កីឡា
កម្ពុជានឹងបង្កើតសហព័ន្ធល្បុក្កតោអាស៊ានជាផ្លូវការ
កម្ពុជាគ្រោងនឹងបង្កើតសហព័ន្ធកីឡាគុនល្បុក្កតោអាស៊ីអាគ្នេយ៍ដែលមានរចនាសម្ព័ន្ធគ្រប់គ្រង លក្ខន្តិកៈ និងដឹកនាំត្រឹមត្រូវឲ្យរួចរាល់មុនពេលកីឡាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាមកដល់។

គម្រោងបង្កើតសហព័ន្ធនេះបានកើតមានឡើង បន្ទាប់ពីគុនល្បុក្កតោបាន និងកំពុងហ្វឹកហាត់ បណ្តុះបណ្តាលនៅតាមបណ្តាប្រទេសជាច្រើនទាំងនៅអាស៊ី អាមេរិក និងអឺរ៉ុប ប៉ុន្តែក្នុងសកម្មភាពជាក្រុមៗ ដែលមិនទាន់មានរចនាសម្ព័ន្ធដឹកនាំច្បាស់លាស់។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បានជួបលោក Tanayut Jongsukkaijai ប្រធានសមាគមកីឡាបញ្ចសិលា នៅខេត្តសុរិន្ទ របស់ប្រទេសថៃ ដើម្បីពិភាក្សាការងារផ្តោតលើគុនល្បុក្កតោដែលត្រូវបានដាក់ឲ្យប្រកួតជាផ្លូវការនៅស៊ីហ្គេម ឆ្នាំ២០២៣។
ភាគីខេត្តសុរិន្ទ មានគោលបំណងមកសិក្សាស្រាវជ្រាវ និងស្វែងយល់ពីគុនល្បុក្កតោរបស់កម្ពុជា ដែលគ្រោងនឹងបញ្ជូនគ្រូពីខេត្តសុរិន្ទ មកកម្ពុជា ឬពីកម្ពុជាទៅខេត្តសុរិន្ទ ដើម្បីផ្លាស់ប្តូរក្នុងការបង្ហាត់បង្រៀនឲ្យយល់ពីលក្ខន្តិកៈក្បាច់គុនល្បុក្កតោ ភ្ជាប់ខ្លួនឲ្យក្លាយជាបេក្ខភាពមួយចូលរួមការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។

នេះជាអ្វីដែលកម្ពុជាចង់បានគឺបង្កើតភាពងាយស្រួល មិត្តភាព និងសាមគ្គីភាព រវាងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីពង្រីកក្បាច់គុនល្បុក្កតោក្នុងតំបន់ឲ្យមានភាពជាក់លាក់ ការទទួលខុសត្រូវ និងរចនាសម្ព័ន្ធដឹកនាំត្រឹមត្រូវនៅតាមប្រទេសនីមួយៗ និងពង្រីកពីតំបន់ទៅទ្វីប ហើយពីទ្វីបទៅពិភពលោក។
ឯកឧត្តម វ៉ាត់ ចំរើន ប្រាប់ថា បច្ចុប្បន្នគុនល្បុក្កតោ កំពុងមានសកម្មភាពនៅ ឥណ្ឌា អ៊ីរ៉ង់ អូស្រ្តាលី អឺរ៉ុប អាមេរិក ប៉ុន្តែមិនទាន់ពង្រឹងរចនាសម្ព័ន្ធដឹកនាំឲ្យបានល្អប្រសើរនៅឡើយទេ។ ដូច្នេះ កម្ពុជានឹងបង្កើតសហព័ន្ធកីឡាគុនល្បុក្កតោអាស៊ាន ដើម្បីពង្រីកវិសាលភាព និងមានរចនាសម្ព័ន្ធដឹកនាំក្នុងតំបន់ត្រឹមត្រូវ មុនឆ្ពោះទៅស៊ីហ្គេម។ ការរៀបចំការប្រកួតមួយ ដែលមានរចនាសម្ព័ន្ធច្បាស់លាស់ ការគ្រប់គ្រងច្បាស់លាស់ ដើម្បីមើលការខុសត្រូវច្ចេកទេសក្នុងតំបន់ មិនថាកម្ពុជា គឺគ្រប់គ្រងទាំងអស់គ្នា ហើយអនុវត្តទាំងអស់គ្នា។

សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ នឹងមានប្រទេសជាច្រើនទៀតចូលរួមប្រកួតគុនល្បុក្កតោចាប់ពី៧ទៅ៨ប្រទេស មាន ឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម ឡាវ ថៃ មីយ៉ាន់ម៉ា និងកម្ពុជាជាម្ចាស់ក្បាច់គុន៕
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?