កីឡា
ប៉េតង់កម្ពុជាបង្ហាញសមិទ្ធផលមេដាយអន្តរជាតិ៣៨៧គ្រឿង
កីឡាប៊ូល និងប៉េតង់កម្ពុជាបានក្លាយជាកីឡាដ៏មានសក្តានុពលលើឆាកអន្តរជាតិក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីសហព័ន្ធត្រូវបានបង្កើតឡើងជាផ្លូវការ។

ក្នុងពិធីបើកការប្រកួតកីឡាប៊ូល និងប៉េតង់ជើងឯកថ្នាក់ជាតិឆ្នាំ២០២២ លោក សុខ សូកាន ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានលើកឡើងថា ក្រោមការដឹកនាំរបស់អតីតថ្នាក់ដឹកនាំមានសម្តេចវិបុលបញ្ញា សុខ អាន ជាប្រធាន និងសម្តេចក្រឡាហោម ស ខេង ជាប្រធានកិត្តិយស រហូតដល់ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាជាប្រធានកិត្តិយស និងខ្លួនលោកផ្ទាល់ជាប្រធានបច្ចុប្បន្ន កីឡា ប៊ូល និងប៉េតង់កម្ពុជាបានក្លាយជាកីឡាដ៏មានសក្តានុពលនៅក្នុងពិភពលោក។

ចាប់តាំងពី សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ត្រូវបានបង្កើតក្នុងឆ្នាំ១៩៩២ កីឡានេះឈ្នះមេដាយអន្តរជាតិចំនួន៣៨៧គ្រឿងគិតត្រឹមខែតុលា ឆ្នាំ២០២២នេះ។ ក្នុងចំណោមមេដាយទាំងអស់នោះមានមាស១១៣ ប្រាក់១៣៦ និងសំរិទ្ធ១៣៨គ្រឿង។ សមិទ្ធផលទាំងនេះកើតចេញពីការខិតខំប្រឹងប្រែងរបស់អតីតថ្នាក់ដឹកនាំសហព័ន្ធ ឥស្សរជន ព្រមទាំងគ្រូបង្វឹក កីឡាករ កីឡាការិនី រហូតត្រូវបានសហព័ន្ធកីឡាប៊ូល និងប៉េតង់អន្តរជាតិ ប្រសិទ្ធនាមថា «មហាអំណាចលើកីឡាប៊ូល និងប៉េតង់» និងប្រគល់ពានរង្វាន់ «Le Prix MarchelB Pagnol »ទៀតផងដែរ៕

អត្ថបទ៖ វីរបុត្រ

-
KPT+២៣ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល