីឡាករ សេត រ៉ស៊ីប និង​វគ្គ​ទី​២ សៀង ចន្ធា ស៊ុត​ចូល​១​គ្រាប់​នៅនាទី៨៧។ ការ​ប្រកួតទាំង​ពីរ​ជើង​អគ្គិសនី​កម្ពុជា​មិន​អាច​រក​គ្រាប់​បាល់​ទេ​លើ​ក្រុម​បឹងកេត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ជើង​ទី​១ បឹងកេត​បាន​យក​ឈ្នះ​ដោយ​លទ្ធផល ៣-០ នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន ដូច្នេះ​សរុប​ទាំង​ពីរ​ជើង​បឹងកេត​បាន​យក​ឈ្នះ​អគ្គិសនី​កម្ពុជា​ដោយ​លទ្ធផល ៥-០ ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ។

នេះ​ជា​ការ​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រលើក​ទី​២​សម្រាប់​បឹងកេត បន្ទាប់​ពី​លើក​ទី​១​បាន​ឡើងកាល​ពី​ឆ្នាំ​២០១៩ និង​បាន​ក្លាយ​ជា​ជើង​ឯក​លើក​ដំបូង តាម​រយៈ​ជ័យជម្នះ​ទាត់​បាល់​កាត់​សេចក្តី​លើ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ដោយ​លទ្ធផល ៥-៤ បន្ទាប់​ពី​ស្មើ​គ្នា ១-១៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទីutes មុន

អាជីវករលក់ផ្កាគ្រប់ប្រភេទសម្រាប់ពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះ ថា «លក់ដាច់ជាងឆ្នាំមុន»

ចរាចរណ៍៤៦ នាទីutes មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

សន្តិសុខសង្គម១ ម៉ោង មុន

ឃាត់ខ្លួនស្ត្រីម្នាក់ ករណីក្លែងបន្លំជាស្ថាប័នអគ្គិសនីកម្ពុជា (EDC) លួចផ្ទេរប្រាក់ពីគណនីធនាគាររបស់ជនរងគ្រោះ

ជីវិតកម្សាន្ដ១ ម៉ោង មុន

លោក សុខ រ៉ាស៊ី ជំរុញឱ្យឪពុកម្តាយ និងអាណាព្យាបាលទាំងអស់ គប្បីឆ្លៀតអប់រំកូនចៅពីគ្រឿងញៀនបំផ្លាញជីវិត

សេដ្ឋកិច្ច១ ម៉ោង មុន

អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានការសាងសង់ជាង ៩៤% ចំណាយអស់ $១,៤ ពាន់លាន

Sokha Hotels

ព័ត៌មានពេញនិយម