Connect with us

កីឡា

មុន​​ប៉ះ​​គ្នា​​​​វគ្គ​ផ្តាច់​​ព្រ័ត្រ​​ថ្ងៃអាទិត្យ​ ពេជ្រ សម្បត្តិ​ ធ្លាប់​ចាញ់​ ផាត់ថាណា ម្តង​​ហើយ

បានផុស

នៅ

អ្នក​ប្រដាល់​គុន​ខ្មែរ ពេជ្រ សម្បត្តិ និង​អ្នក​លេង​ឆ្លង​ដែន​ថៃ ផាត់ថាណា ​នឹង​ជួប​គ្នា​លើក​ទី​៣ វគ្គ​​ផ្តាច់​ព្រ័ត្រ​ដណ្តើម​ខ្សែ​ក្រវាត់​ខារ៉ាបាវ នា​ថ្ងៃ​អាទិត្យ ទី​២៣ ខែ​តុលា នេះ​នៅ​សង្វៀន​​បាយ័ន​ស្ទឹង​មាន​ជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថិតិ​ប្រកួត

  • ពេជ្រ សម្បត្តិ៖ ធ្លាប់​ប្រកួត​៤៣​ដង ឈ្នះ​៣៣​ដង និង​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​២៣​ដង។
  • ផាត់ថាណា៖ ធ្លាប់​ប្រកួត​៨៥​ដង ឈ្នះ​៦៥​ដង និង​​​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​៨​ដង។

ប្រវត្តិ​ជួប​គ្នា​

កីឡាករ ពេជ្រ សម្បត្តិ

ជើង​ខ្លាំង​ទាំង​ពីរ​ធ្លាប់​ជួប​គ្នា​ពីរ​ដង​ហើយ​ក្នុង​នោះ​ចាញ់​ម្តង​ម្នាក់​ដូច​គ្នា។

  • លើក​ទី១​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា​ ឆ្នាំ​២០២២ ពេជ្រ សម្បត្តិ បាន​ចាញ់​ ថាត់ថាណា ដោយ​ពិន្ទុ។
  • ជួប​គ្នា​លើក​ទី​២​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ដណ្តើម​ខ្សែ​ក្រវាត់​ខារ៉ាបាវ ថាត់ថាណា បាន​ចាញ់ ពេជ្រ សម្បត្តិ ដោយ​ពិន្ទុ​វិញ។
  • ថ្ងៃ​អាទិត្យ ទី​២៣ ខែ​តុលា​ នេះ គឺ​ជា​ការ​ជួប​គ្នាលើក​ទី​៣​របស់​អ្នក​ទាំង​ពីរ។

អាវុធ​គ្រោះ​ថ្នាក់

  • ពេជ្រ សម្បត្តិ៖ កណ្តាប់​ដៃ​ជា​អាវុធ​ពិឃាត​របស់​អ្នក​លេង​គុន​ខ្មែរ​រូប​នេះ ប៉ុន្តែ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​២​លើក​ចុង​ក្រោយ​ដោយ​​ផ្លែ​កែង។
  • ថាត់ថាណា៖ ជង្គង់​គឺ​ជា​អាវុធ​គំរាម​ខ្លាំង​ដល់ ពេជ្រ សម្បត្តិ ប៉ុន្តែ​រូប​គេ​មាន​អាវុធ​ល្អ​ចម្រុះ​តែ​ម្តង​គឺ​ទាត់ កណ្តាប់​ដៃ និង​កែង។
កីឡាករ ផាត់ថាណា

កុំភ្លេច​ចាប់​ពី​ម៉ោង​៦​ល្ងាច ថ្ងៃ​អាទិត្យ ទី​២៣ ខែ​តុលា នេះ​នៅ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ។ ចាំ​មើល​នរណា​ជា​ម្ចាស់​ខ្សែ​ក្រវ៉ាត់​អម​ដោយ​​ប្រាក់​រង្វាន់​៦​ពាន់​ដុល្លារ​អាមេរិក។ ចំណែក ធន់ ផានិត ត្រូវ​ប្រកួត​ជា​មួយ ទន់ប៉េ ដើម្បី​ចំណាត់​ថ្នាក់​លេខ​៣៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម