កីឡា
អបអរ! ក្រុមវាយកូនបាល់កម្ពុជា ឡើងវគ្គផ្តាច់ព្រ័ត្រ Davis Cup 2022 តំបន់អាស៊ី
មុននេះបន្តិច ក្រុមកីឡាវាយកូនបាល់ជម្រើសជាតិកម្ពុជា បានឈ្នះ ក្រុមវាយកូនបាល់ជម្រើសជាតិតួកម៉េនីស្ថាន ដោយលទ្ធផល ២-១ ដើម្បីក្លាយជាក្រុមលេខ១ក្នុងពូល A ក្នុងការប្រកួតតំបន់ Asia/Oceania Group IV នៃព្រឹត្តិការណ៍វាយកូនបាល់ពិភពលោក Davis Cup ឆ្នាំ២០២២ នៅប្រទេសបារ៉ែន។
ការប្រកួតទី១ ឯកត្តជន (កម្ពុជា ១-២ តួកម៉េនីស្ថាន)
កីឡាករវាយកូនបាល់ជម្រើសជាតិកម្ពុជា ឡុង សំនៀង បានចាញ់កីឡាករតួកម៉េនីស្ថាន Rogusskiy ដោយលទ្ធផលប្រផុតប្រផើយ២សិត១។ សិតទី១ សំនៀង បានយកឈ្នះដោយពិន្ទុ ៦-៣ ប៉ុន្តែសិតទី២ និងទី៣ កីឡាករតួកម៉េនីស្ថានវាយបកយកឈ្នះ២សិតជាប់គ្នា។ គូនេះប្រើពេលជិត៣ម៉ោងទើបចប់។
- ហ្គេមទី១៖ ឈ្នះពិន្ទុ ៦-៣
- ហ្គេមទី២៖ ចាញ់ពិន្ទុ ៥-៧
- ហ្គេមទី៣៖ ចាញ់ពិន្ទុ ៣-៦
ការប្រកួតទី២ ឯកត្តជន (កម្ពុជា ២-០ តួកម៉េនីស្ថាន)
ជើងខ្លាំងលេខ១កម្ពុជា ប៊ុន កេន្នី ប្រើពេលត្រឹមតែ៥៣នាទីប៉ុណ្ណោះដើម្បីយកឈ្នះកីឡាករតួកម៉េនីស្ថាន Orgazmuhamedow Meylis ដោយលទ្ធផលតដៃមិនរួចគឺ ២សិត០។
- ហ្គេមទី១៖ ឈ្នះពិន្ទុ ៦-១
- ហ្គេមទី២៖ ឈ្នះពិន្ទុ ៦-0
ការប្រកួតទី៣ វាយគូបុរស (កម្ពុជា ២-០ តួកម៉េនីស្ថាន)
សម្រាប់ការប្រកួតវាយគូនេះ ប៊ុន កេន្នី បានចាប់ដៃគ្នាជាមួយ Mathew Krusling ដើម្បីយកឈ្នះគូតួកម៉េនីស្ថាន Orgazmuhamedow Meylis និង Rogusskiy Y ដោយលទ្ធផល () ។ ការវាយគូនេះប្រើពេលត្រឹម ។
- ហ្គេមទី១៖ ឈ្នះពិន្ទុ ៦-១
- ហ្គេមទី២៖ ឈ្នះពិន្ទុ ៦-១
លទ្ធផលនេះគឺ កម្ពុជាបានឈ្នះទាំង៣ប្រកួត នៅវគ្គសន្សំពិន្ទុក្នុងពូល A គឺឈ្នះប៊ូតាន ៣-០, ឈ្នះម៉ុងហ្គោលី ៣-០ និងឈ្នះ តួកម៉េនីស្ថាន ២-១ ដើម្បីឡើងវគ្គផ្តាច់ព្រ័ត្រ។ ដៃគូវគ្គផ្តាច់ព្រ័ត្រមិនទាន់រកឃើញទេ ដោយសារការប្រកួតសន្សំពិន្ទុពូល B មិនទាន់ចប់ ប៉ុន្តែកុ្រមជម្រើសជាតិ សិង្ហបុរី មានភាគរយខ្ពស់ជាងគេ ដោយសារឈ្នះ៣ប្រកួតជាប់គ្នា និងនៅសល់១ប្រកួតទៀត។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដើម្បីក្រុមជម្រើសជាតិខ្លាំងមួយឡើងកម្រិតទី៣ប្រចាំតំបន់អាស៊ី Asia/Oceania Group III៕
អត្ថបទ៖ វីរបុត្រ
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២៤ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន