Connect with us

កីឡា

ជើង​​ឯក​​បាល់ទះ​​ពាន​រង្វាន់​​សម្តេច​​តេជោ​​២០២២​ប្រាក់​​រង្វាន់​​១​​ម៉ឺន​​ដុល្លារ

បានផុស

នៅ

ម្ចាស់​ជើង​ឯក​បាល់ទះ​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន ​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​រហូត​ដល់​១​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​ដែល​​ប្រជុំ​ដោយ​ក្រុម​អាជីព​ខ្លាំង​ៗ​ចាប់​ពីថ្ងៃ ១៥ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ នៅកីឡដ្ឋានព្រីនស៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់ការប្រកួតបាល់ទះពានរង្វាន់សម្តេចតេជោ ហ៊ុន សែន មាន​ចំនួន​១១ក្រុម ដោយបាន​ចាប់​ឆ្នោត​ជ្រើស​រើស​ពូល​រួច​រាល់​ហើយ​។

-ពូល A៖ រដ្ឋបាលរាជធានីភ្នំពេញ, សមាគមបាល់ទះវិសាខា, ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
-ពូល B៖ បញ្ជាការដ្ឋានកងអង្គរក្ស, ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ, សមាគមបាល់ទះខេត្តសៀមរាប
-ពូល C៖ ក្លិបកងពលធំអន្តរាគមន៍លេខ៣, ក្លិបកូននាគឧត្តរ, ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ
-ពូល D៖ សមាគមបាល់ទះក្រសួងមហាផ្ទៃ, ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង

សម្រាប់​ប្រាក់​រង្វាន់​វិញ​ក៏​ច្រើន​គួរ​សម​សម្រាប់​ក្រុម​ជើង​ឯក។

  • -ក្រុមជើងឯក៖ ពានរង្វាន់ធំ១ មេដាយមាសម្នាក់១ អមដោយថវិកា ១ម៉ឺនដុល្លារ
  • -ជើងឯករង៖ មេដាយប្រាក់ម្នាក់១ អមដោយថវិកា ៥ពាន់ដុល្លារ
  • -លេខ៣៖ មេដាយសំរឹទ្ធិ ម្នាក់១ អមដោយថវិកា ៣ពាន់ដុល្លារ
  • -លេខ៤៖ ថវិកា ២ពាន់ដុល្លារ

ជា​មួយ​គ្នា​នេះ ក៏​មានពាន​ឯកត្តជន​ជា​ច្រើន​ដែរ​ដូចជា​ កីឡាករល្អ​ប្រចាំព្រឹត្តិការណ៍ កីឡាករលើកបាល់ល្អ កីឡាករធ្វើរនាំងល្អ និងកីឡាករវាយសេវាល្អជាងគេជាដើម។

អ្វីដែលពិសេសថែមទៀតនោះ ក្នុងការប្រកួតពានរង្វាន់បាល់ទះសម្តេចតេជោ​ក៏មានការប្រកួតមិត្តភាពអន្តរជាតិ ចំនួន ២គូ​ដើម្បី​អបអរពិធី​បើក​គឺ

  • -១៥ តុលា ២០២២ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ប៉ះ សិង្ហបុរី វេលាម៉ោង ៧យប់
  • -២០ តុលា ២០២២ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ប៉ះ គុយបា វេលាម៉ោង ៧យប់

ពាន​រង្វាន់​បាល់ទះ​សម្តេចតេជោនេះជា​ផ្នែក​​មួយដ៏សំខាន់ក្នុងការជំរុញ​បាល់ទះកម្ពុជា​ឲ្យ​មាន​គុណភាព​ខ្លាំង​ដើម្បី​​ក្រុម​ជម្រើស​ជាតិ​សម្រាប់​ស៊ីហ្គេម ឆ្នាំ២០២៣៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត

ព័ត៌មានជាតិ៥ ម៉ោង មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម៦ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ចងការប្រាក់
សន្តិសុខសង្គម១៩ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១៨ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ២០ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម