Connect with us

កីឡា

​ស្អែក កម្ពុជា​ ប៉ះ សិង្ហបុរី ​​វគ្គ​ផ្តាច់​ព្រ័ត្រ Davis Cup ប្រចាំ​​តំបន់​​អាស៊ី​ដើម្បី​ឡើង​កម្រិត៣

បានផុស

នៅ

ក្រុម​កីឡា​វាយ​កូន​បាល់​​ជម្រើស​ជាតិ​កម្ពុជា​នឹង​ប្រកួត​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​សិង្ហបុរី ​នា​ថ្ងៃ​សៅរ៍ ស្អែក​នេះ ដើម្បី​ជ្រើស​រើស​យក​មួយ​ក្រុម​ឡើង​កម្រិត​​៣ ប្រចាំ​តំបន់​ Asia/Oceania Group III នៃ​ព្រឹត្តិការណ៍​វាយកូន​បាល់​ពិភព​លោក Davis Cup ឆ្នាំ​២០២២ នៅ​ប្រទេស​បារ៉ែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុន​ឡើង​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ ក្រុម​កម្ពុជា​​ធ្វើ​បាន​ល្អ​ឥត​ខ្ចោះ​​​វគ្គសន្សំ​ពិន្ទុ​ក្នុង​ពូល​គឺ​បាន​ប្រកួតទី១ ​ឈ្នះប៊ូតាន ៣-០, ប្រកួត​ទី​២​​ឈ្នះ​ម៉ុងហ្គោលី ៣-០ និង​ចុង​ក្រោយ​ឈ្នះ​តួកម៉េនីស្ថាន ២-១ ដើម្បី​ឈរ​លើ​កំពូល​តារាង​ពូល A ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។

ចំណែក សិង្ហបុរី​នៅ​ក្នុង​ពូល B ប្រកួត​ទី១​បាន​ឈ្នះ ម្ចាស់​ផ្ទះ បារ៉ែន ៣-០, ប្រកួត​ទី​២ ឈ្នះ​ គុយវ៉ែត​ ៣-០, ប្រកួត​ទី៣​ ឈ្នះ​ ឡាវ ៣-០ ឈរ​លើ​កំពូល​តារាង និង​​ឡើង​វគ្គ​​ផ្តាច់​ព្រ័ត្រ​ស្វ័យ​ប្រវត្តិ​ បើ​ទោះ​បី​ជា​នៅ​​សល់​មួយ​ប្រកួត​ជា​មួយ ហ្គាំ ក៏​ដោយ។

​កម្ពុជា លេខ១​ពូល A និង សិង្ហបុរី លេខ​១​ ពូល B ប្រកួត​គ្នា​​​វគ្គ​ផ្តាច់​ព្រ័ត្រ ដើម្បី​យក​ក្រុម​ខ្លាំង​មួយដំឡើង​ទៅកម្រិត​ទី៣​ប្រចាំ​តំបន់​អាស៊ី Asia/Oceania Group III នៃ​ព្រឹត្តិការណ៍វាយ​កូន​បាល់​ពិភព​លោក Davis Cup ឆ្នាំ​២០២២។ នេះ​ជា​ការ​ប្រកួត​អន្តរជាតិ​យ៉ាង​ល្អ​សម្រាប់​ក្រុម​កម្ពុជា​ដែល​កំពុង​ត្រៀម​ខ្លួន​សម្រាប់​ស៊ីហ្គេម ឆ្នាំ​២០២៣៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម