កីឡា
គ្រូដ៏ជោគជ័យរបស់ជម្រើសជាតិវៀតណាម ឈានដល់ផ្លូវបំបែកជាមួយសហព័ន្ធ
នៅថ្ងៃត្រង់ ថ្ងៃទី ១៧ ខែតុលា សហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) បានបញ្ជាក់ពីការចែកផ្លូវជាមួយគ្រូជម្រើសជាតិ លោក Park Hang-seo ចុងឆ្នាំនេះហើយ។
ក្នុងខែវិច្ឆិកា ឆ្នាំ ២០២១ លោក Park និង VFF បានបន្តកុងត្រាចាស់ដែលមានរយៈពេល ១ ឆ្នាំ រហូតដល់ចុងខែមករា ឆ្នាំ ២០២៣។ ក្នុងការបន្តកុងត្រានេះ លោក Park បានឈប់ដឹកនាំក្រុម U-23 បន្ទាប់ពីស៊ីហ្គេម លើកទី ៣១ ហើយផ្តោតតែលើក្រុមជម្រើសជាតិ។
យ៉ាងណាមិញសារព័ត៌មានវៀតណាម ក៏បានបញ្ជាក់ថា សហព័ន្ធ ជាមួយនឹងលោក Park ក៏មានគម្រោងពិភាក្សាគ្នា ដើម្បីកិច្ចសន្យាបន្ថែមទៀតផងដែរ នៅក្នុងសប្ដាហ៍នេះ។
កិច្ចសន្យាបច្ចុប្បន្នរបស់លោក Park នឹងផុតកំណត់នៅខែមករា ឆ្នាំ ២០២៣។ លក្ខខណ្ឌ នៃកិច្ចសន្យាចែងថា ប្រសិនបើភាគីទាំងពីរយល់ព្រម កិច្ចសន្យានឹងបន្តដោយស្វ័យប្រវត្តិរយៈពេល ១ ឆ្នាំទៀត រហូតដល់ដើមឆ្នាំ ២០២៤។ មុនជំនួបនេះ ថ្នាក់ដឹកនាំ VFF និងលោក Park មានសុទិដ្ឋិនិយមណាស់។ ភាគីទាំងពីរហាក់មានបំណងចង់បន្តកិច្ចសន្យា។ ថ្នាក់ដឹកនាំ VFF នឹងស្តាប់ការយល់ឃើញរបស់លោក Park និងអ្នកតំណាងរបស់លោក អំពីបញ្ហាទាក់ទងនឹងបាល់ទាត់វៀតណាម។ ភាគីទាំងពីរ នឹងពិភាក្សាគ្នារកសំឡេងរួមមុននឹងធ្វើការសម្រេចចិត្ត។ បន្ទាប់មក VFF បានធ្វើសន្និសីទសារព័ត៌មានមួយ ដើម្បីប្រកាសជាផ្លូវការនូវការពន្យារពេលនាពេលខាងមុខនេះ។
គ្រូបង្វឹក Park Hang-seo បានមកប្រទេសវៀតណាម ក្នុងឆ្នាំ ២០១៧។ ក្នុងរយៈពេល ៥ ឆ្នាំ នៃការគ្រប់គ្រងក្រុមជម្រើសជាតិ និងក្រុម U23 លោក Park បានជួយបាល់ទាត់វៀតណាមឲ្យមានភាពល្បីល្បាញមិនត្រឹមតែក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទ្វីបទាំងមូលផងដែរ។
លោកដឹកនាំក្រុម U23 វៀតណាម ទទួលបានជើងឯករងពានទ្វីបអាស៊ី អាយុក្រោម ២៣ ឆ្នាំ (AFC U23 Championship) ឆ្នាំ ២០១៨ ឈ្នះមេដាយមាស ស៊ីហ្គេម ២ សម័យកាលជាប់គ្នា (២០១៩ និង ២០២១)។ ជួយក្រុមជម្រើសជាតិ ឈ្នះពានរង្វាន់ជើងឯកអាស៊ាន (AFF Cup 2018), ជួយវៀតណាម ឲ្យឈានចូលវគ្គ ៨ ក្រុមចុងក្រោយ នៃជើងឯកទ្វីបអាស៊ី (AFC Asian Cup) ឆ្នាំ ២០១៩ និងលេងដល់វគ្គជម្រុះជុំទី ៣ ដើម្បីដណ្ដើមកៅអីទៅប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក (FIFA World Cup 2022) ឆ្នាំ ២០២២ នៅប្រទេសកាតា៕
អត្ថបទ ៖ មន្នីរ័ត្ន
-
សន្តិសុខសង្គម១០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច