កីឡា
Ronaldo ត្រូវបាន Man Utd ដកចេញពីបញ្ជីត្រៀមប៉ះ Chelsea ចុងសប្ដាហ៍នេះ
តារាឆ្នើម Cristiano Ronaldo ត្រូវបានក្លិបបិសាចក្រហម Manchester United ចេញសេចក្ដីថ្លែងការណ៍ ដោយបញ្ជាក់ថា នឹងមិនស្ថិតក្នុងផ្នែកមួយ នៃក្រុមពេលប៉ះ Chelsea ចុងសប្ដាហ៍នេះឡើយ។

ការសម្រេចចិត្តដែលបញ្ជាក់ដោយក្លិបកាលពីរសៀលថ្ងៃព្រហស្បតិ៍ (ម៉ោងនៅអង់គ្លេស) កើតឡើងមួយថ្ងៃបន្ទាប់ពី Ronaldo មិនត្រូវបានផ្លាស់ប្ដូរចូលក្នុងការប្រកួតដែល Man Utd ឈ្នះលើ Tottenham ២-០ ហើយគេបានចាកចេញពីទីលានប្រកួតមុនពេលការប្រកួតត្រូវបានបញ្ចប់ និងក្រោយមកទៀតបានចាកចេញពីកីឡដ្ឋាន។
សេចក្ដីថ្លែងការណ៍មួយបានសរសេរថា “Cristiano Ronaldo នឹងមិនស្ថិតក្នុងផ្នែកមួយ នៃក្រុម Manchester United សម្រាប់ការប្រកួតថ្ងៃសៅរ៍នេះជាមួយ Chelsea នោះទេ។ ក្រុមដែលនៅសល់គឺផ្តោតទាំងស្រុងលើការរៀបចំសម្រាប់ការប្រកួតនោះ”។

អ្នកចាត់ការទូទៅរបស់ United លោក Erik ten Hag ត្រូវបានសួរអំពីស្ថានភាព Ronaldo ផ្ទាល់នៅលើវីដេអូ Amazon Prime បន្ទាប់ពីការប្រកួតរបស់ Spurs ហើយបាននិយាយថា នឹង “ដោះស្រាយ” នៅព្រឹកបន្ទាប់។
Ronaldo បានសុំចាកចេញពី Man Utd អំឡុងទីផ្សារដោះដូរកីឡាកររដូវក្តៅ។ ហើយខណៈពេលដែល Ten Hag បានទទូចជាសាធារណៈនៅពេលដែលកីឡាករវ័យ ៣៧ ឆ្នាំ នៅតែជាផ្នែក នៃផែនការនោះ ក្រោយមកលោកបានត្រៀមខ្លួនដើម្បីអនុញ្ញាតឲ្យ Ronaldo ទៅ ដោយនាំឲ្យ Sporting CP និង Napoli ស្វែងរកកិច្ចព្រមព្រៀងដ៏មានសក្ដានុពលមួយ។

ជាមួយនឹងរឿងជាច្រើន Ronaldo មិនពេញចិត្តនៅរដូវកាលនេះ – គេបានផ្លាស់ប្ដូរចូលលេងក្នុងការប្រកួត ៤ ដងជាប់ៗគ្នា ឈ្នះទាំងអស់ទល់នឹង Liverpool, Southampton, Leicester និង Arsenal។ វាត្រូវបានរាយការណ៍ដោយកាសែត Daily Mail ថា Ronaldo ‘បដិសេធ’ ក្នុងការប្ដូរចូលនៅចុងម៉ោង ពេលក្រុមកំពុងនាំមុខលើ Spurs ២-០៕
ប្រភព៖ 90min.com
អត្ថបទ ៖ មន្នីរ័ត្ន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ