Connect with us

កីឡា

Neymar ប្រឈមជាប់ពន្ធនាគារ ២ឆ្នាំ ជុំវិញរឿង ពុករលួយការផ្ទេរពី Santos ទៅ Barcelona

បានផុស

នៅ

កីឡាករជម្រើសជាតិប្រេស៊ីល Neymar Jr. បានមកដល់តុលាការ Barcelona នៅព្រឹកថ្ងៃច័ន្ទ ជាកន្លែងដែលគេនឹងកាត់ទោសពីបទពុករលួយ និងការចោទប្រកាន់ពីការក្លែងបន្លំលើការផ្ទេររបស់ខ្លួនជាមួយក្លិប FC Barcelona កាលពីជិត១០ឆ្នាំមុន។

មួយខែមុនពេលការប្រកួតបាល់ទាត់ពិភពលោក (FIFA World Cup) នៅប្រទេសកាតា ចាប់ផ្តើម ព្រះរាជអាជ្ញាអេស្ប៉ាញកំពុងព្យាយាមឱ្យ Neymar ជាប់ពន្ធនាគាររហូតដល់ ២ឆ្នាំ និងបង់ប្រាក់ពិន័យ ១០លានអឺរ៉ូ (៩.៧លានដុល្លារ)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងតុលាការ ខ្សែប្រយុទ្ធប្រេស៊ីលត្រូវបានចូលរួមដោយឪពុកម្តាយរបស់ខ្លួន អតីតប្រធានក្លិប FC Barcelona ពីរនាក់ គឺលោក Sandro Rosell និងលោក Josep Maria Bartomeu – និងអតីតថ្នាក់ដឹកនាំក្លិបប្រេស៊ីល​‘Santos’ ដែលប្រឈមមុខនឹងការចោទប្រកាន់ជុំវិញការផ្ទេរនេះផងដែរ។ សូម្បីតែក្លិប FC Barcelona ខ្លួនឯងក៏កំពុងស្ថិតក្រោមការកាត់ទោស ខណៈដែលព្រះរាជអាជ្ញាអះអាងថា ក្រុមគួរតែបង់ប្រាក់ពិន័យចំនួន​ ៨.៤លានអឺរ៉ូ​(៨.២លានដុល្លារអាមេរិក) សម្រាប់ការបំពានច្បាប់។

ការចោទប្រកាន់ពីបទពុករលួយមានតាំងពីឆ្នាំ២០១៣ ការផ្ទេរ Neymar ពី FC Santos ក្នុងប្រទេសប្រេស៊ីល​ ទៅ FC Barcelona ក្នុងប្រទេសអេស្ប៉ាញ។ ទាំងព្រះរាជអាជ្ញាអេស្ប៉ាញ និងក្រុមហ៊ុនប្រេស៊ីល DIS ដែលកាន់កាប់ ៤០ភាគរយនៃសិទ្ធរបស់ Neymar នៅពេលនោះ បានប្រកែកថាមានការឃុបឃិតគ្នារវាងក្លិប FC Barcelona, ក្លិប FC Santos និង Neymar ផ្ទាល់ ដើម្បីបិទបាំងចំនួនពិតដែលក្លិបអេស្ប៉ាញ បានចំណាយសម្រាប់ការទិញរូបគេ។

ភាពច្របូកច្របល់នេះត្រូវបានគេចោទប្រកាន់ថាជាប់ពាក់ព័ន្ធនឹង Neymar បានចុះហត្ថលេខាលើកិច្ចសន្យា​៤០លាន​អឺរ៉ូជាមួយ FC Barcelona ក្នុងឆ្នាំ២០១១ មុនពេលគេក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួន។ យោងតាម DIS គ្រោងការណ៍នេះបានបំពានច្បាប់របស់ FIFA ហើយមានន័យថាកីឡាករ និងអ្នកដែលជាម្ចាស់សិទ្ធិរបស់គេ មិនអាចទទួលបានកិច្ចព្រមព្រៀងដ៏ល្អបំផុតនៅលើទីផ្សារសេរីនោះទេ។

មេធាវីរបស់ DIS និយាយថា Neymar គួរតែទទួលការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ និងត្រូវបានហាមឃាត់មិនឱ្យលេងបាល់ទាត់ក្នុងអំឡុងពេលដូចគ្នានេះ។

យ៉ាងណាក៏ដោយ មេធាវីរបស់ Neymar អះអាងថា កូនក្តីរបស់ពួកគេគ្មានកំហុស ហើយប្រាក់លើកទឹកចិត្តមុនកិច្ចសន្យា គឺជាការអនុវត្តតាមច្បាប់ និងស្តង់ដារ។ ពួកគេក៏អះអាងថាករណីនេះស្ថិតនៅក្រៅដែនសមត្ថកិច្ចរបស់ប្រទេសអេស្ប៉ាញ ហើយមិនបានបំពានច្បាប់របស់ប្រេស៊ីលឡើយ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា Neymar អាចផ្តល់សក្ខីកម្មបន្ថែម នៅថ្ងៃចន្ទ ឬថ្ងៃអង្គារ សប្ដាហ៍ក្រោយ៕

ប្រភព៖ CNN

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម