កីឡា
បាល់ទះពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន រកឃើញ ៨ ក្រុមចុងក្រោយហើយ
ការប្រកួតកីឡាបាល់ទះដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ ២០២២ បានរកឃើញក្រុមចំនួន ៨ ឡើងវគ្គ ៨ ក្រុមចុងក្រោយហើយ បន្ទាប់ពីប្រកួតយ៉ាងស្វិតស្វាញ អស់ ១ សប្ដាហ៍រួចមក។

ការប្រកួតដែលបានចាប់ផ្ដើមពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២២ នៅពហុកីឡដ្ឋានព្រីនស៍ រាជធានីភ្នំពេញ បែងចែកចេញជា ៤ ពូល ទីបំផុតក្រុមដែលបានឡើងរួមមាន សមាគមបាល់ទះវិសាខា, សមាគមបាល់ទះក្រសួងមហាផ្ទៃ, ក្លិបបាល់ទះកងពលធំអន្តរាគមន៍លេខ ៣, ក្លិបបាល់ទះស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង, រដ្ឋបាលខេត្តព្រះសីហនុ, ក្លិបបាល់ទះរដ្ឋបាលរាជធានីភ្នំពេញ, ក្លិបបាល់ទះបញ្ជាការដ្ឋានអង្គរក្ស និងក្លិបបាល់ទះស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។

ក្រុមទាំង ៨ នឹងបែងចែកចេញជា ២ ពូលផ្សេងទៀត ដើម្បីប្រកួតវិលជុំបន្ត រួមមាន ពូល E វិសាខា, កងពលធំអន្តរាគមន៍លេខ ៣, រដ្ឋបាលខេត្តព្រះសីហនុ និងរដ្ឋបាលរាជធានីភ្នំពេញ។ ដោយឡែកពូល F មាន បញ្ជាការដ្ឋានអង្គរក្ស, ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង, ក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។
សម្រាប់ការប្រកួត នឹងធ្វើឡើងនៅថ្ងៃទី ២៤ ដល់ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២២ ក្រុមលេខ ១ លេខ ២ ប្រចាំពូល នឹងឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ រួចបន្តទៅវគ្គផ្ដាច់ព្រ័ត្រ ដែលគ្រោងធ្វើនៅថ្ងៃទី ៣០ ខែតុលា ខាងមុខ។

សូមរំឭកថា ថ្មីៗនេះសហព័ន្ធកីឡាបាល់ទះកម្ពុជា ទើបតែបញ្ចប់ការប្រកួតកីឡាបាល់ទះដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ដែលពានរង្វាន់ទាំងអស់នេះសុទ្ធតែរួមចំណែកសម្រាប់ការត្រៀមប្រកួតស៊ីហ្គេម ឆ្នាំ ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ៕
អត្ថបទ ៖ មន្នីរ័ត្ន

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច