កីឡា
បាល់ទាត់វៀតណាម ឆ្នាំ ២០២២ នេះ ជម្រុះឡើងទៅលេងជុំផ្ដាច់ព្រ័ត្រគ្រប់ឈុត ក្នុងពានទ្វីបអាស៊ី
ក្រុមជម្រើសជាតិវៀតណាម ៤ ឈុតផ្សេងគ្នា ក្នុងឆ្នាំ ២០២២ នេះ បានប្រកួតជម្រុះ និងឆ្លងផុតឡើងទៅលេងជុំផ្ដាច់ព្រ័ត្រនៅឆ្នាំក្រោយគ្រប់ឈុតទាំងអស់ ដែលនាំឲ្យគេក្លាយជាប្រទេសក្នុងតំបន់អាស៊ានតែមួយគត់ ធ្វើបានដូច្នេះ។

ឈុតទាំង ៤ របស់វៀតណាមដែលឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រពានជើងឯកទ្វីបអាស៊ី រួមមាន ជម្រើសជាតិឈុតធំវៀតណាម, ឈុតអាយុក្រោម ២០ ឆ្នាំវៀតណាម, ឈុតអាយុក្រោម ១៧ ឆ្នាំវៀតណាម និងក្រុមជម្រើសជាតិហ្វូតសាល។

-ជម្រើសជាតិឈុតធំ ៖ តាមពិតទៅជម្រើសជាតិឈុតធំ បានជម្រុះជាប់ឡើងទៅលេងជុំផ្ដាច់ព្រ័ត្រ ពានជើងឯកទ្វីបអាស៊ី (AFC Asian Cup) តាំងពីឆ្នាំមុនមកម្ល៉េះ ក្នុងនាមគេជាក្រុមខ្លាំងដែលជម្រុះជាប់តាំងពីជុំទី ២ ជាមួយក្រុមចំនួន ១១ ផ្សេងទៀត។ ពាននេះ នឹងប្រកួតជុំផ្ដាច់ព្រ័ត្រ នៅខែមិថុនា ឆ្នាំ ២០២៣ នាប្រទេសកាតា។

-ជម្រើសជាតិអាយុក្រោម ២០ ឆ្នាំវៀតណាម ៖ ក្រុមនេះ បានជម្រុះជាប់ពានយុវជនអាយុក្រោម ២០ ឆ្នាំ អាស៊ី (AFC U-20 Asian Cup) ដោយជោគជ័យ កាលពីពាក់កណ្ដាលខែកញ្ញា គ្រាដែលគេប្រកួតជម្រុះក្នុងពូល F ហើយឈរនៅលេខ ២ ក្នុងពូល ដូច្នេះក៏ទទួលបានសិទ្ធិឡើងទៅជុំចុងក្រោយ នាមជាក្រុមលេខ ២ ល្អ ហើយឈរលើគេទៀត ពោលគឺនៅលេខ ១ ក្នុងចំណោមការប្រៀបធៀបជាមួយក្រុមពី ៩ ពូលផ្សេងទៀត។ ពាននេះ នឹងប្រកួតជុំផ្ដាច់ព្រ័ត្រ នៅខែមិនា ឆ្នាំ ២០២៣ នាប្រទេសអ៊ូសបីគីស្ថាន។

-ជម្រើសជាតិអាយុក្រោម ១៧ ឆ្នាំវៀតណាម ៖ ក្រុមនេះទើបតែជម្រុះជាប់កាលពីពេលថ្មីៗនេះ គ្រាដែលគេស្ថិតនៅពូល F ដូចគ្នាផងដែរ ក្នុងវគ្គជម្រុះ ពានយុវជនអាយុក្រោម ១៧ ឆ្នាំអាស៊ី (AFC U-17 Asian Cup) បញ្ចប់ទៅដោយឈរកំពូលតារាង។ ដូច្នេះនឹងបានឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រ នៅខែឧសភា ឆ្នាំ ២០២៣ ខណៈម្ចាស់ផ្ទះមិនទាន់រកឃើញនៅឡើយ។
-ក្រុមជម្រើសជាតិហ្វូតសាល ៖ ហ្វូតសាលវៀតណាម ក៏បានឡើងទៅជុំផ្ដាច់ព្រ័ត្រ ជើងឯកហ្វូតសាលអាស៊ី (AFC Futsal Asian Cup) ផងដែរ ដោយបានជម្រុះជោគជ័យកាលពីខែមេសា ដោយយកការប្រកួត AFF Futsal Championship ជាការប្រកួតជម្រុះផ្ទាល់តែម្ដង ហើយវៀតណាម ទទួលបានចំណាត់ថ្នាក់លេខ ៣។
យ៉ាងណា ពានរង្វាន់នេះ បានប្រកួតបញ្ចប់រួចរាល់ហើយ ហើយវៀតណាម បានឡើងត្រឹមវគ្គ ៨ ក្រុមចុងក្រោយ ក្រោយចាញ់ អ៊ីរ៉ង់ ៨-១។
វៀតណាម ស្ថិតក្នុងចំណោមប្រទេសចំនួន ៧ នៅទ្វីបអាស៊ីឆ្នាំនេះ ដែលមានក្រុមជម្រើសជាតិគ្រប់ឈុតបង្ហាញមុខក្នុងជុំផ្ដាច់ព្រ័ត្រ ពោលគឺបន្ទាប់ពីជប៉ុន, កូរ៉េខាងត្បូង, អារ៉ាប់ប៊ីតសាវឌីត, អ៊ីរ៉ង់, អ៊ូសបីគីស្ថាន និងតាជីគីស្ថាន៕
អត្ថបទ ៖ មន្នីរ័ត្ន

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច