កីឡា
ស្អែក ក្រុមបាល់ទះកម្ពុជាប៉ះសិង្ហបុរី លើកទី២ ក្រោយធ្លាប់ឈ្នះ៣-០ ស៊ីហ្គេម២០១៥
ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នឹងប្រកួតមិត្តភាពអន្តរជាតិកម្តៅសាច់ដុំជាមួយក្រុមបាល់ទះជម្រើសជាតិសិង្ហបុរី វេលាម៉ោង៧យប់ ថ្ងៃសៅរ៍ ទី១៥ ខែតុលានេះ នៅទីលានបាល់ទះវិសាខា។
ក្រុមបាល់ទះជម្រើសជាតិទាំងពីរកម្របានជួបគ្នាណាស់ទាំងការប្រកួតមិត្តភាព និងពានរង្វាន់ផ្លូវការ។ តាមប្រវត្តិប្រហែលជា២០ឆ្នាំចុងក្រោយនេះ ក្រុមទាំងពីរធ្លាប់ជួបគ្នាតែម្តងប៉ុណ្ណោះកាលនោះក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០១៥ ដែលសិង្ហបុរីធ្វើជាម្ចាស់ផ្ទះ។ ការប្រកួតនោះក្រុមបាល់ទះជម្រើសជាតិកម្ពុជាបានយកឈ្នះម្ចាស់ផ្ទះសិង្ហបុរី ដោយលទ្ធផល ៣-០ វគ្គសន្សំពិន្ទុក្នុងពូល។ សិតទី១ កម្ពុជាឈ្នះ ២៥-១៩, សិតទី២ ឈ្នះ ២៥-២៣, និងសិតទី៣ ឈ្នះ ២៥-១៦។

កាលណោះក្រុមបាល់ទះកម្ពុជាស្ថិតនៅចំណាត់ថ្នាក់លេខ៥ក្នុងចំណោមប្រទេសចូលរួមចំនួន៨ ខណៈក្រុមសិង្ហបុរីដែលជាម្ចាស់ផ្ទះស្ថិតនៅចំណាត់ថ្នាក់លេខ៨។
បើក្រឡេកមើលប្រវត្តិក្នុងកីឡាស៊ីហ្គេម ក្រុមបាល់ទះសិង្ហបុរីធ្វើបានល្អជាងកម្ពុជាកន្លងមកដោយសារប្រទេសនេះធ្លាប់ឈ្នះមេដាយសំរឹទ្ធ២ដងគឺនៅឆ្នាំ១៩៨៥ និងឆ្នាំ១៩៩៣ ខណៈកម្ពុជា ទើបតែឈ្នះមេដាយសំរឹទ្ធបាន១ដង ពីស៊ីហ្គេមឆ្នាំ២០២១ (លើកឆ្នាំ២០២២) នៅប្រទេសវៀតណាម។
ការជួបគ្នាស្អែកនេះជាជំនួបមិត្តភាពដើម្បីចូលរួមអបអរពិធីបើកការប្រកួតបាល់ទះពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២២ ដែលជាព្រឹត្តិការណ៍ប្រកួតសម្រាប់កីឡាករបាល់ទះកម្ពុជាពង្រឹងខ្លួន និងត្រៀមខ្លួនសម្រាប់ស៊ីហ្គេម ២០២៣។
បន្ទាប់មក ក្រុមបាល់ទះកម្ពុជានឹងប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមបាល់ទះគុយបានៅថ្ងៃទី២០ ខែតុលានេះ ដែលជាផ្នែកមួយនៃការពង្រឹង និងអភិវឌ្ឍសមត្ថភាពផងដែរមុនពេលចេញដំណើរប្រកួតមិត្តភាពអន្តរជាតិបន្តទៀតក្នុងតំបន់អាស៊ាននាពេលខាងមុខ៕

អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា