កីឡា
Mason Greenwood នឹងដោះលែងពីពន្ធនាគារវិញ ក្រោយត្រូវបានអនុញ្ញាតឱ្យនៅក្រៅឃុំជាថ្មី
តារាឆ្នើមរបស់ក្លិប Man Utd កីឡាករ Mason Greenwood នឹងត្រូវដោះលែងពីពន្ធនាគារនៅថ្ងៃស្អែក បន្ទាប់ពីទទួលបានការឱ្យនៅក្រៅឃុំ ខណៈរូបគេនៅតែប្រឈមមុខនឹងការចោទប្រកាន់ពីបទប៉ុនប៉ងរំលោភបំពាន និងការគ្រប់គ្រងអាកប្បកិរិយាបង្ខិតបង្ខំ។

ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសវ័យ ២១ឆ្នាំនឹងត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញបន្ទាប់ពីជាប់ពន្ធនាគាររយៈពេល ២យប់ ក្រោយពេលដែលក្រុមមេធាវីរបស់គេ បានដាក់ពាក្យសុំនៅក្រៅឃុំ។
ចៅក្រម John Potter បានផ្តល់ការនៅក្រៅឃុំ Greenwood បន្ទាប់ពីសវនាការខ្លីមួយនៅតុលាការ Minshull Street Crown របស់ទីក្រុង Manchester ។
តារាឆ្នើមរបស់ Man Utd រូបនេះត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងរំលោភ ការគ្រប់គ្រង និងអាកប្បកិរិយាបង្ខិតបង្ខំ និងការរំលោភលើសិស្សជំទង់។ Greenwood មិនមានវត្តមានក្នុងសវនាការសង្ខេបនៅតុលាការព្រឹកនេះទេ។

លក្ខខណ្ឌនៅក្រៅឃុំរបស់ Greenwood មានន័យថាគេត្រូវស្នាក់នៅផ្ទះជួលរបស់ខ្លួននៅ Bowdon, Gtr Manchester ហើយមិនត្រូវបានអនុញ្ញាតឱ្យទាក់ទងអ្នកប្តឹងតវ៉ា ឬសាក្សីឡើយ។ កីឡាករបាល់ទាត់រូបនេះត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងរំលោភនារីម្នាក់ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១។
គេក៏ត្រូវបានចោទប្រកាន់ពីបទចូលរួមក្នុងការគ្រប់គ្រង ឬអាកប្បកិរិយាបង្ខិតបង្ខំ ពោលគឺ “គ្រប់គ្រងគណនីបណ្ដាញទំនាក់ទំនងសង្គមរបស់នាង និងធ្វើឱ្យមានការគំរាមកំហែង និងការបញ្ចេញមតិប្រមាថមកលើនាង ដែលបណ្តាលឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់នាង”៕
ប្រភព៖ dailymail.co.uk
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?