កីឡា
Benzema កីឡាករបារាំងទី ២ ឈ្នះពាន Ballon d’Or ជាលើកដំបូងក្នុងអាជីព
Karim Benzema ខ្សែប្រយុទ្ធរបស់ Real Madrid និងជម្រើសជាតិបារាំងបានឈ្នះពានរង្វាន់ Ballon d’Or ជាផ្លូវការកាលពីយប់មិញ ដែលនេះគឺជាពានរង្វាន់កីឡាករបាល់ទាត់ល្អបំផុតប្រចាំឆ្នាំលើកដំបូងនៃអាជីព។ ពាននេះគឺជាការឈ្នះលើកដំបូងសម្រាប់កីឡាករបារាំងចាប់តាំងពី Zidane ឈ្នះកាលពីឆ្នាំ១៩៩៨។

Benzema ស៊ុតបាន ៤៤ គ្រាប់ ក្នុង ៤៦ ប្រកួត ខណៈដែលគេបានជួយ Real ឈ្នះ Champions League និង La Liga ក្នុងឆ្នាំ២០២១-២២។ ជាមួយគ្នាផងដែរ Sadio Mane របស់ Bayern Munich ដែលលេងឱ្យ Liverpool ក្នុងឆ្នាំ២០២១-២២ ស្ថិតនៅលេខរៀងទី២ លើកីឡាករ Kevin de Bruyne របស់ Manchester City។
ចំពោះម្ចាស់ជើងឯកលីគកំពូលអង់គ្លេស Manchester City ដែលមានបេក្ខភាព ៦ រូបក្នុងពិធីនោះ បានទទួលពានរង្វាន់ក្លិបល្អប្រចាំឆ្នាំ (Club of the Year) ឈរលើ Liverpool។

Benzema បាននិយាយថា៖ «រង្វាន់នេះនៅចំពោះមុខខ្ញុំធ្វើឲ្យខ្ញុំពិតជាមានមោទនភាព។ កាលខ្ញុំនៅតូច វាជាក្តីស្រមៃកាលពីកុមារភាព ខ្ញុំមិនដែលបោះបង់អ្វីទាំងអស់គឺអាចទៅរួច។ ខ្ញុំពិតជាមានមោទនភាពចំពោះការធ្វើដំណើររបស់ខ្ញុំនៅទីនេះ វាមិនងាយស្រួលនោះទេ វាជាពេលវេលាដ៏លំបាកសម្រាប់គ្រួសាររបស់ខ្ញុំផងដែរ»។
ពានរង្វាន់ Ballon d’Or ត្រូវបានបោះឆ្នោតឱ្យដោយអ្នកសារព័ត៌មានចំនួន ១០០នាក់ មកពីជុំវិញពិភពលោក និងត្រូវបានផ្តល់ដល់កីឡាករបាល់ទាត់ល្អបំផុតប្រចាំឆ្នាំ ដោយផ្អែកលើការបង្ហាញទម្រង់លេងក្នុងរដូវកាល ២០២១-២២៕
ប្រភព៖ BBC
អត្ថបទ៖ មន្នីរ័ត្ន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ