Connect with us

កីឡា

សិង្ហបុរី ប្រទេសអាស៊ានមួយទៀត កំពុងដំណើរការអនុវត្ត VAR ក្នុងលីគ សម្រាប់ឆ្នាំ ២០២៣

បានផុស

នៅ

មន្ត្រី​អាជ្ញាកណ្ដាល​ក្នុង​លីគ​កំពូល​សិង្ហបុរី (SPL) អាច​ទន្ទឹង​រង់ចាំ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា Video Assistant Referee (VAR) នៅ​រដូវ​កាល​ក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​ដឹកនាំ​គម្រោង និង​សមាគម​កីឡាបាល់ទាត់​សិង្ហបុរី (FAS) នាយក​អាជ្ញាកណ្ដាល លោក Nazeer Hussain បាន​ប្រាប់ FAS.org.sg ថា «ដំណើរការ​អនុវត្ត VAR ទាំងមូល អាច​ចំណាយ​ពេល​ចន្លោះ​ពី ១២ ទៅ ១៨ ខែ យោង​តាម​កម្មវិធី​ជំនួយ និង​ការអនុវត្ត​ការ​អនុម័ត (IAAP) ដែល​បាន​បង្កើត​ឡើង​ដោយ FIFA»។

«បច្ចុប្បន្ន​យើង​ស្ថិតនៅ​ដំណាក់កាល​ទី ៣ នៃ​ដំណាក់កាល​ទាំង ៥ របស់ IAAP ដែល​ផ្តោត​លើ​ការ​រៀបចំ និង​ការ​បណ្ដុះបណ្ដាល​មន្ត្រី​អាជ្ញាកណ្ដាល និង​បច្ចេកវិទ្យា VAR។ វគ្គ​ហ្វឹកហ្វឺន​ដំណើរការ​បាន​ល្អ ហើយ​យើង​កំពុង​ស្ថិត​ក្នុង​ដំណើរការ​រៀបចំ​កាលវិភាគ នៃ​ដំណើរ​ទស្សនកិច្ច​សម្រាប់​មន្ត្រី FIFA ដើម្បី​ចុះ​មក​វាយតម្លៃ​វឌ្ឍនភាព​របស់​យើង និង​អនុម័ត​ការប្រើប្រាស់ VAR នៅ​ទី​នេះ ក្នុង​ប្រទេស​សិង្ហបុរី។ នៅ​មាន​កិច្ចការ​ដែល​ត្រូវ​ធ្វើ ប៉ុន្តែ​ប្រសិនបើ​អ្វីៗ​ដំណើរការ​ល្អ យើង​មាន​ទំនុក​ចិត្ត​ក្នុង​ការ​អនុវត្ត VAR ក្នុង SPL នៅ​ឆ្នាំក្រោយ»។ លោកនាយក​អាជ្ញាកណ្ដាល​ដដែល​បាន​សង្កត់ធ្ងន់។

ការ​ប្ដេជ្ញា​ចិត្ត​របស់ លោក Nazeer និង​ក្រុម​របស់​គាត់​ក្នុង​ការ​អនុវត្ត VAR នៅ​ក្នុង​ប្រទេស​សិង្ហបុរី គឺ​ផ្តើម​ចេញ​ពី​បំណង​ប្រាថ្នា​របស់​ពួកគេ​ក្នុង​ការ​លើកកម្ពស់​ស្តង់ដារ នៃ​ភាតរភាព​កីឡាបាល់ទាត់​ក្នុង​តំបន់ និង​បង្កើន​កម្រិត នៃ​ការ​គ្រប់គ្រង​ដោយ​មន្ត្រី​ការ​ប្រកួត​ទីនេះ។

បញ្ជាក់​ថា ពេល​អនុវត្ត​ដោយ​ជោគជ័យ សិង្ហបុរី នឹង​ក្លាយ​ជា​ប្រទេស​ទី ៣ ក្នុង​សហព័ន្ធ​បាល់ទាត់​អាស៊ាន និង​ទី ១១ នៅ​អាស៊ី ដែល​ប្រើប្រាស់ VAR ក្នុង​លីគ​អាជីព​ក្នុងស្រុក​របស់​ខ្លួន៕

ប្រភព ៖ fas.org.sg

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម