កីឡា
Mbappe ត្រូវអ្នកគាំទ្រក្នុងទីក្រុងប៉ារីសស្រែកចំអក ពេលដើរមកដល់ពិធី Ballon d’Or យប់មិញ
កីឡាករ Kylian Mbappe ត្រូវបានអ្នកគាំទ្រស្រែកចំអក (booed) ខណៈដែលតារាឆ្នើមរបស់ក្លិប PSG រូបនេះ បានមកដល់ក្នុងពិធីប្រគល់ពាន Ballon d’Or ក្នុងទីក្រុងប៉ារីស កាលពីយប់មិញ។

អ្នកគាំទ្រធ្វើចំពោះខ្សែប្រយុទ្ធរូបនេះបែបនេះ បន្ទាប់ពីរឿងរ៉ាវបានលេចឡើងកាលពីសប្ដាហ៍មុនថារូបគេចង់ចាកចេញពី Paris-Saint Germain។

ថ្វីត្បិតតែជាកីឡាករឆ្នើមម្នាក់សម្រាប់ក្លិប និងជាតួអង្គដ៏ធំសម្រាប់ក្រុមជម្រើសជាតិបារាំងក៏ដោយ គេមានអារម្មណ៍ខឹងសម្បាពីអ្នកគាំទ្រក្នុងប្រទេស ជាពិសេសក្នុងទីក្រុងប៉ារីស នៅពេលដែល Mbappe មកដល់កម្មវិធីប្រគល់ពានរង្វាន់ ដោយស្លៀកឈុតពណ៌ខ្មៅ និងត្រូវបានឆ័ត្រការពារពីភ្លៀង រូបគេចាប់ផ្ដើមដើរឆ្ពោះទៅអគារក្នុងទីក្រុងប៉ារីស។
ប៉ុន្តែការស្រែកហ៊ោបែបមិនពេញចិត្តយ៉ាងខ្លាំង (Booed) ត្រូវបានឮយ៉ាងឆាប់រហ័ស ក្រៅពីចាប់ដៃជាមួយមនុស្សម្នាក់ កីឡាករវ័យ ២៣ ឆ្នាំរូបនេះ ស្ទើរតែមិនហ៊ានមើលហ្វូងមនុស្សឡើយ ហើយរក្សាទឹកមុខដើរត្រង់ឆ្ពោះទៅមុខ។ នៅទីបំផុតគេទៅដល់ក្រុមអ្នកថតរូបដែលបានប្រមូលផ្តុំ ហើយញញឹមដាក់កាមេរ៉ា។
ខ្សែប្រយុទ្ធរូបនេះ ត្រូវឈរនៅលេខរៀងទី ៦ ក្នុងតារាង Ballon d’Or ដោយ Karim Benzema ឈ្នះរង្វាន់ ហើយ Sadio Mane និង Kevin De Bruyne ឈរនៅកំពូលទាំង ៣។
កាលពីម្សិលមិញ Mbappe បាននិយាយអំពីរឿងរ៉ាវដែលបង្ហាញថា ខ្លួនចង់ចាកចេញពី PSG។ យ៉ាងណាគេបាននិយាយថា ៖ «ខ្ញុំសប្បាយចិត្តណាស់ ខ្ញុំមិនដែលសុំចាកចេញក្នុងខែមករាទេ។ ខ្ញុំមិនយល់ទេថាហេតុអ្វីបានជារឿងចេញមកនៅថ្ងៃប្រកួត។ ខ្ញុំភ្ញាក់ផ្អើលដូចគ្រប់គ្នា។ មនុស្សអាចគិតថាខ្ញុំបានចូលរួម ប៉ុន្តែខ្ញុំមិនដឹងអ្វីទាំងអស់»។
របាយការណ៍ពីសប្ដាហ៍មុនបានបង្ហាញថា កីឡាករបារាំងមានអារម្មណ៍ថា “ក្បត់” ដោយក្លិប និងសកម្មភាពផ្ទេរមួយចំនួនរបស់ពួកគេ។
រឿងនេះបានធ្វើឲ្យមានពាក្យចចាមអារ៉ាមថា ជារឿងហួសហេតុ ហើយឥឡូវនេះគេលេចឮដំណឹងអំពីការមានទំនាក់ទំនងជាមួយនឹងក្លិបយក្ស Premier League Manchester City និង Liverpool៕
ប្រភព ៖ thesun.uk
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?