កីឡា
លីគវៀតណាម ត្រៀមប្រើប្រាស់ VAR នៅឆ្នាំ២០២៣ ដោយចំណាយជិត ៣លានដុល្លារ
លីគកំពូលវៀតណាម(V League 1) គ្រោងនឹងប្រើប្រាស់ប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្ដាល (Video Assistant Referee – VAR) នៅរដូវកាល២០២៣។

សារព័ត៌មានក្នុងស្រុកជាច្រើនបានចុះផ្សាយថា សហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) កំពុងពិភាក្សាជាមួយក្រុមហ៊ុនលីគបាល់ទាត់អាជីពវៀតណាម (VPF) ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ទាក់ទងនឹងលទ្ធភាពនៃការអនុវត្តឡើងវិញនូវបច្ចេកវិទ្យាវីដេអូជំនួយការអាជ្ញាកណ្ដាល VRA នៅលីគកំពូលវៀតណាម។ កាលពីមុនបច្ចេកវិទ្យានេះត្រូវបានប្រើប្រាស់ក្នុងឆ្នាំ២០១៩ ប៉ុន្តែត្រូវផ្អាកទៅវិញដោយសារតែបញ្ហាបច្ចេកទេ។
អគ្គលេខាធិការ VFF លោក Le Hoai Anh បាននិយាយថា VAR អាចប្រើបានលុះត្រាតែលីគកំពូលវៀតណាម បំពេញតម្រូវការទាក់ទងនឹងធនធានមនុស្ស ទាំងធនធានអាជ្ញាកណ្ដាលជាមួយការបណ្ដុះបណ្ដាលគ្រប់គ្រាន់ និងហេដ្ឋារចនាសម្ព័ន្ធកីឡដ្ឋានដែលចាំបាច់ដូចគ្នាផងដែរ។

លោក Le Hoai Anh បានឱ្យដឹងទៀតថា គម្រោងប្រើប្រាស់ VAR សហការជាមួយនឹង FIFA នឹងមានរយៈពេល១៣ខែ ហើយពេលវេលាដែលប្រើប្រាស់ប្រព័ន្ធនេះ គឺលឿនបំផុតដល់ដំណាច់ឆ្នាំ២០២៣។
ចំពោះការចំណាយដែលរំពឹងទុកដើម្បីដំណើរការប្រព័ន្ធ VAR ពេញលេញនៅក្នុងលីគកំពូលវៀតណាម ត្រូវបានគេប៉ានស្មានថាមានចំនួន ៧០ពាន់លានដុង ឬប្រហែល ២ ៩០០ ០០០លានដុល្លារអាមេរិក។ បញ្ជាក់ថា នៅអាស៊ីអាគ្នេយ៍មានតែថៃ មួយគត់ ដែលបានប្រើប្រាស់ប្រព័ន្ធ VAR នេះ៕
អត្ថបទ៖ មន្នីរ័ត្ន

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង