កីឡា
កីឡាការិនីបាល់ទាត់ខ្មែរ-អូស្ត្រាលី Sandra បញ្ចប់ការសិក្សាអនុបណ្ឌិតនៅអាមេរិក
កីឡាការិនីបាល់ទាត់កូនកាត់ខ្មែរ-អូស្ត្រាលី Sandra Hill បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតនៅសហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ។ នេះបើតាមការឲ្យដឹងពីពិធីការិនីកីឡាដ៏ល្បីល្បាញលោកស្រី ប្រាក់ សម្ភស្ស ដែលត្រូវជាម្តាយមីង។
កីឡាការិនី Sandra Hill ត្រូវជាក្មួយស្រីរបស់លោកស្រី ប្រាក់ សម្ភស្ស និងលោកគ្រូ ប្រាក់ សុវណ្ណារ៉ា។ នាងកើតនៅប្រទេសកម្ពុជា ដែលមានឪពុកជាជនជាតិអូស្ត្រាលី និងម្តាយជាជនជាតិខ្មែរ។
កូនកាត់ខ្មែរ-អូស្ត្រាលី វ័យ២៣ឆ្នាំ ដែលមានកម្ពស់១,៧៣ម៉ែត្រ ធ្លាប់បានចូលរួមជាមួយក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជាម្តងហើយក្នុងពានរង្វាន់ AFF Women’s Championship កាលពីឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូនេស៊ី។
កាលណោះ Sandra Hill ត្រូវបានគេមើលឃើញមានបច្ចេកទេសល្អ ល្បឿនលឿន និងកាយសម្បទាខ្ពស់ និងបានរួមចំណែកជួយក្រុមបាល់ទាត់នារីកម្ពុជាឈ្នះក្រុមបាល់ទាត់នារីទីម័រខាងកើត ដោយលទ្ធផល ១២-០ និងចាញ់៣ប្រកួត។
ចាប់តាំងពីនោះមក កីឡាការិនីបាល់ទាត់រូបនេះមិនបានចូលរួមសកម្មភាពបាល់ទាត់ជាមួយក្រុមបាល់ទាត់នារីកម្ពុជាទៀតទេ ដោយសារនាងបានបន្តការសិក្សានៅសហរដ្ឋអាមេរិក ហើយក៏ចូលរួមលេងបាល់ទាត់ជាមួយក្រុមបាល់ទាត់សាកលវិទ្យាល័យ Grand Canyon។
ក្រោយបញ្ចប់ការសិក្សា Sandra Hill អាចនឹងត្រូវបានកោះហៅចូលក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជាសម្រាប់ស៊ីហ្គេម ២០២៣ ខណៈក្រុមបាល់ទាត់នារីកម្ពុជាកំពុងបោះជំរំហ្វឹកហាត់នៅប្រទេសចិនរហូតដល់ស៊ីហ្គេម ទើបវិលត្រឡប់មកកម្ពុជា៕
អត្ថបទ៖ វីរបុត្រ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់