កីឡា
លីគកម្ពុជា២០២២រកឃើញ៤ក្រុមឡើងវគ្គបន្ត តើប្រកួតយ៉ាងម៉េចទៀត?
ខេមបូឌានព្រីមៀរលីគរដូវកាល២០២២នៅសល់១ប្រកួតទៀតទើបបញ្ចប់ការប្រកួតវគ្គសន្សំពិន្ទុជុំទី៣ ប៉ុន្តែគិតត្រឹមសប្តាហ៍បទី២០ រកឃើញក្រុមកំពូលទាំង៤ឡើងវគ្គបន្តហើយ។
ក្រុមកំពូលទាំង៤ដែលឡើងវគ្គបន្តមាន ព្រះខ័នរាជស្វាយរៀង (៤៥ពិន្ទុ), វិសាខា (៣៩ពិន្ទុ), បឹងកេត (៣៥ពិន្ទុ) និងភ្នំពេញក្រោន (៣៣ពិន្ទុ) ខណៈ ណាហ្គាវើលដ៍ អង្គរថាយហ្គឺរ និងក្រសួងការពារជាតិ ស្ថិតនៅលេខរៀងទី៥ ទី៦ និងទី៧ ហើយលេខ៨គឺ គិរីវង់សុខសែនជ័យ ដែលត្រូវកាត់ចេញទៅលីគទី២។
បន្ទាប់ពីចប់ការប្រកួតវគ្គសន្សំពិន្ទុទាំង៣ជុំ ដែលមាន១ជុំមាន៧ប្រកួត សរុបទាំងអស់ ក្រុមមួយត្រូវប្រកួត២១លើក មានតែក្រុមកំពូលទាំង៤ប៉ុណ្ណោះដែលត្រូវប្រកួតសន្សំពិន្ទុជុំទី៤ដែលវគ្គបញ្ចប់។ ក្រុមនីមួយៗត្រូវប្រកួតគ្នា២ដង (ក្នុងដី និងក្រៅដី) ដូច្នេះត្រូវមាន៦ប្រកួតទៀតទើបចប់ ពោលគឺ ព្រះខ័នរាជស្វារៀង ប្រកួតជាមួយ វិសាខា ២ប្រកួត, ជាមួយ បឹងកេត ២ប្រកួត និងជាមួយ ភ្នំពេញក្រោន ២ប្រកួត។
ក្រុមណាមានពិន្ទុច្រើនជាងគេនឹងក្លាយជាជើងឯកប្រចាំរដូវកាល២០២២នេះ៕
អត្ថបទ៖ វីរបុត្រ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ