កីឡា
លោក Conor Nestor ៖ ក្រុមរីករាយក្នុងការត្រលប់មករកជ័យជម្នះវិញសម្រាប់ ព្រះខ័នរាជស្វាយរៀង
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានត្រលប់មករកជ័យជម្នះវិញក្នុងពានរង្វាន់ខេមបូឌានព្រីមៀរលីគ (Cambodian Premier League) ឆ្នាំ ២០២២ ក្រោយយកឈ្នះដោយលទ្ធផល ៦-០ លើក្លិបអង្គរថាយហ្គឺរ នាជំនួបសប្ដាហ៍ទី ២០ កាលពីចុងសប្ដាហ៍កន្លងទៅ ក្រោយចាញ់ណាហ្គាវើលដ៍ កាលពីសប្ដាហ៍មុន។
៦ គ្រាប់របស់ព្រះខ័នរាជស្វាយរៀង រកបានដោយកីឡាករ Marcus Haber ២ គ្រាប់, Clyde O’Conell ២ គ្រាប់ និង ជូ ស៊ិនទី ជាមួយ Victor Blasco ម្នាក់ ១ គ្រាប់។
គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង លោក Conor Nestor បានបញ្ជាក់ក្រោយចប់ការប្រកួតថា ៖ «យើងរីករាយណាស់ក្នុងការត្រលប់ទៅរកការឈ្នះៗវិញ។ ថាយហ្គឺរ គឺជាក្រុមដែលរកបាន ៣ ពិន្ទុ ពីក្រុមចំនួន ២ ក្នុងចំណោមក្រុមកំពូលទាំង ៤ ដូច្នេះវាជាការឈ្នះដ៏សំខាន់សម្រាប់ពួកយើង»។
បើទោះបីជាទទួលបានជ័យជម្នះ ប៉ុន្តែលោក Conor នៅតែយល់ថា កាលពីសប្ដាហ៍មុនក្រុមធ្វើបានល្អជាង បើទោះបីជារងបរាជ័យក្រោមថ្វីជើងណាហ្គាវើលដ៍ ក៏ដោយ។ នេះបើនិយាយចំពោះតែទម្រង់លេង។
«ក្នុងផ្នែកជាច្រើនដែលខ្ញុំមានអារម្មណ៍ថា យើងធ្វើបានល្អជាងពេលប៉ះណាហ្គាវើល កាលពីសប្ដាហ៍មុន ប៉ុន្តែឱកាសមិននៅខាងយើងទេ។ យ៉ាងណាការការពារយើងរឹងមាំជាងមុន»។ គ្រូបង្វឹកសញ្ជាតិអៀរឡង់ខាងជើងរូបនេះបានសង្កត់ធ្ងន់។
សូមបញ្ជាក់ថា ព្រះខ័នរាជស្វាយរៀង នៅកាន់កាប់កំពូលតារាង នៃលីគកំពូលកម្ពុជា ឆ្នាំ ២០២២ ត្រឹមសប្ដាហ៍ទី ២០ ដោយមាន ៤៥ ពិន្ទុ ហើយក្រុមលេខ ២ វិសាខា តាមពីក្រោយ ៦ ពិន្ទុ ហើយក្រុមលេខ ៣ បឹងកេត មាន ៣៥ ពិន្ទុ និងក្រុមលេខ ៤ ភ្នំពេញក្រោន មាន ៣៣ ពិន្ទុ។
ខេមបូឌានព្រីមៀរលីគ នៅសល់ ១ ប្រកួតទៀត ទើបបញ្ចប់ជុំទី ៣ ខណៈកៅអី Top 4 ក៏បានរកឃើញ ៤ ក្រុមរួចរាល់ហើយ គឺព្រះខ័នរាជស្វាយរៀង, វិសាខា, បឹងកេត និងភ្នំពេញក្រោន។ ដូច្នេះក្រុមទាំង ៤ នឹងមានសិទ្ធិបន្តទៅប្រកួតវគ្គ ៤ ក្រុមចុងក្រោយ ដែលនឹងត្រូវប្រកួតចំនួន ៦ ប្រកួតទៀត ដើម្បីសម្រេចជើងឯក ឆ្នាំ ២០២២៕
អត្ថបទ ៖ មន្នីរ័ត្ន
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច