Connect with us

កីឡា

២​​ប្រទេស​​មក​​ប្រកួត​​មិត្ត​ភាព​​ជា​​មួយ​​កម្ពុជា​ បើក​​ពាន​​បាល់​ទះ​​​សម្តេច​​តេជោ

បានផុស

នៅ

ក្រុម​បាល់ទះ​ជម្រើស​ជាតិ​សិង្ហបុរី និង​គុយ​បា នឹង​មក​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយ​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​ ក្នុង​ខែ​តុលា​នេះ ដើម្បី​​ចូល​រួម​អបអរសាទរ​ពិធី​បើក​ការ​ប្រកួត​បាល់ទះ​ពាន​រង្វាន់​សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន ឆ្នាំ​២០២២។

ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា នឹង​ទទួល​ស្វាគមន៍​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​សិង្ហបុរី នា​ថ្ងៃ​សៅរ៍ ទី​១៥ ខែ​តុលា​នេះ នៅ​កីឡដ្ឋាន​ព្រីនស៍ វេលា​ម៉ោង​៧​យប់​ ​ដែល​ជា​ថ្ងៃ​ចាប់​ផ្តើម​បើក​ការ​ប្រកួត​បាល់ទះ​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន។ បន្ទាប់​មក​នៅ​ថ្ងៃ​​ព្រហស្បតិ៍ ទី​២០ ខែ​តុលា ក្រុម​បាល់ទះ​កម្ពុជា​ត្រូវ​ទទួល​ស្វាគមន៍​ក្រុម​គុយបា​ វេលា​ម៉ោង​៧​យប់។

សកម្មភាព​ប្រកួតកន្លង​មក​
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​នេះ​ជា​ការ​ត្រៀម​ខ្លួន​របស់​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​សម្រាប់​កីឡា​ស៊ីហ្គេម ឆ្នាំ​២០២៣ ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ជិត​មក​ដល់​ហើយ។ តាម​ការ​គ្រោង​ទុក ក្រុម​បាល់ទះ​កម្ពុជា​អាច​នឹង​ចេញ​ដំណើរ​ប្រកួត​លក្ខណៈ​ទេសចរណ៍​​ជា​មួយ​ជម្រើស​ជាតិ​មួយ​ចំនួន​នៅ​តំបន់​អាស៊ាន​ដើម្បី​ជា​ការ​ត្រៀម​ខ្លួន​ដែរ។

ទន្ទឹម​ជា​មួយ​គ្នា​នេះ ការប្រកួត​​បាល់ទះ​ពាន​រង្វាន់​សម្តេច​តេជោ​​ឆ្នាំ​២០២២ ក៏​ជា​ផ្នែក​មួយ​​ដើម្បី​ជំរុញ ពង្រឹង និង​អភិវឌ្ឍ​កីឡាករ​កម្ពុជា​ដើម្បី​ជ្រើស​រើស​កីឡាករ​ដែល​មាន​សមត្ថភាព​ត្រៀម​ស៊ីហ្គេម​ផង​ដែរ។

ម្ចាស់​ជើង​ឯក​បាល់ទះ​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន ​នឹង​ចាប់​ពីថ្ងៃ ១៥ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ដែល​មាន​ក្រុម​ខ្លាំង​​១១ក្រុមចូល​រួម​ប្រកួត។ ពូល A មាន​ក្រុម រដ្ឋបាលរាជធានីភ្នំពេញ, សមាគមបាល់ទះវិសាខា, ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។ ពូល B មាន​ក្រុម បញ្ជាការដ្ឋានកងអង្គរក្ស, ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ, សមាគមបាល់ទះខេត្តសៀមរាប។ ពូល C មាន​ ក្លិបកងពលធំអន្តរាគមន៍លេខ៣, ក្លិបកូននាគឧត្តរ, ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និង​​ពូល D មាន សមាគមបាល់ទះក្រសួងមហាផ្ទៃ និង ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។

ជា​មួយ​គ្នា​នេះ ក៏​មានពាន​ឯកត្តជន​ជា​ច្រើន​ដែរ​ដូចជា​ កីឡាករល្អ​ប្រចាំព្រឹត្តិការណ៍ កីឡាករលើកបាល់ល្អ កីឡាករធ្វើរនាំងល្អ និងកីឡាករវាយសេវាល្អជាងគេជាដើម៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ៧ នាទីutes មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ២៦ នាទីutes មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

សេដ្ឋកិច្ច៣ ម៉ោង មុន

ស្ថិរភាពតម្លៃប្រាក់​រៀល ​រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ

Song Dae-gwan
ជីវិតកម្សាន្ដ៣ ម៉ោង មុន

តារាចម្រៀងជើងចាស់កូរ៉េ Song Dae-gwan ទទួល​មរណភាព ចំ​ថ្ងៃ​រំលឹក​ខួប​ម្ដាយ

Sokha Hotels

ព័ត៌មានពេញនិយម