កីឡា
កម្ពុជា ឈរកំពូលតារាងពូល A ក្រោយឈ្នះពីរប្រទេសជាប់គ្នានៅ Davis Cup 2022
ក្រុមកីឡាវាយកូនបាល់កម្ពុជាកំពុងឈរលើកំពូលតារាងពូល A នៃព្រឹត្តិការណ៍វាយកូនបាល់ពិភពលោក Davis Cup ឆ្នាំ២០២២ នៅប្រទេសបារ៉ែន បន្ទាប់ពីទទួលបានជ័យជម្នះលើពីរប្រទេសជាប់គ្នា។

កាលពីថ្ងៃទី១៧ ខែតុលា ក្រុមវាយកូនបាល់កម្ពុជាដែលមានកីឡាករ Mathew Krusling និង ប៊ុន កេន្នី ប្រកួតឯកត្តជន ខណៈ ឡុង សំនៀង និង Timothy Tep ប្រកួតគូបានយកឈ្នះសរុបដោយលទ្ធផល ៣-០ លើក្រុមវាយកូនបាល់ជម្រើសជាតិប៊ូតាន។
បន្ទាប់មក នៅថ្ងៃទី១៨ ខែតុលាម្សិលមិញនេះ ក្រុមវាយកូនបាល់កម្ពុជាបានបន្តយកឈ្នះលើក្រុមវាយកូនបាល់ជម្រើសជាតិ ម៉ុងហ្គោលី ដោយលទ្ធផល ៣-០ ទៀត សម្រាប់ការប្រកួតពូល A ប្រចាំ Asia/Oceania Group IV ដើម្បីស្វែងរកឱកាសឈានឆ្ពោះទៅ Asia/Oceania Group III នៅក្នុងឆ្នាំ២០២៣។

ពូល A នេះមាន៤ប្រទេសគឺ កម្ពុជា តួកម៉េនីស្ថាន ម៉ុងហ្គោលី និងប៊ូតាន។ ឆ្លងកាត់ការប្រកួតឈ្នះ២លើកកន្លងកន្លងមក ក្រុមវាយកូនបាល់កម្ពុជាកំពុងឈរលើកំពូលតារាង ខណៈលេខ២ តួកម៉េនីស្ថាន ដែលទើបប្រកួត១លើកគឺឈ្នះ ប៊ូតាន ហើយលេខ៣ ម៉ុងហ្គោលី ទើបបាន១ប្រកួត ខណៈ ប៊ូតាន ចាញ់ទាំងពីរប្រកួត។
ការប្រកួតបន្ទាប់ ក្រុមវាយកូនបាល់កម្ពុជា ត្រូវជួប តួកម៉េនីស្ថាន នៅថ្ងៃ២០ ខែតុលា ឆ្នាំ២០២៣។ ប្រសិនបើកម្ពុជាទទួលបានជ័យជម្នះលើតួកម៉េនីស្ថាន ដូច្នេះកម្ពុជានឹងបន្តឈរលើកំពូលតារាងពូល A ដើម្បីទទួលបានឱកាសទៅប្រកួតជាមួយក្រុមលេខ១ក្នុងពូល B។ នៅពូល B មានម្ចាស់ផ្ទះ បារ៉ែន គុយវ៉ែត សិង្ហបុរី ហ្គាំ និងឡាវ។
បន្ទាប់មក ក្រុមដែលចំណាត់ថ្នាក់លេខ១ក្នុងចំណោមពូលទាំងពីរខាងលើនឹងទៅប្រកួតជាមួយ ស្រីលង្កា ដែលទទួលបានចំណាត់ថ្នាក់លេខ១ក្នុងចំណោម ប្រទេស គីហ្ស៊ីស្ថាន បង់ក្លាដែស អ៉ីរ៉ាក់ ព្រុយណេ យេម៉ែន និងងម៉ាឌីវ ទើបរកឃើញក្រុមខ្លាំងមួយឡើងទៅកម្រិត៣ Asia/Oceania Group III នៅក្នុងឆ្នាំ២០២៣។

សូមបញ្ជាក់ថា ក្រុមវាយកូនបាល់កម្ពុជាដែលមានសមាជិក១០រូបដឹកនាំដោយលោកអគ្គលេខាធិការ ទេព រិទ្ធិវិទ្ធ ទៅប្រទេសបារ៉ែនធ្លាប់បានចូលរួមប្រកួតពានរង្វាន់ពិភពលោក Davis Cup តាំងពីឆ្នាំ២០១២មកម៉្លេះ។ ការចូលរួមប្រកួតឆ្នាំ២០២២នេះគឺជាផ្នែកមួយនៃការពង្រឹងខ្លួនសម្រាប់ប្រជែងមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់