Connect with us

កីឡា

Man​ United​ ឈ្នះ​ Spurs ២-០​ យប់​​មិញ​ លោក Ten​ Hag​ ថា គួរ​​តែ​​បាន​​៣​​ ឬ​៤​​គ្រាប់

បានផុស

នៅ

បិសាច​ក្រហម Manchester United បាន​យក​ឈ្នះ​ Tottenham Hotspur នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​ដោយ​លទ្ធផល ២-០ ក្នុង​សប្តាហ៍​ទី​១០ នៃ​លីគ​កំពូល​អង់គ្លេស ដើម្បី​​បាន​៣​ពិន្ទុ​បន្ថែម​ទៀតឈរ​លេខ​៥​ក្នុង​តារាង។

កីឡាករ​ Man United អបរ​គ្រាប់​បាល់
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២​គ្រាប់​របស់ Man United រក​បាន​ដោយ​ខ្សែ​បម្រើ​ទាំង​ពីរ​គឺ Fred នៅ​នាទី​ទី​៤៧ និង Bruno Fernandes នៅ​នាទី​ទី​៦៩ ហើយ​ជា​ការ​ប្រកួត​ដែល​ម្ចាស់​ផ្ទះ​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ទាំង​តំបន់​ការពារ បម្រើ ប្រយុទ្ធ និង​ដាក់​សម្ពាធ​ខ្លាំង។

កីឡាករ​ Man United អបរ​គ្រាប់​បាល់

ក្រោយ​ចប់​ការ​ប្រកួត លោក Erik Ten Hag អ្នក​ចាត់​ការ Man United បាន​និយាយ​ថា ៖«យើង​លេង​​ពិត​ជា​បាន​ល្អ​ដូច​ដែល​យើង​លេង​ជា​មួយ Liverpool និង Arsenal តែ​នេះ​ជា​កីឡា​ដែល​​ចាប់​ផ្តើម​​ពី​ដំបូង​ដល់​ចប់​ គឺ​យើង​ពិត​ជា​ធ្វើ​បាន​ល្អ»។

កីឡាករ​ Man United អបរ​គ្រាប់​បាល់

«វា​​គឺ​ជា​​ទម្រង់​លេង​ដ៏​ល្អឥត​ខ្ចោះ។ យើង​រក​បាន​២​គ្រាប់ ប៉ុន្តែ​​យើង​គួរ​តែ​រក​​បាន​៣​ ឬ​៤គ្រាប់»។ លោក Erik Ten Hag បាន​បន្ថែម៕

ប្រែ​សម្រួល៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ១៩ នាទីutes មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ៣៨ នាទីutes មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

សេដ្ឋកិច្ច៣ ម៉ោង មុន

ស្ថិរភាពតម្លៃប្រាក់​រៀល ​រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ

Song Dae-gwan
ជីវិតកម្សាន្ដ៣ ម៉ោង មុន

តារាចម្រៀងជើងចាស់កូរ៉េ Song Dae-gwan ទទួល​មរណភាព ចំ​ថ្ងៃ​រំលឹក​ខួប​ម្ដាយ

Sokha Hotels

ព័ត៌មានពេញនិយម