កីឡា
ក្រុមធំៗ ៣ ប្រឈមទៅលេង Europa League ក្រោយធ្វើមិនបានល្អនៅ Champions League
ក្លិបអ្នកមានបុណ្យ FC Barcelona, At Madrid និង Juventus កំពុងប្រឈមការជ្រុះទៅលេងក្របខណ្ឌ UEFA Europa League បន្ទាប់ពីធ្វើមិនបានល្អនៅក្នុងពានរង្វាន់ UEFA Champions League ក្នុងវគ្គសន្សំពិន្ទុ។

FC Barcelona កំពុងប្រឈមខ្លាំងនៅពូល C របស់គេ ក្រោយពីយប់មិញនៅតែមិនអាចយកឈ្នះ Inter Milan ដោយបានត្រឹមស្មើ ៣-៣ ធ្វើឲ្យបន្តឈរនៅលេខ ៣ ក្នុងពូលប្រកួត ៤ ដង មានតែ ៤ ពិន្ទុ គ្រាដែលក្រុមលេខ ២ Inter Milan មាន ៧ ពិន្ទុ ខណៈ Bayern Munich សុវត្ថិភាពនឹងឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ ដោយមាន ១២ ពិន្ទុ។

Atletico Madrid ក៏កំពុងស្ថិតក្នុងគ្រោះថ្នាក់ដូចគ្នា ដោយប្រកួត ៤ ដង រកបានតែ ៤ ពិន្ទុ ឈរនៅលេខ ៣ តាមពីក្រោយក្រុមលេខ ២ FC Porto ដែលមាន ៦ ពិន្ទុ ខណៈក្លិប Club Brugge បានឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយ ជាប្រវត្តិសាស្ត្ររបស់ក្លិបជាមួយនឹងការកាន់ ១០ ពិន្ទុក្នុងដៃ។

ក្រុមដែលគ្រោះថ្នាក់ជាងគេ គឺ Juventus ដែលស្ថិតនៅពូល H ប្រកួត ៤ ដង រកបានតែ ៣ ពិន្ទុប៉ុណ្ណោះ គ្រាដែល Benfica ជាមួយ PSG មាន ៨ ពិន្ទុស្មើគ្នាឈរពីលើ។ សល់ ២ ប្រកួតចុងក្រោយ Juventus ត្រូវការឈ្នះដាច់ខាត។

ចំពោះ ៣ ក្រុមដែលបន្តឡើងវគ្គ ១៦ ក្រុមចុងក្រោយនៅយប់មិញរួមមាន Napoli, Bayern Munich និង Club Brugge។ សរុបពេលនេះរកឃើញ ៥ ក្រុមហើយ បន្ទាប់ពីក្លិប Manchester City, Real Madrid បានឡើងតាំងពីម្សិលមិញ។
ដោយឡែកលទ្ធផលគូផ្សេងទៀតមានដូចជា ៖

អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៥ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៥ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ