Connect with us

កីឡា

ការជួសជុលស្មៅពហុកីឡដ្ឋានជាតិ សម្រាប់ស៊ីហ្គេម២០២៣ នឹងរួចរាល់នៅដើមឆ្នាំក្រោយ

បានផុស

នៅ

ពហុកីឡដ្ឋានជាតិ ដែលនិយមហៅថា ស្តាតអូឡាំពិក បច្ចុប្បន្នកំពុងធ្វើការជួយជុលផ្លាស់ប្ដូរស្មៅថ្មី និងធ្វើការជួសជុលរួចរាល់នៅខែមករា ឆ្នាំ២០២៣ ដើម្បីត្រៀមសម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ លើប្រភេទកីឡាបាល់ទាត់។ 

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣​(CAMSOC)​ បានបញ្ជាក់ពីការជួសជុលពហុកីឡដ្ឋានជាតិ (ស្ដាតអូឡាំពិក) ដែលកំពុងធ្វើបច្ចុប្បន្នភាពឲ្យស្របតាមស្ដង់ដារ FIFA សម្រាប់ត្រៀមបម្រើឲ្យការប្រកួតកីឡាបាល់ទាត់ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធដំណើរការជួសជុសពហុកីឡដ្ឋានជាតិវិញ ឯកឧត្តមបានពន្យល់ថា «បច្ចុប្បន្ន យើងចាប់ផ្ដើមជួសជុលហើយ។យើងជួសជុលប្ដូរពីស្មៅសិប្បនិម្មិត មកជាស្មៅធម្មជាតិ។ ការរៀបចំនេះ យើងគោរពទៅតាមស្ដង់ដាររបស់ FIFA។អ៊ីចឹង ស្ដង់ដារ បានន័យថា ស្មៅក៏ស្ដង់ដារដែរ ទាល់តែស្មៅណា ដែល FIFA ទទួលស្គាល់ ព្រោះ FIFA មិនមែនទទួលស្មៅតែមួយប្រភេទទេ គឺមានច្រើនប្រភេទ»។

ឯកឧត្តមបន្ថែមថា «នៅពហុកីឡដ្ឋានជាតិនេះ យើងក៏នឹងរៀបចំដាក់កៅអីផងដែរ គឺក្នុងខែវិច្ឆិកាខាងមុខនេះ យើងនឹងចាប់ផ្ដើមដាក់កៅអីថ្មី ជុំវិញទាំងអស់ប្រមាណជាង ៣៥,០០០កៅអី ត្រូវបំពាក់ ដើម្បីបំពេញលក្ខខណ្ឌរបស់ FIFA។ រីឯភ្លើង ក៏ត្រូវបន្ថែមឲ្យគ្រប់តាមលក្ខខណ្ឌ FIFA ដែរ សម្រាប់បម្រើឲ្យការប្រកួតពេលយប់។ ចាប់ពីខែវិច្ឆិកាទៅ ទាំងកៅអី និងភ្លើង យើងនឹងរៀបចំ ហើយគ្រោងនឹងបញ្ចប់នៅខែមករា ឆ្នាំ២០២៣។ អ៊ីចឹង អ្វីៗអាចនឹងបញ្ចប់ទាន់ពេលវេលា»។

ឯកឧត្តមមានប្រសាសន៍ថា សម្រាប់បាល់ទាត់ មិនមែនធ្វើការប្រកួតតែមួយកន្លែងនោះទេ គឺមានវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ, ពហុកីឡដ្ឋានជាតិ, កីឡដ្ឋានព្រីនស៍ របស់ក្លិបវិសាខា និងកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ដែលនឹងបម្រើឲ្យការប្រកួតបាល់ទាត់ បុរស-នារី មានន័យថា ការប្រើប្រាស់ទីលានសម្រាប់ការប្រកួតផ្លូវការ​ចន្លោះ​ពី ៤ ទៅ ៥កីឡដ្ឋាន ដោយមិនគិតពីទីលានសម្រាប់ធ្វើការហ្វឹកហាត់ របស់បណ្ដាប្រទេសចូលរួមឡើយ។

ក្រៅពីការជួសជុលពហុកីឡដ្ឋានជាតិខាងលើ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ឯណោះវិញ សម្រាប់ទីលានបាល់ទាត់ខាងក្រៅ ក៏ត្រូវផ្លាស់ប្ដូរស្មៅឲ្យបានល្អប្រសើរ។ រីឯទីលានបាល់ទាត់ ក្នុងវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានដ៏ស្កឹមស្កៃនេះ ក៏កំពុងពិនិត្យបច្ចេកទេសលើការរៀបចំស្មៅឡើងវិញផងដែរ បន្ទាប់ពីមានការស្នើសុំពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាកាលពីថ្មីៗ ដើម្បីឲ្យស្របតាមស្ដង់ដារ FIFA សម្រាប់ការប្រកួតស៊ីហ្គេម នា ២០០ថ្ងៃខាងមុខ។

ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា នេះគឺជាគោលការណ៍ណែនាំរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC និងឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC ត្រូវគោរពឲ្យបានដាច់ខាតនូវស្ដង់ដារតែមួយ របស់អន្ដរជាតិ ដើម្បីសេចក្ដីថ្លៃថ្នូរ និងឲ្យស័ក្ដិសមកិត្តិយសជាតិ ក្នុងនាមម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រលើកដំបូង ដែលកម្ពុជាទន្ទឹងរង់ចាំអស់រយៈពេល ៦៤ឆ្នាំនេះ៕

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អញ្ជើញបូកសរុបវាយតម្លៃសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរបស់ស្នងការខេត្តកំពង់ធំក្នុងឆ្នាំ២០២៤ និងដាក់ទិសដៅការងារឆ្នាំ២០២៥

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រី៖ សន្និសីទសេដ្ឋកិច្ចការងារថ្នាក់ជាតិ ឆ្នាំ២០២៤ នឹងផ្តល់ធាតុចូលសំខាន់ ខណៈកម្ពុជាត្រៀមចាកចេញពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួចក្នុងឆ្នាំ២០២៩

ព័ត៌មានជាតិ៥ ម៉ោង មុន

វិទ្យាស្ថាន NPIC ផ្ដល់​ជំនាញ​ខាង​អគ្គិសនី​ស្រប​តាម​ស្ដង់ដារ​អន្តរជាតិ ដើម្បី​ឆ្លើយតប​តាម​តម្រូវការទីការងារលើសកលលោក

កីឡា៥ ម៉ោង មុន

កម្ពុជា ចាញ់ សិង្ហបុរី ធ្វើ​ឲ្យ​ក្តី​សង្ឃឹម​តិច​​ឡើង​វគ្គ​៤​ក្រុម​ចុង​ក្រោយ

នយោបាយ៧ ម៉ោង មុន

អ្នកជំនាញ ស្នើឱ្យអ្នកវិភាគឈរលើវិទ្យាសាស្ត្រជាជាងវិភាគបែបស៊ីអារម្មណ៍ គ្មានមូលដ្ឋានច្បាស់លាស់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ

ចរាចរណ៍១៧ ម៉ោង មុន

អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣​បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ

ជីវិតកម្សាន្ដ១០ ម៉ោង មុន

ផ្ទុះការវែកញែក! ក្រោយនារីម្នាក់ទម្លាយថា តារាចម្រៀងល្បីមួយរូប ចម្លងជំងឺឱ្យ ខណៈមានការស្នើឱ្យម្ខាងទៀតចេញមុខបកស្រាយ

សន្តិសុខសង្គម៨ ម៉ោង មុន

ជនរងគ្រោះក្នុងករណីបាក់ច្រាំងទន្លេសង្កត់ទូកនៅស្រុកខ្សាច់កណ្ដាល នៅមិនទាន់រកឃើញនៅឡើយ

សន្តិសុខសង្គម១៣ ម៉ោង មុន

បាក់ច្រាំងទន្លេសង្កត់ទូកដឹកខ្សាច់ បណ្តាលឱ្យបាត់មនុស្សម្នាក់

Sokha Hotels

ព័ត៌មានពេញនិយម